សត្វផ្សោតអ៊ីរ៉ាវ៉ាឌីនៅខេត្តស្ទឹងត្រែង ត្រូវបានអង្គការអភិរក្សសត្វព្រៃប្រកាសអាសន្នពីការព្រួយបារម្ភលែងមានសត្វត្រីដូហ្វីនប្រភេទនេះរស់នៅបន្តទៀត។ ហេតុផលមួយនៃការគំរាមកំហែងនេះ គឺដោយសារតែការស្ថាបនាទំនប់វារីអគ្គិសនីនៅលើតួទន្លេមេគង្គ។
យុវជនមួយចំនួន បានលើកឡើងអំពីសារៈសំខាន់នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ដែលបានចុះហត្ថលេខាកាលពី៣០ឆ្នាំមុន ដោយពួកគេជំរុញឲ្យអ្នកនយោបាយដឹកនាំប្រទេស ដើរតាមគន្លងប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្ស និងតាមស្មារតីនៃកិច្ចព្រមព្រៀងអន្តរជាតិមួយនេះ។
តម្លៃសាំងនៅកម្ពុជាកើនឡើងដល់៤៣០០រៀល បើគិតត្រឹមថ្ងៃអង្គារនេះ។ ការណ៍នេះ ធ្វើឲ្យប្រជាពលរដ្ឋត្អូញត្អែរអំពីផលប៉ះពាល់ផ្នែកសេដ្ឋកិច្ចរបស់ពួកគេ ខណៈពួកគេកំពុងប្រឈមនឹងវិបត្តិកូវីដ១៩។ មន្ត្រីក្រសួងពាណិជ្ជកម្មកម្ពុជាអះអាងថា ការឡើងថ្លៃនេះ ដោយសារតែបញ្ហាទីផ្សារអន្តរជាតិ។
ទឹកជំនន់កំពុងបំផ្លាញស្រែ ដំណាំ និងលិចផ្ទះរបស់ប្រជាពលរដ្ឋ ដែលរស់នៅក្នុងខេត្តមួយចំនួន ដូចជាខេត្តបន្ទាយមានជ័យជាដើម។ នៅក្នុងខេត្តមួយចំនួនទៀត អាជ្ញាធរក៏បានអំពាវនាវឲ្យមានការប្រុងប្រយ័ត្នខ្ពស់ និងព្រមានពីការប្រកាសអាសន្ននៃកម្ពស់ទឹកកើនឡើងខ្ពស់។
ក្រុមអង្គការសង្គមស៊ីវិលមួយចំនួនបានវាយតម្លៃថាកម្ពុជាមិនទាន់អនុវត្តបានល្អតាមកិច្ចព្រមព្រៀងជាប្រវត្តិសាស្ត្រនេះនៅឡើយទេដោយពួកគេទទូចឲ្យភាគីពាក់ព័ន្ធជំរុញកម្ពុជាឲ្យមានការគោរពសិទ្ធិមនុស្ស និងដោះស្រាយជម្លោះនយោបាយដើម្បីទទួលបានសុខសន្តិភាពពេញលេញ។
ប្រតិកម្មរបស់អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch ធ្វើឡើងបន្ទាប់ពីសាលាដំបូងរាជធានីភ្នំពេញបានលើកពេលប្រកាសសាលក្រមសំណុំរឿងរបស់ក្មេងប្រុស កាក់ សុវណ្ណឆ័យ ដែលគ្រោងធ្វើកាលពីថ្ងៃពុធ។
ម្តាយរបស់យុវជន កាក់ សុវណ្ណច្ឆ័យ គឺអ្នកស្រី ព្រំ ចាន់ថា បង្ហាញការខកចិត្តជាខ្លាំង ចំពោះការលើកពេលប្រកាសសាលក្រមដោយមិនបានកំណត់ពេលវេលាច្បាស់លាស់។ អ្នកស្រីមានក្តីបារម្ភខ្លាំងណាស់ដែរចំពោះស្ថានភាពសុខភាពកូនប្រុស ដែលចាប់ផ្តើមមានអាការៈរមាស់លើរាងកាយ ដោយសារកង្វះអនាម័យក្នុងពន្ធនាគារ។
ប៉ុន្តែប្រធានមន្ទីរព័ត៌មាននិងអ្នកនាំពាក្យខេត្តបន្ទាយមានជ័យលោក សេក សុខុម បានប្រាប់វីអូអេថាទឹកជំនន់នៅខេត្តបន្ទាយមានជ័យឆ្នាំ២០២១នេះមិនបានសម្លាប់ជីវិតមនុស្សទេ។
កាលពីចុងខែកញ្ញានេះកាស៊ីណូ ដឹសេនជូរី ត្រូវគេរាយការណ៍មកថា បានរកឃើញវិជ្ជមានជំងឺកូវីដ១៩លើបុគ្គលិករបស់ខ្លួនប្រមាណ៤០០នាក់ផងដែរដែលបុគ្គលិកទាំងអស់គឺត្រូវនៅសម្រាកព្យាបាល និងធ្វើចត្តាឡីស័កនៅក្នុងកាស៊ីណូ និងអគារស្នាក់នៅរបស់បុគ្គលិកកាស៊ីណូផ្ទាល់តែម្តង។
ក្រុមសហជីពប្រមាណ១៩ បានស្នើឲ្យមានកិច្ចអន្តរាគមន៍ពីបណ្តាក្រុមហ៊ុនអន្តរជាតិអ្នកបញ្ជាទិញធំៗដើម្បីបានប្រាក់ឈ្នួលបន្ថែមទៀតដល់កម្មកររាប់ម៉ឺននាក់ដែលកំពុងបម្រើការងារក្នុងឧស្សាហកម្មកាត់ដេរឲ្យបាន២១៤ ដុល្លារក្នុងឆ្នាំ២០២២ ខាងមុខ។
សង្គមស៊ីវិល និងកម្មករ កាលពីថ្ងៃសុក្រ បានស្នើឲ្យរដ្ឋាភិបាលពន្លឿនការធ្វើអន្តរាគមន៍ឲ្យថ្លៃទឹកសម្រាប់កម្មករស្នាក់នៅតាមបណ្តាផ្ទះជួលឲ្យនៅត្រឹម៨០០រៀល ក្នុងមួយម៉ែត្រគូប ខណៈថ្លៃទឹកបានកើនដល់កម្រិតខ្ពស់បំផុត ៤០០០រៀល ក្នុងពេលបច្ចុប្បន្ននេះ។
អ្នកនាំពាក្យក្រសួងការងារលោក ហេង សួរ បានបង្ហោះសារនៅលើគណនីហ្វេសប៊ុកផ្ទាល់ខ្លួនរបស់លោកកាលពីថ្ងៃពុធ ដោយបានអធិប្បាយថា នៅពេលប្រទេសកម្ពុជាសម្រេចដំឡើងប្រាក់ឈ្នួលកម្មករចំនួន២ដុល្លារ គូប្រជែងរបស់កម្ពុជាក្នុងឧស្សាហកម្មកាត់ដេរ មិនទាន់មានលទ្ធភាពដំឡើងទេ។
ស្នងការប៉ូលិសខេត្តកោះកុងលោក គង់ មនោ បានប្រាប់វីអូអេនៅថ្ងៃពុធនេះថាអ្នកសារព័ត៌មានឈ្មោះយួនឈីវ ត្រូវបានអភិបាលរងខេត្តកោះកុងលោក សុខ សុទ្ធី ប្តឹងពីបទ«បរិហាកេរ្តិ៏ និងផ្សាយព័ត៌មានមិនពិត» ហើយសំណុំរឿងនេះកំពុងស្ថិតនៅក្នុងដៃសាលាដំបូងខេត្តកោះកុង។
ក្រោយកិច្ចប្រជុំត្រីភាគីជាលើកចុងក្រោយស្តីពីការកំណត់ប្រាក់ឈ្នួលអប្បបរមាសម្រាប់កម្មករក្នុងឧស្សាហកម្មកាត់ដេរ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលឲ្យកម្មកចំនួន២ដុល្លារ ដែលធ្វើឲ្យប្រាក់ឈ្នួល អប្បបរមារបស់កម្មករសម្រាប់ឆ្នាំ២០២២ កើនបានត្រឹម១៩៤ដុល្លារក្នុងមួយខែ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានដាក់ចេញនូវយុទ្ធសាស្រ្តសំខាន់ៗចំនួន៤ ចំណុច ក្នុងនោះគឺការបើកឱកាសឲ្យមាន ការបណ្តុះបណ្តាលយុវជនជំនាន់ថ្មីក្នុងវិស័យទេសចរណ៍ ដើម្បីត្រៀមលក្ខណៈក្នុងការស្តាវិស័យទេសចរណ៍ឡើងវិញ ក្រោយរងផលប៉ះពាល់ដោយវិបត្តិកូវីដ-១៩។
ការព្រួយបារម្ភរបស់រដ្ឋាភិបាល បន្ទាប់វត្តមុនីសុវណ្ណ ហៅវត្តចំពុះក្អែក ក្នុងរាជធានីភ្នំពេញ បានរកឃើញករណីវិជ្ជមានកូវីដ១៩ ទៅលើព្រះសង្ឃនិងពុទ្ធបរិស័ទ។
ក្រុមអង្គការសង្គមស៊ីវិល បានសង្កត់ធ្ងន់ថា រដ្ឋាភិបាលមិនគួរគំរាមកំហែង ឬព្រមានអ្នកវិភាគដែលបានលើកឡើងជាទស្សនៈណា ដែលរដ្ឋាភិបាលមិនពេញចិត្ត ដោយគួរតែផ្តល់សិទ្ធិដល់អ្នកវិភាគ អាចអនុវត្តការងាររបស់ពួកគេស្របតាមច្បាប់ និងអាចផ្សព្វផ្សាយនូវអ្វីដែលពួកគេបានសិក្សាស្រាវជ្រាវរកឃើញ។
អ្នកនាំពាក្យអយ្យការសាលាដំបូងខេត្តកណ្តាល លោក ជួន សុបញ្ញា បានប្រាប់វីអូអេនៅថ្ងៃអង្គារថា អ្នកភូមិទាំង៩នាក់នោះ ត្រូវបានតុលាការសម្រេចដោះលែងឲ្យនៅក្រៅឃុំកាលពីថ្ងៃចន្ទ តាមសំណើរបស់ជនត្រូវចោទទាំងនោះ ប៉ុន្តែពួកគេស្ថិតក្រោមការត្រួតពិនិត្យរបស់តុលាការ និងរង់ចាំការជំនុំជម្រះក្តី។
ការគំរាមរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន កាលពីសប្តាហ៍មុនទៅលើអ្នកវិភាគពីររូប គឺលោក សេង សារី និងលោក មាស នី បាននាំឲ្យមានការព្រួយបារម្ភបន្ថែមលើការបន្តរឹតត្បិតសេរីភាពនៃការបញ្ចេញមតិនៅកម្ពុជា ខណៈពួកគេជាប្រភពដ៏សំខាន់សម្រាប់អ្នកសារព័ត៌មាន។
ព័ត៌មានផ្សេងទៀត