កាលពីថ្ងៃព្រហស្បតិ៍ ទី១៦ ខែធ្នូនេះ សមាគម និងអង្គការសង្គមស៊ីវិល បានរួមគ្នាប្រារព្ធទិវា«បញ្ឈប់អំពើហិង្សាលើអ្នករកស៊ីផ្លូវភេទ» និងអំពាវនាវឲ្យមានការទទួលស្គាល់ការងាររកស៊ីផ្លូវភេទនៅកម្ពុជា ជាការងារដែលត្រូវគាំពារដោយច្បាប់ ខណៈរដ្ឋាភិបាលបារម្ភ ពីផលប៉ះពាល់លើសុខភាពរបស់កុមារី និងស្ត្រី។
ទណ្ឌកម្មនេះ ត្រូវបានប្រកាសដោយក្រសួងពាណិជ្ជកម្មអាមេរិក ដោយលើកហេតុផលថា មានអំពើពុករលួយ ការរំលោភសិទ្ធិមនុស្ស និងកំណើនឥទ្ធិពលយោធាចិនក្នុងប្រទេសកម្ពុជា។
កាលពីថ្ងៃអង្គារ លោក ស ខេង អនុប្រធានគណបក្សប្រជាជនកម្ពុជា បានចេញសារមួយថា លោកគាំទ្រសេចក្តីសម្រេចរបស់គណបក្សក្នុងការជ្រើសរើសបេក្ខភាពនាយករដ្ឋមន្រ្តី។ អ្នកវិភាគយល់ថា លោក ស ខេង បង្ហាញសារ«ភាពនៅកណ្តាល»ចំពោះការប្រកាសគាំទ្ររបស់លោក ហ៊ុន សែន ឲ្យកូនប្រុសឈរឈ្មោះជាបេក្ខភាពនាយករដ្ឋមន្រ្តី។
មន្រ្តីសង្គមស៊ីវិលបានជំរុញឲ្យមានការស៊ើបអង្កេតរកអ្នកដែលចេញប្លង់កម្មសិទ្ធិដីធ្លីសម្រាប់គ្រប់គ្រងដីបឹងទន្លេសាបដែលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានបញ្ជាឲ្យស៊ើបអង្កេតនិងរឹបអូសយកមកវិញ។
សាររបស់នាយករដ្ឋមន្រ្តីដែលថា អ្នកចេញមុខសារភាព រួចពីការចាប់ខ្លួន ត្រូវបានក្រុមសិទ្ធិមនុស្សរិះគន់ ដោយពួកគេជំរុញឲ្យអនុវត្តច្បាប់ឲ្យបានតឹងរ៉ឹង និងដាក់ទោសទណ្ឌឲ្យធ្ងន់ធ្ងរលើមន្ត្រីខិលខូច។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន ប្រកាសថា លោកកំពុងរកវិធីដោះស្រាយបញ្ហាពាក់ព័ន្ធនឹងប្រទេសមីយ៉ាន់ម៉ា ខណៈកម្ពុជា កំពុងត្រៀមធ្វើជាប្រធានអាស៊ានចាប់ពីដើមឆ្នាំក្រោយ។ ជាជំហានដំបូង លោក ហ៊ុន សែន បញ្ជាក់ថា លោកត្រៀមខ្លួនទៅប្រទេសមីយ៉ាន់ម៉ានៅពេលខាងមុខនេះ។
មន្ត្រីឲ្យដឹងថា អាជ្ញាធរបានរកឃើញការទន្រ្ទានដីព្រៃលិចទឹកបឹងទន្លេសាប ដោយបានដកហូតដីយ៉ាងតិច១៥.០០០ហិកតាក្នុងដំណាក់កាលដំបូងនៃការចុះស៊ើបអង្កេត តាមបញ្ជារបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ អាជ្ញាធរ ក៏បានឃាត់ខ្លួនមនុស្សមួយចំនួន និងបញ្ជូនទៅតុលាការផងដែរ។
លោក សៀម ភ្លុក ដែលអះអាងថាមិនធ្លាប់ជាសមាជិកអតីតគណបក្សសង្គ្រោះជាតិរំពឹងថាតុលាការកំពូលនឹងពិចារណាអំពីការបដិសេធរបស់ក្រសួងមហាផ្ទៃ។
កាលពីយប់ពាក់កណ្តាលអធ្រាត្រឈានចូលថ្ងៃអាទិត្យ សកម្មជនគណបក្សសង្រ្គោះជាតិមួយរូបត្រូវបានគេកាប់នឹងកាំបិតរហូតដល់ស្លាប់ នៅវត្តចាស់ ក្នុងសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញ។ គ្រួសារសព សង្គមស៊ីវិល គណបក្សនយោបាយ បានទទូចឲ្យស្វែងរកជនដៃដល់ដែលសម្លាប់សកម្មជនរូបនេះ។
ការថ្លែងបញ្ជាឲ្យប្រធានមន្ទីរព័ត៌មានខេត្ត ត្រួតពិនិត្យអ្នកសារព័ត៌មានទាំងអស់ដែលចូលមកយកព័ត៌មានក្នុងខេត្តកំពត ដោយចាំបាច់ត្រូវជូនដំណឹងដល់អាជ្ញាធរខេត្តជាមុនកាលពីពេលថ្មីៗនេះរបស់អភិបាលខេត្តកំពត បានរងការរិះគន់ពីរដ្ឋមន្រ្តីក្រសួងព័ត៌មាន អ្នកជំនាញក្នុងផ្នែកប្រព័ន្ធផ្សព្វផ្សាយ និងអ្នកសារព័ត៌មាន។
ប្រជាពលរដ្ឋអាហ្វហ្គានីស្ថានចំនួន១៥នាក់ បានមកដល់កម្ពុជា កាលពីថ្ងៃពុធ ស្របពេលរដ្ឋាភិបាលកម្ពុជា បានសម្រេចទទួលជនជាតិអាហ្វហ្គានីស្ថានឲ្យមកស្នាក់នៅបណ្តោះអាសន្ន មុននឹងចាកចេញទៅប្រទេសទីបី។ នេះ បើតាមមន្រ្តីរដ្ឋាភិបាលទទួលបន្ទុកកិច្ចការនេះ។
ប្រជាពលរដ្ឋមួយចំនួនមានទស្សនៈមិនស្របគ្នាពាក់ព័ន្ធនឹងការដាក់ឲ្យប្រើប្រាស់ច្បាប់កំណត់សញ្ជាតិខ្មែរតែមួយសម្រាប់ថា្នក់ដឹកនាំកំពូលៗ៤រូបរបស់ជាតិ ដោយមតិខ្លះយល់ថា ល្អសម្រាប់ជាតិ និងមតិខ្លះគិតថា វាជាច្បាប់បង្កើតឡើងដើម្បីបម្រើប្រយោជន៍របស់បុគ្គលជាអ្នកនយោបាយតែប៉ុណ្ណោះ។
តុលាការខេត្តរតនគិរី កាលពីថ្ងៃពុធ បានសម្រេចផ្តន្ទាទោសសកម្មជនព្រៃឈើមួយរូប គឺលោក ឆន ផល្លា ឲ្យជាប់ពន្ធនាគារ៥ឆ្នាំ ក្រោយលោកត្រូវបានអាជ្ញាធរចំនួន៦រូប ប្តឹង និងចោទរូបលោកថា កាប់រុករានព្រៃ។
យុវជន កាក់ សុវណ្ណច្ឆ័យ ប្រាប់អ្នកសារព័ត៌មាននៅក្រៅពន្ធនាគារព្រៃសថាលោកចង់ឲ្យតុលាការផ្តល់ភាពយុត្តិធម៌ ជាពិសេសការផ្តល់សេរីភាពឲ្យបានពេលលេញដល់រូបលោក ដោយនិយាយថា៖ «ខ្ញុំសង្ឃឹមថានឹងមានអ្វី [ដែលអាច]ឲ្យមានសេរីភាពឡើងវិញ ហើយក៏សង្ឃឹមថានឹងឈានទៅមុខតទៅទៀត»។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានជំរុញឲ្យអាជ្ញាធរពាក់ព័ន្ធខិតខំដោះស្រាយជម្លោះទាំងនេះដោយមិនចាំបាច់ឆ្លងកាត់ប្រព័ន្ធតុលាការ។ ប៉ុន្តែ អ្នកការពារសិទ្ធិមនុស្ស ជំរុញឲ្យរដ្ឋាភិបាលពង្រឹងយន្តការដោះស្រាយជម្លោះដីធ្លី ដោយប្រសិទ្ធភាព តម្លាភាព និងយុត្តិធម៌។
អវត្តមានកម្ពុជាពីបញ្ជីឈ្មោះប្រទេសហត្ថលេខីជាងមួយរយ ដែលបានសម្ដែងការប្ដេជ្ញាចិត្តជាសាកលអំពីការការពារព្រៃឈើ អំឡុងកិច្ចប្រជុំកំពូលប្រចាំឆ្នាំស្ដីពីអាកាសធាតុ បាននាំឱ្យមានការរិះគន់ពីក្រុមអ្នកតស៊ូមតិ និងអ្នកការពារបរិស្ថាន។
ដោយឡែកអ្នកដំណើរដែលចូលមកកម្ពុជាជាទូទៅតែមិនប្រាថ្នាចូលមកតំបន់ទាំងបីខាងលើគឺត្រូវតម្រូវឱ្យធ្វើចត្តាឡីស័កដូចដែលក្រសួងសុខាភិបាលបានកំណត់កាលពីពាក់កណ្តាលខែតុលាកន្លងទៅដដែល។
នៅថ្ងៃចន្ទនេះគ្រឹះស្ថានសិក្សាទាំងរដ្ឋទាំងឯកជនអាចបើកដំណើរការឡើងវិញគ្រប់កម្រិតថ្នាក់ប៉ុន្តែសកលវិទ្យាល័យមួយចំនួននៅស្ទាក់ស្ទើរក្នុងការឲ្យសិស្សចូលមកថ្នាក់រៀន ខណៈជំងឺកូវីដនៅតែជាបញ្ហា។
ជាមួយនឹងវិធានការស្រោចស្រង់សេដ្ឋកិច្ចបន្ថែមនេះសហជីពមួយចំនួនដែលការពារប្រយោជន៍កម្មករនិងអ្នករកទទួលទាននៅក្នុងវិស័យសេដ្ឋកិច្ចក្រៅប្រព័ន្ធបានអំពាវនាវឲ្យរដ្ឋាភិបាលដំឡើងប្រាក់ឧបត្ថម្ភបន្ថែមទៀត ដើម្បីឆ្លើយតបទៅនឹងតម្លៃទំនិញដែលបានកើនឡើងនៅទីផ្សារ។
ពលរដ្ឋដែលរស់នៅតាមដងស្ទឹងព្រែកត្នោត ក្នុងខណ្ឌដង្កោ រាជធានីភ្នំពេញ ព្រួយបារម្ភអំពីទឹកជំនន់ឡើងខ្ពស់ ដែលកម្រិតទឹកខ្ពស់ជាងឆ្នាំមុន និងបានបង្កឲ្យលិចផ្ទះ និងខូចខាតទ្រព្យសម្បត្តិជាដើម។ កម្ពស់ទឹកហក់ឡើងនេះ ត្រូវបានអាជ្ញាធរប្រកាសអំពីកម្រិតដែលត្រូវប្រុងប្រយ័ត្តខ្ពស់ផងដែរ។
ព័ត៌មានផ្សេងទៀត