លោក ស៊ន តារា អះអាងថា មុខព្រួញនយោបាយដែលគណបក្សកាន់អំណាចចង់គាបសង្កត់នោះគឺជារូបលោក ដូច្នេះមិនគួរមានការចាប់ចងសមាជិកក្រុមគ្រួសាររបស់លោកនោះទេ។
អ្នកការពារសិទ្ធិមនុស្សយល់ឃើញថា តុលាការគួរពិចារណាទម្លាក់ការចោទប្រកាន់លើលោ កម៉ិច ដារ៉ា ដើម្បីបញ្ចៀសការរិះគន់អំពីការរឹតត្បិតសេរីភាពសារព័ត៌មាននិងការបញ្ចេញមតិ។
អ្នកវិភាគបានវាយតម្លៃថា កិច្ចខំប្រឹងប្រែងនេះកើតឡើង ក្រោយអង់គ្លេសបានដកខ្លួនចេញពីសហភាពអឺរ៉ុប និងកំពុងបង្កើនមុខមាត់របស់ខ្លួនលើឆាកនយោបាយអន្តរជាតិឡើងវិញ ដោយកៀរគរការគាំទ្រពីបណ្តាប្រទេសជាដៃគូតាមរយៈការផ្តល់ឱ្យនូវប្រព័ន្ធអនុគ្រោះពន្ធដែលស្រដៀងគ្នានឹងប្រព័ន្ធអនុគ្រោះពន្ធរបស់សហភាពអឺរ៉ុប។
អ្នកតាមដានយល់ថា កម្មវិធីនេះគឺជាជំហានវិជ្ជមានមួយសម្រាប់ប្រជាពលរដ្ឋ ប៉ុន្តែចោទសួរថាហេតុអ្វីរដ្ឋាភិបាលមិនប្រើយន្តការដែលមានស្រាប់ ដើម្បីដោះស្រាយវិបត្តិដីធ្លី និងការការពារធនធានព្រៃឈើ។
ពិធីបុណ្យជាតិដ៏ធំមួយនេះ នឹងប្រព្រឹត្តទៅក្នុងរយៈពេលបីថ្ងៃ គឺចាប់ពីថ្ងៃទី ១៤ ដល់ថ្ងៃទី ១៦ ខែវិច្ឆិកា ឆ្នាំ ២០២៤ នេះ។
អ្នកវិភាគ និងអ្នកឃ្លាំមើលមួយចំនួននៅប្រទេសកម្ពុជា ផ្តល់ទស្សនៈផ្សេងៗគ្នាថា លោក Rubio ដែលជាអ្នកអភិរក្សនិយមនៅក្នុងគណបក្សសាធារណរដ្ឋអាចជាជម្រើសសមស្របរបស់លោក Trump ដែលអាចដាក់ចេញកម្មវិធីនយោបាយដើម្បីកាត់បន្ថយឥទ្ធិពលចិនក្នុងវិស័យពាណិជ្ជកម្ម និងការទូត។
ទោះជាយ៉ាងណាក៏ដោយ អតីតអនុប្រធានគណបក្សសង្គ្រោះជាតិ អ្នកស្រី មូរ សុខហួរអះអាងថា កម្លាំងនយោបាយគាំទ្រលោកសម រង្ស៊ី និងលោកកឹម សុខានៅតែមាននៅកម្ពុជា ទើបបានជាអាជ្ញាធរប្រទេសនេះមិនឱ្យអ្នកទាំងពីរបានចូលប្រជែងយកអំណាចជាមួយគណបក្សប្រជាជនកម្ពុជាតាមការបោះឆ្នោត។
នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជាលោក ប៉ិច ពិសី យល់ឃើញថា ការចាប់ផ្តើមចាត់វិធានការអនុវត្តច្បាប់ចំពោះមន្រ្តីដែលនៅកៀកនឹងថ្នាក់ដឹកនាំរដ្ឋាភិបាលមួយរយៈពេលចុងក្រោយនេះ អាចជាតម្រុយនាំទៅរកមន្រ្តីធំៗផ្សេងទៀតដែលជាប់ពាក់ព័ន្ធនឹងសំណុំរឿងឆបោក និងអំពើពុករលួយ។
នៅព្រឹកថ្ងៃចន្ទ ទី១១ ខែវិច្ឆិកា អង្គភាពប្រឆាំងអំពើពុករលួយ (ACU) បញ្ជូនអតីតមន្ត្រីនគរបាលជាន់ខ្ពស់លោក មួង ឃីម និងអ្នកជំនួញលោកអ៊ុត ធី ទៅសាលាដំបូងរាជធានីភ្នំពេញ ដើម្បីចាត់ការនីតិវិធីបន្ត បន្ទាប់ពីពួកគេត្រូវបានអង្គភាព ACU ឃាត់ខ្លួន។
កោះគុតកំពុងក្លាយជាប្រធានបទនៃការធ្វើសេចក្តីរាយការណ៍របស់កាសែតមួយចំនួនដូចជា Bangkok Post ដែលបានចេញផ្សាយកាលពីពេលថ្មីៗនេះថា គ្មានការប៉ះទង្គិច ឬការប្រឈមមុខគ្នារវាងកងទ័ពកម្ពុជា និងថៃនៅលើកោះនេះ ដូចពាក្យចចាមអារ៉ាមដែលគេផ្សព្វផ្សាយតាមប្រព័ន្ធអនឡាញទេ។
កាលពីថ្ងៃទី ២៣ ខែកញ្ញា ប៉ូលិសកម្ពុជាបានរកឃើញស្ត្រីជនជាតិហ្វីលីពីនចំនួន ២០ នាក់ ដែលសង្ស័យថាពាក់ព័ន្ធនឹងការពពោះជំនួសខុសច្បាប់នៅកម្ពុជា ក្នុងពេលកម្លាំងសមត្ថកិច្ចឆ្មក់ចូលផ្ទះវីឡាមួយកន្លែងនៅក្នុងខេត្តកណ្តាល។
លោក សម រង្ស៊ី បន្ថែមថា ចលនានេះបង្កើតឡើងដើម្បីទាមទារការរៀបចំការគ្រប់គ្រងប្រទេស និងសង្គមជាតិឡើងវិញ តាមបែបបទប្រជាធិបតេយ្យពិតប្រាកដ ដើម្បីធានាសេរីភាព និងយុត្តិធម៌ពេញលេញជូនប្រជាពលរដ្ឋ។
ព័ត៌មានផ្សេងទៀត
No media source currently available