អាជ្ញាធរតាលីបង់បាននិយាយថា ក្រុមជនរងគ្រោះបានប្រមូលផ្តុំគ្នានៅក្រៅធនាគារ New Kabul Bank ដើម្បីបើកប្រាក់បៀវត្សរ៍ នៅពេលអ្នកបំផ្ទុះគ្រាប់បែកអត្តឃាតម្នាក់បានបំផ្ទុះគ្រឿងផ្ទុះចងភ្ជាប់នឹងខ្លួនគាត់។
សហមេធាវីការពារក្តីលោក កឹម សុខា អ្នកស្រី ម៉េង សុភារី បានថ្លែងថា បាតុកម្មដែលធ្វើឡើងដោយអតីតគណបក្សសង្គ្រោះជាតិ មានគោលដៅចម្បងមួយ គឺទាមទារឱ្យបង្កើតគណៈកម្មការស៊ើបអង្កេតស្វែងរកភាពមិនប្រក្រតីនៅក្នុងការបោះឆ្នោត។
លោក Thuong អាយុ ៥៤ ឆ្នាំ បានក្លាយជាប្រធានាធិបតីនៅខែមីនា ឆ្នាំ ២០២៣ ក្នុងពេលពីរខែក្រោយមកបន្ទាប់ពីលោកប្រធានាធិបតី Nguyen Xuan Phuc បានលាលែងពីតំណែង
ច្បាប់ការពារសន្តិសុខជាតិនេះត្រូវបានអនុម័តកាលពីថ្ងៃអង្គារ ដោយសំឡេងគាំទ្រ ៩០ ទល់ ០ ដោយសភាដែលគាំទ្ររដ្ឋាភិបាលក្រុងប៉េកាំង មិនដល់ពីរសប្តាហ៍ក្រោយពីបានតាក់តែង។
មុនពេលចាប់ខ្លួនកាលពីដើមសប្តាហ៍នេះ ឧត្តមសេនីយ៍ទោ លោក អេង សាវឿន មានតួនាទីជាអនុប្រធាននាយកដ្ឋានទទួលបន្ទុកការិយាល័យបច្ចេកទេស និងបង្ការអគ្គិភ័យ នៅអគ្គស្នងការដ្ឋាននគរបាលជាតិ។
ការប្រកាសសន្យាបន្តការពារប្រទេសហ្វីលីពីនរបស់លោក Blinken ត្រូវបានធ្វើឡើងក្រោយពីមានឧប្បត្តិហេតុមួយចំនួនកាលពីពេលថ្មីៗនេះ រវាងនាវារបស់ប្រទេសហ្វីលីពីននិងចិន នៅជិតតំបន់ជម្លោះថ្មប៉ប្រះទឹកក្នុងដែនសមុទ្ររបស់ហ្វីលីពីន ដែលក្នុងនោះក៏មានករណីនាវាបុកគ្នាផងដែរ។
អ្នកនាំពាក្យក្រសួងមហាផ្ទៃលោក ខៀវ សុភ័គ ប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក យិន គារ បានដាក់លិខិតស្នើសុំធ្វើតេស្តឡើយវិញ បន្ទាប់ពីគណៈកម្មការពិនិត្យគ្រឿងញៀនប្រចាំនៅក្រសួងបញ្ចេញលទ្ធផល ដែលបញ្ជាក់ថាគាត់មានផ្ទុកសារធាតុញៀន។
បើតាមលោក លី សុធារ៉ាយុត្តិ បញ្ហាប្រឈមចម្បងមួយទៀត គឺការជាប់គាំងនៃការផ្លាស់ប្តូរសមាជិកក្រុមប្រឹក្សាឃុំសង្កាត់ជាប់ឆ្នោតឆ្នាំ ២០២២ ចំនួន ៣៥ នាក់ ដែលបានអូសបន្លាយពេលជាងកន្លះឆ្នាំមកហើយ នៅតែប្តូរមិនបាន។
ការបោះឆ្នោតប្រធានាធិបតីរុស្ស៊ីដែលមានរយៈពេល ៣ ថ្ងៃ បានចាប់ផ្តើមធ្វើឡើងកាលពីថ្ងៃសុក្រកន្លងទៅដើម្បីបន្តអំណាចដឹកនាំរបស់លោក Putin អស់រយៈពេល ២៤ ឆ្នាំមកហើយ។
ទស្សនកិច្ចរបស់អ្នកស្រី ផែតុងតាន ប្រធានគណបក្សភឿថៃ ដែលជាគណបក្សដឹកនាំរដ្ឋាភិបាលទីក្រុងបាងកកនៅប្រទេសថៃ ធ្វើឡើងតបតាមការអញ្ជើញរបស់លោក ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រីកម្ពុជា និងជាប្រធានគណបក្សគ្រប់គ្រងប្រទេស។ នេះបើអ្នកនាំពាក្យរបស់គណបក្សប្រជាជនកម្ពុជា។
ក្រោយលោក Navalny ទទួលអនិច្ចកម្ម ក្រុមសម្ព័ន្ធមិត្តលោកបន្តប្រយុទ្ធប្រឆាំងដើម្បីធ្វើឱ្យអន្តរាយដល់ការក្តាប់អំណាចរបស់លោក Putin ដោយស្នើឱ្យពលរដ្ឋទៅផ្តុំគ្នានៅមណ្ឌលបោះឆ្នោតនៅថ្ងៃអាទិត្យនៅម៉ោង១២ថ្ងៃត្រង់ម៉ោងក្នុងមូលដ្ឋាននៅទូទាំងប្រទេស។
ការបោះឆ្នោតនេះកើតមានឡើង ក្នុងពេលដែលមានការបង្ក្រាបយ៉ាងឃោរឃៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងក្រុមការពារសិទ្ធិមនុស្សសំខាន់ៗ ដែលការណ៍នេះផ្តល់ឱ្យលោក Putin នូវការគ្រប់គ្រងប្រព័ន្ធនយោបាយទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។
ព័ត៌មានផ្សេងទៀត
No media source currently available