យោធាអ៊ីស្រាអែលបានថ្លែងនៅថ្ងៃអង្គារថា ខ្លួនបានធ្វើការវាយឆ្មក់នៅតំបន់ West Bank ដែលខ្លួនកាន់កាប់ ដោយបានសម្លាប់ក្រុមសកម្មប្រយុទ្ធយ៉ាងហោចណាស់៣នាក់និងបានចាប់ខ្លួន១៨នាក់ផ្សេងទៀត។
កងកម្លាំងការពារអ៊ីស្រាអែលបានថ្លែងថា ការវាយប្រហារតាមអាកាសមួយបានសម្លាប់ក្រុមសកម្មយុទ្ធ២នាក់នៅក្នុងភូមិ Tamun បន្ទាប់ពីពួកគេបានបាញ់ប្រហារលើកងទ័ពនោះ។
កងកម្លាំងអ៊ីស្រាអែលបានសម្លាប់ជនសកម្មប្រយុទ្ធម្នាក់ទៀតក្នុងការវាយប្រហារនៅភូមិ Taluza ខណៈទាហានអ៊ីស្រាអែលបានរងរបួស។
ការវាយឆ្មក់នេះធ្វើឡើងមួយថ្ងៃបន្ទាប់ពីខ្មាន់កាំភ្លើងបានវាយប្រហារលើរថយន្តក្រុងនិងរថយន្តមួយនៅក្បែរក្រុង Al-Funduq ក្នុងតំបន់ West Bank ដែលបានសម្លាប់មនុស្ស៣នាក់និងធ្វើឱ្យមនុស្ស៧នាក់ផ្សេងទៀតរងរបួស។
អំពើហិង្សាបានកើនឡើងនៅតំបន់ West Bank ចាប់តាំងពីការវាយប្រហាររបស់ក្រុមហាម៉ាស់ទៅលើភាគខាងត្បូងអ៊ីស្រាអែលនៅខែតុលាឆ្នាំ២០២៣ ហើយជាលទ្ធផលបង្កឱ្យយោធាអ៊ីស្រាអែលធ្វើយុទ្ធនាការនៅតំបន់ហ្កាហ្សា៕
យោធាអ៊ីស្រាអែលថា ខ្លួនបានសម្លាប់ពួកសកម្មប្រយុទ្ធ៣នាក់នៅក្នុងការវាយឆ្មក់នៅតំបន់ West Bank

វេទិកាបញ្ចេញមតិ