បន្ទាប់ពីសកម្មជនការពារបរិស្ថានចំនួន ៦ នាក់ ត្រូវបានអាជ្ញាធរខេត្តស្ទឹងត្រែងឃាត់ខ្លួនកាលពីថ្ងៃសៅរ៍ ហើយត្រូវបានដោះលែងវិញក្រោយពីត្រូវបានសាកសួររួចមក សង្គមស៊ីវិលថា ករណីចាប់ខ្លួនសកម្មជនពីសំណាក់អាជ្ញាធរនៅក្នុងខេត្តស្ទឹងត្រែងនេះ
ស្ថានទូតអាមេរិកប្រចាំទីក្រុងភ្នំពេញ បានច្រានចោលព័ត៌មានដែលចុះផ្សាយដោយកាសែត The Sunday Guardian អំពីការនៅពីក្រោយខ្នងរបស់អាមេរិកនៃចលនាបដិវត្តន៍ពណ៌នៅកម្ពុជាថា ជាព័ត៌មាន«ខុសពីការកំណត់នៃគោលនយោបាយការបរទេសអាមេរិក»។
ពលរដ្ឋដែលរងគ្រោះការបោកបញ្ឆោតដោយសារករណីហៅទូរសព្ទបែបក្លែងបន្លំនេះ បានអំពាវនាវនិងស្នើឱ្យប្រជាពលរដ្ឋទាំងអស់មានការប្រុងប្រយ័ត្នខ្ពស់ចំពោះករណីឆបោកគ្រប់រូបភាព និងស្នើឱ្យអាជ្ញាធរពាក់ព័ន្ធចាត់វិធានការតឹងរ៉ឹងលើជនឆបោកទាំងនោះ។
អ្នកតាមដានភូមិសាស្រ្តនយោបាយនៅក្នុងតំបន់លើកឡើងថា ការផ្តាស់ប្តូររដ្ឋមន្ត្រីការបរទេសអាចជាចេតនាកម្ពុជាដើម្បីត្រៀមខ្លួនជាមួយគោលនយោបាយការបរទេសរបស់លោក ដូណាល់ ត្រាំ ដែលកំពុងពិចារណាជ្រើសរើសសមាជិកព្រឹទ្ធសភា Florida លោក Marco Rubio ជារដ្ឋមន្ត្រីការបរទេសនៅពេលខាងមុខ។
មន្ត្រីរដ្ឋាភិបាលបានឱ្យដឹងថា រដ្ឋាភិបាលកំពុងខិតខំបង្កើតយន្តការនានាដើម្បីពង្រឹងការចូលរួមរបស់ប្រជាពលរដ្ឋតាមប្រព័ន្ធឌីជីថល ដោយសារកង្វះធនធានមនុស្ស កង្វះហេដ្ឋារចនាសម្ពន្ធអ៊ីនធឺណិតនៅតាមមូលដ្ឋាន និងការអនុវត្តសិទ្ធិរបស់ប្រជាពលរដ្ឋនៅមានកម្រិត។
របាយការណ៍នេះបង្ហាញថា ប្រទេសកំពុងអភិវឌ្ឍមួយចំនួន ដូចជាកម្ពុជា ប្រឈមនឹងការខ្វះគ្រូបង្រៀន ជាពិសេសគ្រូបង្រៀនផ្នែកវិទ្យាសាស្រ្ត បច្ចេកវិទ្យា គណិតវិទ្យា និងវិស្វកម្ម (STEM)។
កញ្ញា រីដា ដែលជានិស្សិតឆ្នាំទី៣ ជំនាញទំនាក់ទំនងអន្តរជាតិនៃសាកលវិទ្យាល័យបញ្ញាសាស្ត្រក្នុងខេត្តសៀមរាប បានមកកាន់សហរដ្ឋអាមេរិកកាលពីពាក់កណ្ដាលខែតុលាកន្លងទៅនេះ ក្នុងទស្សនកិច្ចសិក្សាដែលមានរយៈពេល ១០ថ្ងៃ។
ទីប្រឹក្សាសុវត្ថិភាពលើប្រព័ន្ធឌីជីថល ប្រាប់វីអូអេថា ការជូនដំណឹងរបស់ក្រសួងជាផ្នែកមួយក្នុងការដាស់តឿនអ្នកប្រើប្រាស់ ប៉ុន្តែអ្នកស្រីថា ការសហការរវាងក្រសួង និងស្ថាប័នពាក់ព័ន្ធក្នុងការស្វែងរកប្រភពនៃជនឆបោក គឺជាផ្នែកសំខាន់ក្នុងការកាត់បន្ថយ ឬបញ្ឈប់បញ្ហាទាំងនោះ។
អ្នកតាមដានភូមិសាស្ត្រនយោបាយកម្ពុជាកត់សម្គាល់ថា ការផ្លាស់ប្តូរក្បាលម៉ាស៊ីនក្រសួងការបរទេសនេះ គឺមកពីលោក ប្រាក់ សុខុន ជាមនុស្សជិតស្និទ្ធជាមួយលោក ហ៊ុន សែន និងជាបុគ្គលដែលមានឥទ្ធិពលក្នុងជួរគណបក្សកាន់អំណាច ងាយស្រួលក្នុងការបង្កើនប្រសិទ្ធភាពការងារវិស័យការទូត។
ឈុតសម្លៀកបំពាក់សារុងក្រមាតាមរបៀបខ្មែរជាមធ្យោបាយមួយ ដែល គណៈកម្មាធិការវប្បធម៌នៃ សមាគមពុទ្ធសាសនិកខ្មែរនៅតំបន់រដ្ឋធានីវ៉ាស៊ីនតោនទាក់ទាញការគាំទ្រដល់កម្មវិធីថែរក្សា និងបណ្ដុះបណ្ដាលប្រពៃណី និងបេតិកភណ្ឌវប្បធម៌ខ្មែរ តាមរយៈការឆ្លុះបញ្ចាំងអរិយធម៌ដ៏ខ្ពង់ខ្ពស់របស់ខ្មែរអង្គរ។
ភរិយារបស់លោក នី ណាក់ អះអាងថា លោក នី ណាក់ មានបញ្ហាសុខភាព និងស្រកគីឡូខ្លាំងក្រោយជាប់ពន្ធនាគារជិតមួយឆ្នាំ។ សាលាដំបូងរាជធានីភ្នំពេញនឹងប្រកាសសាលក្រមលើសំណុំរឿងរបស់លោក នៅព្រឹកថ្ងៃទី ២១ ខែវិច្ឆិកា ឆ្នាំ ២០២៤ ខាងមុខនេះ។
លោក ឃុន លាងម៉េង អ្នកនាំពាក្យសាលាឧទ្ធរណ៍ ប្រាប់វីអូអេនៅថ្ងៃអង្គារថា សាលាឧទ្ធរណ៍កំពុងពិនិត្យសម្រេចតាមនីតិវិធី ពាក់ព័ន្ធនឹងការស្នើសុំរបស់លោក រ៉ុង ឈុន។
ព័ត៌មានផ្សេងទៀត
No media source currently available