ឈុតសម្លៀកបំពាក់សារុងក្រមាតាមរបៀបខ្មែរជាមធ្យោបាយមួយ ដែល គណៈកម្មាធិការវប្បធម៌នៃ សមាគមពុទ្ធសាសនិកខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញការគាំទ្រដល់កម្មវិធីថែរក្សា និងបណ្ដុះបណ្ដាលប្រពៃណី និងបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការឆ្លុះបញ្ចាំងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរអង្គរ។
ភរិយារបស់លោក នី ណាក់ អះអាងថា លោក នី ណាក់ មានបញ្ហាសុខភាព និងស្រកគីឡូខ្លាំងក្រោយជាប់ពន្ធនាគារជិតមួយឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោក នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថា សាលាឧទ្ធរណ៍កំពុងពិនិត្យសម្រេចតាមនីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំរបស់លោក រ៉ុង ឈុន។
នៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤ រដ្ឋសភាជាតិកម្ពុជានឹងបោះឆ្នោតអនុម័តផ្តល់សេចក្តីទុកចិត្តក្នុងការតែងតាំងលោក ប្រាក់ សុខុន ជារដ្ឋមន្រ្តីក្រសួងការបរទេសជំនួសលោក សុខ ចិន្តាសោភា ដើម្បីបង្កើនប្រសិទ្ធភាពការងារ។ អ្នកនាង កាន់ វិច្ឆិកា នៃវីអូអេ រាយការណ៍លម្អិតឱ្យវីអូអេពីរាជធានីភ្នំពេញ៕
អ្នកតាមដានភូមិសាស្ត្រនយោបាយយល់ថា ទស្សនកិច្ចនេះឆ្លុះបញ្ចាំងពីសារសំខាន់នៃក្របខណ្ឌកិច្ចសហប្រតិបត្តិការនៅក្នុងការធ្វើការងារ និងអនុម័ត ច្បាប់របស់ប្រទេសទាំងពីរ និងជាពហុភាគីក្នុងតំបន់អាស៊ាន។
លោក វ៉ី សំណាង អភិបាលខេត្តតាកែវ ប្រាប់វីអូអេនៅថ្ងៃចន្ទថា ក្រោយទទួលបានបទបញ្ជានេះ អាជ្ញាធរខេត្តបានចាប់ផ្តើមពង្រឹងយន្តការដែលមានស្រាប់ ដើម្បីគ្រប់គ្រងច្រកព្រំដែនឱ្យមានប្រសិទ្ធភាព។
លោក ស៊ន តារា អះអាងថា មុខព្រួញនយោបាយដែលគណបក្សកាន់អំណាចចង់គាបសង្កត់នោះគឺជារូបលោក ដូច្នេះមិនគួរមានការចាប់ចងសមាជិកក្រុមគ្រួសាររបស់លោកនោះទេ។
អ្នកការពារសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរពិចារណាទម្លាក់ការចោទប្រកាន់លើលោ កម៉ិច ដារ៉ា ដើម្បីបញ្ចៀសការរិះគន់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ។
អ្នកវិភាគបានវាយតម្លៃថា កិច្ចខំប្រឹងប្រែងនេះកើតឡើង ក្រោយអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប និងកំពុងបង្កើនមុខមាត់របស់ខ្លួនលើឆាកនយោបាយអន្តរជាតិឡើងវិញ ដោយកៀរគរការគាំទ្រពីបណ្តាប្រទេសជាដៃគូតាមរយៈការផ្តល់ឱ្យនូវប្រព័ន្ធអនុគ្រោះពន្ធដែលស្រដៀងគ្នានឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
អ្នកតាមដានយល់ថា កម្មវិធីនេះគឺជាជំហានវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែចោទសួរថាហេតុអ្វីរដ្ឋាភិបាលមិនប្រើយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយវិបត្តិដីធ្លី និងការការពារធនធានព្រៃឈើ។
ពិធីបុណ្យជាតិដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជា ផ្តល់ទស្សនៈផ្សេងៗគ្នាថា លោក Rubio ដែលជាអ្នកអភិរក្សនិយមនៅក្នុងគណបក្សសាធារណរដ្ឋអាចជាជម្រើសសមស្របរបស់លោក Trump ដែលអាចដាក់ចេញកម្មវិធីនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលចិនក្នុងវិស័យពាណិជ្ជកម្ម និងការទូត។
ព័ត៌មានផ្សេងទៀត
No media source currently available