ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​រាប់ពាន់​នាក់​ទៀត​ត្រូវ​បាន​បញ្ជា​ឱ្យ​ជម្លៀស​ចេញ​នៅ​ពេល​ការរាលដាល​នៃ​ការឆេះ​ព្រៃ​នៅ​ក្នុង​ទីក្រុង Los Angeles


ប៉ូលិស​ជម្លៀស​អ្នក​ស្រុក​វ័យ​ចំណាស់​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​អ្នកស្រី អំឡុង​ពេល​ភ្លើង​ឆេះ​នៅ​ក្នុង​ទីក្រុង Altadena រដ្ឋ California កាលពី​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០២៥។
ប៉ូលិស​ជម្លៀស​អ្នក​ស្រុក​វ័យ​ចំណាស់​ម្នាក់​ចេញ​ពី​ផ្ទះ​របស់​អ្នកស្រី អំឡុង​ពេល​ភ្លើង​ឆេះ​នៅ​ក្នុង​ទីក្រុង Altadena រដ្ឋ California កាលពី​ថ្ងៃ​ទី ៨ ខែ មករា ឆ្នាំ ២០២៥។

មនុស្ស​ជាង១សែន៣ម៉ឺន​នាក់​នៅ​ក្នុង​តំបន់ Los Angeles ត្រូវ​បានបញ្ជា​ឱ្យ​ជម្លៀស​ចេញ​នៅ​ព្រឹក​ថ្ងៃ​ព្រហស្បតិ៍​នេះ​នៅ​ពេល​ដែល​ពួក​អ្នក​ពន្លត់​អគ្គិភ័យ​បាន​ប្រយុទ្ធ​ភ្លើង​ឆេះ​ព្រៃ​ដ៏​ធំមួយ​ចំនួន​ដែល​បានបណ្ដាល​ឱ្យ​មនុស្ស​យ៉ាង​តិច៥នាក់ស្លាប់ ​និងបាន​បំផ្លាញ​រចនាសម្ព័ន្ធ​ជាង១ពាន់​រួច​ទៅ​ហើយ។

អគ្គិភ័យ​ថ្មី​និង​រាលដាល​ដ៏​រហ័ស​មួយ​បាន​ឆេះ​ឡើង​កាលពី​យប់​ថ្ងៃ​ពុធ​នៅ​ក្នុង​តំបន់ Hollywood Hills ដែល​បាន​បណ្តាល​ឱ្យ​មាន​បទបញ្ជា​ថ្មីៗ​បំផុត​ដើម្បី​ឱ្យ​មនុស្ស​ចាក​ចេញ​ទៅ​កន្លែង​ដែល​មាន​សុវត្ថិភាព។

ពួក​អ្នក​ឧតុនិយម​បាន​និយាយ​ថា ​ស្ថានភាព​រាំង​ស្ងួត​និង​ខ្យល់​ខ្លាំង បាន​ធ្វើ​ឱ្យ​មាន​ការ ឆាប​ឆេះ​និង​ការ​រាលដាល​អគ្គិភ័យ​ដែល​ត្រូវ​គេ​រំពឹង​នឹង​ស្ថិត​នៅ​រហូត​ដល់​ថ្ងៃ​សុក្រ​ស្អែក​នេះ។

ខ្យល់​យ៉ាង​ខ្លាំង​បាន​បង្ខំ​ឱ្យ​យន្តហោះដែល​ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ជួយ​ពន្លត់​អគ្គិភ័យ​នេះ​ចុះចត ប៉ុន្តែ​ពួក​មន្ត្រី​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ម្សិលមិញ​ថា ​ខ្យល់​បាន​ចុះ​ថមថយ​ដែល​ល្មម​គ្រប់គ្រាន់​ឱ្យ​ពួក​អ្នក​ពន្លត់​អគ្គីភ័យ​ទាំង​នោះ​បន្ត​ការងារ​របស់​ខ្លួន។

ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Joe Biden បាន​អនុញ្ញាត​ឱ្យ​ប្រកាស​ស្ថានភាព​អាសន្ន​សម្រាប់​រដ្ឋ California ដើម្បី​បញ្ចេញ​ប្រាក់​និង​ធនធាន​សហព័ន្ធ​ដើម្បី​ជួយ​ពន្លត់​ភ្លើង​ឆេះ​ព្រៃ​នេះ៕

XS
SM
MD
LG