ការតែងតាំងលោក Rutte ក្លាយជាផ្លូវការ ក្រោយពីគូប្រជែងតែម្នាក់គត់សម្រាប់តំណែងនេះ គឺប្រធានាធិបតីរ៉ូម៉ានី លោក Klaus Iohannis បានប្រកាសដកខ្លួនពីការប្រកួតកាលពីសប្តាហ៍មុន ដោយសារខ្វះការគាំទ្រ។
លោក Hoang Viet ជាសាស្ត្រាចារ្យសាកលវិទ្យាល័យច្បាប់ទីក្រុងហូជីមិញ និងជាអ្នក ជំនាញជម្លោះអន្តរជាតិបានសង្កត់ធ្ងន់ថា វៀតណាម «មិនចង់បាត់បង់ទំនាក់ទំនងយូរអង្វែងរបស់ខ្លួន»ជាមួយរុស្ស៊ី ដែលជាមហាអំណាចមួយកាន់កាប់អាសនៈអចិន្ត្រៃយ៍នៅក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិ។
បើតាមសេចក្ដីប្រកាសព័ត៌មានរបស់ក្រសួងការបរទេសកម្ពុជាចេញផ្សាយកាលពីថ្ងៃចន្ទ រដ្ឋមន្រ្ដីការបរទេសថៃនឹងមកបំពេញទស្សនកិច្ចនៅរាជធានីភ្នំពេញ និងមានជំនួបពិភាក្សាជាមួយរដ្ឋមន្រ្ដីការបរទេសកម្ពុជា លោក សុខ ចិន្ដាសោភា នៅថ្ងៃព្រហស្បតិ៍ ទី ២៧ ខែមិថុនា ឆ្នាំ ២០២៤ ពេលលោកមកដល់កម្ពុជា។
លោក Li បានរិះគន់ភាពតានតឹងពាណិជ្ជកម្មដែលកំពុងបន្ត និងអ្វីដែលលោកហៅថា ការផ្តាច់ចំណង ខណៈដែលលោកបានធានាឡើងវិញថា សេដ្ឋកិច្ចរបស់ប្រទេសចិនកំពុងរីកចម្រើនក្នុងល្បឿនយ៉ាងលឿន និងនៅលើផ្លូវឆ្ពោះទៅសម្រេចបានគោលដៅកំណើនចំនួន ៥% នៅឆ្នាំនេះ។
តុលាកា រICC បានឱ្យដឹងកាលពីថ្ងៃអង្គារថា៖ «មានមូលដ្ឋានសមរម្យដើម្បីជឿថាជនសង្ស័យទាំងពីរ មានការទទួលខុសត្រូវ ក្នុងការវាយប្រហារដោយមីស៊ីល របស់កងកម្លាំងប្រដាប់អាវុធរុស្ស៊ី ប្រឆាំងលើហេដ្ឋារចនាសម្ព័ន្ធអគ្គិសនីរបស់អ៊ុយក្រែន រវាងខែតុលា ឆ្នាំ ២០២២ និងខែមីនា ឆ្នាំ ២០២៣។
បើយោងតាមការផ្សាយរបស់បណ្តាញទូរទស្សន៍ CCTV របស់ចិន លោក Xi បាននិយាយនៅក្នុងកំណត់សម្គាល់របស់លោកថា៖ «កាណុងកាំភ្លើងគួរតែនៅក្នុងដៃអ្នកណាដែលស្មោះត្រង់និងអាចទុកចិត្តបានចំពោះគណបក្ស ហើយវិស័យយោធាមិនត្រូវមានអំពើពុករលួយជាដាច់ខាត»។
លោក Kuo Yu-jen សាស្ត្រាចារ្យនៃការសិក្សាអំពីប្រទេសចិន និងអាស៊ីប៉ាស៊ីហ្វិកនៅសកលវិទ្យាល័យ National Sun Yat-sen នៅតៃវ៉ាន់ ជឿជាក់ថា ការពិចារណាផ្សេងទៀតរបស់លោក ពូទីន ក្នុងការបំពេញទស្សនកិច្ចលើកដំបូងទៅកាន់ប្រទេសកូរ៉េខាងជើង ក្នុងរយៈពេលជិត ២៥ ឆ្នាំ គឺជាការប្រើប្រាស់ទីក្រុងព្យុងយ៉ាង ដើម្បីទប់ទល់ប្រទេសចិន។
ក្នុងអំឡុងអាណត្តិ ៣ ឆ្នាំរបស់អ្នកស្រី Oudkirk ចិនបានធ្វើសមយុទ្ធយោធាជុំវិញកោះតៃវ៉ាន់ ៣ ដង ដែលបណ្តាលឱ្យមានភាពតានតឹងមិនធ្លាប់មានពីមុនមកនៅក្នុងប្រវត្តិសាស្ត្រនៃវិទ្យាស្ថាន AIT។
ការបញ្ជារបស់នាយករដ្ឋមន្រ្តី ក្រោយមានការបាញ់ប្រហាររបស់អតីតឧកញ៉ាម្នាក់ ឈ្មោះ ស្រី ស៊ីណា សម្លាប់មនុស្ស ២ នាក់ និងរបួស ២ នាក់ នៅក្នុងផ្ទះនៅបុរីប៉េងហួតបឹងស្នោ រាជធានីភ្នំពេញ កាលពីថ្ងៃទី ១៧ ខែមិថុនា។
លោក ប៉ែន កុសល្យ ដែលនឹងឡើងកាន់តំណែងជាអភិបាលខេត្តត្បូងឃ្មុំ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោកមិនបានដឹងពីមូលហេតុនៃការផ្លាស់ប្តូរការដឹកនាំខេត្តនោះទេ ប៉ុន្តែលោកបញ្ជាក់ថាអ្វីដែលសំខាន់ គឺការបង្កើតទំនុកចិត្ត និងចូលរួមបម្រើប្រជាពលរដ្ឋនៅក្នុងខេត្តដែលលោកទៅដឹកនាំ។
គោលការណ៍ណែនាំថ្មីនេះ ដែលបានប្រកាសកាលពីថ្ងៃទី ២១ ខែមិថុនាកន្លងទៅនេះបានធ្វើឡើងនៅពេលដែលចិនបង្កើនការដាក់សម្ពាធលើតៃវ៉ាន់ បន្ទាប់ពីប្រធានាធិបតីថ្មីរបស់តៃវ៉ាន់លោក Lai Ching-te បានឈ្នះការបោះឆ្នោតកាលពីខែមករានិងស្បថចូលកាន់តំណែងកាលពីខែឧសភា។
ក្រុមសកម្មជននិងអ្នកវិភាគដែលត្រូវបានសម្ភាសបានចង្អុលបង្ហាញដល់លោក To Lam អតីតរដ្ឋមន្ត្រីក្រសួងសន្តិសុខ ដែលបានឡើងកាន់តំណែងជាប្រធានាធិបតីនៅថ្ងៃទី ១៨ ខែឧសភា ថាជាឥស្សរជនកំពុងរះឡើង ដែលអាចគំរាមកំហែងដល់ថ្នាក់ដឹកនាំរួមរបស់គណបក្ស។
ព័ត៌មានផ្សេងទៀត
No media source currently available