ការបោះឆ្នោតនេះកើតមានឡើង ក្នុងពេលដែលមានការបង្ក្រាបយ៉ាងឃោរឃៅទៅលើប្រព័ន្ធផ្សព្វផ្សាយព័ត៌មានឯករាជ្យ និងក្រុមការពារសិទ្ធិមនុស្សសំខាន់ៗ ដែលការណ៍នេះផ្តល់ឱ្យលោក Putin នូវការគ្រប់គ្រងប្រព័ន្ធនយោបាយទាំងស្រុងនៅក្នុងប្រទេសរុស្ស៊ី។
លោករដ្ឋមន្ត្រី Blinken នឹងធ្វើដំណើរទៅទីក្រុងម៉ានីលដើម្បីបញ្ជាក់ជាថ្មីអំពីការប្តេជ្ញាគ្មានងាករេរបស់យើងដល់សម្ព័ន្ធមិត្តហ្វីលីពីនរបស់យើង»និង«ដើម្បីលើកស្ទួយសន្តិភាពនិងស្ថិរភាពក្នុងសមុទ្រចិនខាងត្បូង។
លោក ឈូក បណ្ឌិត អតីតអភិបាលក្រុងបាវិតនៃខេត្តស្វាយរៀងដែលមកពីកូតាគណបក្សប្រជាជនកម្ពុជា ត្រូវបានតុលាការខេត្តស្វាយរៀង កាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេល១៨ខែ ដោយសារបានបាញ់កម្មការិនីចំនួន ៣ នាក់ឱ្យរបួសក្នុងពេលដែលពួកគេតវ៉ាសុំដំឡើងប្រាក់ខែកាលពីឆ្នាំ២០១២។
គណបក្ស Move Forward របស់ថៃបានឈ្នះអាសនៈភាគច្រើនបំផុតនៅក្នុងការបោះឆ្នោតកាលពីឆ្នាំមុន ដោយមួយផ្នែកគឺបណ្ដាលមកពីការសន្យារបស់គណបក្សនេះនៅក្នុងការធ្វើវិសោធនកម្មច្បាប់ប្រមាថព្រះមហាក្សត្ររបស់ប្រទេស។
ដោយសារតែអំណាចសម្រេចចិត្តភាគច្រើនបំផុតនៅពេលនេះ ស្ថិតក្នុងដៃរបស់លោក Xi នៅក្រោមរចនាសម្ព័ន្ធនយោបាយកែសម្រួលថ្មីនោះ អ្នកជំនាញមួយចំនូននិយាយថា ការធ្វើបែបនេះអាចប៉ះពាល់ដល់ប្រសិទ្ធភាពនៃការសម្រេចចិត្តរបស់ថ្នាក់ដឹកនាំចិន។
អ្នកស្រី Jutta Urpilainen ក៏បានជួបពិភាក្សាផ្ទាល់ជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត លើបញ្ហាសិទ្ធិមនុស្ស និងប្រជាធិបតេយ្យ ហើយមន្ត្រីសិទ្ធិមនុស្សមានសុទិដ្ឋនិយមថា មន្ត្រីសហភាពអឺរ៉ុបរូបនេះនឹងធ្វើការវាយតម្លៃបានត្រឹមត្រូវលើបញ្ហាសិទ្ធិមនុស្ស។
ឥណ្ឌាដាក់ឱ្យប្រើប្រាស់មូលដ្ឋានកងទ័ពជើងទឹកថ្មីនៅមហាសមុទ្រឥណ្ឌា។ ពួកអ្នកវិភាគនិយាយថាមូលដ្ឋានយោធាថ្មីនេះនឹងក្លាយជាកន្លែងទប់ទល់ខាងយុទ្ធសាស្ត្រមួយប្រឆាំងនឹងចិន ដែលឥណ្ឌាសង្ស័យថានឹងពង្រឹងវត្តមានយោធាខ្លួនក្នុងតំបន់ម៉ាល់ឌីវ។
មេដឹកនាំក្រុងហុងកុង លោក John Lee បានសុំដល់ក្រុមសមាជិកសភាឱ្យជំរុញសេចក្តីព្រាងច្បាប់ថែរក្សាសន្តិសុខជាតិឱ្យបាន«លឿនពេញទំហឹង» ហើយសមាជិកសភាក៏បានចាប់ផ្តើមពិភាក្សាដេញដោលគ្នានៅក្រោយសេចក្តីព្រាងច្បាប់នេះត្រូវបានចេញផ្សាយជាសាធារណៈ។
លោកបានថ្លែងនៅជិតបញ្ចប់សុន្ទរកថារបស់លោកថា៖ «ខ្ញុំឃើញអនាគតមួយ ដែលយើងការពារប្រជាធិបតេយ្យ មិនមែនបំផ្លាញវាទេ។ ខ្ញុំឃើញពីអនាគតមួយ ដែលយើងស្តារឡើងវិញនូវសិទ្ធិដើម្បីជ្រើសរើសនិងការពារសេរីភាព មិនមែនដកវាចេញនោះឡើយ»។
នៅក្នុងសុន្ទរកថារបស់លោកនៅយប់នេះ លោក Biden នឹងថ្លែងនៅមុខសភាទាំងពីរថ្នាក់ ដើម្បីទាក់ទាញអ្នកបោះឆ្នោតឱ្យឃើញថា លោកកំពុងប្រយុទ្ធការពារលទ្ធិប្រជាធិបតេយ្យពីលោក Trump
លោក Biden ដែលជាប្រធានាធិបតីមកពីគណបក្សប្រជាធិបតេយ្យនៅក្នុងការបោះឆ្នោតឆ្នាំនេះ កំពុងកែសម្រួលរបៀបវារៈសេដ្ឋកិច្ចដែលលោកបានជំរុញតាំងពីការប្រកួតយកតំណែងប្រធានាធិបតីឆ្នាំ ២០២០ មក ដោយលោកកំពុងព្យាយាមបង្ហាញថា លោកកំពុងដោះស្រាយក្តីបារម្ភរបស់អ្នកបោះឆ្នោតអំពីចំណាយរស់នៅប្រចាំថ្ងៃ។
អ្នកនាំពាក្យរដ្ឋាភិបាលយោធាមីយ៉ាន់ម៉ាថា ក្រុមប្រឹក្សាយោធាគ្រប់គ្រងប្រទេសមានគោលដៅកេណ្ឌទាហានថ្មី ៦០.០០០នាក់ ក្នុងមួយឆ្នាំ ដោយឱ្យបាន ៥.០០០នាក់ នៅដំណាច់ខែមេសា។
ព័ត៌មានផ្សេងទៀត
No media source currently available