ខណៈពេលដែលពួកគេកំពុងរង់ចាំការវិលត្រឡប់មកកាន់តំណែងជាប្រធានាធិបតីម្ដងទៀតរបស់លោក Donald Trump ពលរដ្ឋអាមេរិកជាច្រើននិយាយថា ពួកគេរំពឹងថា ការធ្វើឱ្យសេដ្ឋកិច្ចប្រសើរឡើងនឹងជាអាទិភាពចម្បងមួយរបស់លោក Trump។
ក្នុងចំណោមផលប៉ះពាល់យូរអង្វែងនៃសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនគឺសុខភាព ផ្លូវចិត្តរបស់កុមារអ៊ុយក្រែន។ អ្នកនាង Lesia Bakalets នៃវីអូអេ រាយការណ៍រឿង នេះ ពីក្រុងកៀវមកថា ឪពុកម្តាយរបស់កុមារទាំងនោះ ក៏ត្រូវការជំនួយដែរ។លោក សាយ មុន្នី ប្រែសម្រួល៕
ខណៈសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែនបង្ហាញភាពទន់ខ្សោយនៃសព្វាវុធរុស្ស៊ី លោក Vladimir Putin ប្រធានាធិបតីរុស្ស៊ី អះអាងថា កាំជ្រួច Oreshnik ថ្មីមិនអាចស្ទាក់ចាប់បាន។ ការអះអាងរបស់លោកនាំឱ្យមានចម្ងល់ និងមិនគួរឱ្យជឿ។
ពេលជួបពិភាក្សាជាមួយលោក Ahmad al-Sharaa ដែលជាមេដឹកនាំក្រុមឧទ្ទាម លោក Pederson ក៏បាន «សង្កត់ធ្ងន់អំពីគោលបំណងរបស់អង្គការសហប្រជាជាតិក្នុងការផ្តល់ជំនួយគ្រប់បែបយ៉ាងដល់ប្រជាពលរដ្ឋស៊ីរីផងដែរ»។
បន្ទាប់ពីការដួលរលំរដ្ឋាភិបាលលោកBashar al-Assad ជនស៊ីរីមួយចំនួនបានសម្រុក ចូលពន្ធនាគារ Sednaya ដែលត្រូវបានស្គាល់តាមឈ្មោះអប្រិយថា«កន្លែងមនុស្ស ឃាត»ដើម្បីស្វែងរកសាច់ញ្ញាតិដែលបានបាត់ខ្លួន។
ការសន្យារបស់ប្រធានាធិបតីជាប់ឆ្នោតលោក Donald Trump ដើម្បីបញ្ជូនជនអន្តោប្រវេសន៍ខុសច្បាប់ចេញពីប្រទេសដ៏ធំបំផុតនៅក្នុងប្រវត្តិសាស្ត្រសហរដ្ឋអាមេរិក បង្កជាសំណួរអំពីលទ្ធភាព និងភាពស្របច្បាប់។
លោកប្រហែលត្រូវបានពិភពលោកស្គាល់ថាជាស្ថាបនិកក្រុមហ៊ុន Tesla និងក្រុមហ៊ុន Space X ច្រើនជាង ប៉ុន្តែលោក Elon Musk ត្រូវបានគេរំពឹងថានឹងចាត់ចែងលើការចំណាយរបស់រដ្ឋាភិបាលសហរដ្ឋអាមេរិក។
ថ្នាក់ដឹកនាំថ្មីរបស់ស៊ីរីថា ការគំរាមកំហែងទាំងនោះជាលេសមិនពិត ដោយបន្ថែមថា ខ្លួនមិនចង់មានជម្លោះថ្មីទេ។
ទីប្រឹក្សាទំនាក់ទំនងសន្តិសុខជាតិនៅសេតវិមានលោក John Kirby បាននិយាយជាមួយវីអូអេផ្សាយជាភាសាតួកគីថា ទីក្រុងវ៉ាស៊ីនតោនចង់ធ្វើឱ្យប្រាកដថា រដ្ឋាភិបាលណាក៏ដោយដែលត្រូវបានបង្កើតឡើងពីដំណើរការនេះ គឺត្រូវបំពេញទៅតាមសេចក្តីប្រាថ្នារបស់ប្រជាជនស៊ីរី។
សកម្មជនទាំង ៦ នាក់នោះគឺលោក ប៉ែន ច័ន្ទសង្រ្គាម អ្នកស្រី ហុង អាន លោក មាន ចាន់សុថុន អ្នកស្រី យ៉ិន ចន្ធូ អ្នកស្រី សឺង គន្ធា និងអ្នកស្រី វ៉ន ច័ន្ទរចនា។
ការខឹងសម្បានៅក្នុងរដ្ឋធានីនៃប្រទេសស៊ីរីមានភាពខ្លាំងក្លា នៅពេលដែលក្រុមគ្រួសារស្វែងរកមនុស្សជាទីស្រលាញ់ ដែលឥឡូវនេះកំពុងបាត់ខ្លួន ឬបានស្លាប់នៅក្នុងប្រព័ន្ធពន្ធនាគារដ៏ឃោរឃៅរបស់រដ្ឋាភិបាលដែលដួលរលំ។
ការដួលរលំរដ្ឋាភិបាលក្រុងដាម៉ាសបានបង្កើនការព្រួយកង្វល់អំពីអ្វីកើតឡើងបន្ទាប់សម្រាប់កងទ័ពសហរដ្ឋអាមេរិកដែលបានបោះទីតាំងនៅក្នុងប្រទេសដែលហែកហួរដោយសង្គ្រាមដែលបានធ្វើការជាមួយពួកសម្ពន្ធមិត្តដើម្បីធ្វើកុំឱ្យក្រុមរដ្ឋអ៊ិស្លាមងើបឡើង។
ខណៈកងទ័ពកូរ៉េខាងជើងកំពុងជួយដល់សង្រ្គាមរបស់រុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន សហរដ្ឋអាមេរិកបានជំរុញឱ្យចិនរឹតត្បិតសកម្មភាពបំផុសបំផុលពីសំណាក់សម្ពន្ធមិត្តរបស់ខ្លួន។
តើអាមេរិកគ្រោងនឹងផ្តល់ជំនួយប៉ុន្មាននិងផ្តល់ដល់ប្រទេសណាខ្លះ? ទាំងនេះគឺជាសំណួរដ៏សំខាន់ពីរ នៅពេលរដ្ឋបាលលោក Trump ត្រៀមចូលកាន់តំណែងនៅខែមករា។
លោកប្រធានាធិបតីជាប់ឆ្នោត Donald Trump បានជ្រើសរើសអ្នកស្រី Kari Lake ធ្វើជាប្រធានថ្មីរបស់សំឡេងសហរដ្ឋអាមេរិកឬវីអូអេ។
រដ្ឋាភិបាលរុស្ស៊ីថាព័ត៌មានដែលគេដឹងនិងច្បាស់ការណ៍ថា យោធាកូរ៉េខាងជើងចូលរួមសង្គ្រាមរុស្ស៊ីនៅអ៊ុយក្រែននោះគឺមិនពិត ថ្វីបើរដ្ឋាភិបាល ក្រុងម៉ូស្គូ និងក្រុងព្យុងយ៉ាង បានធ្វើសន្ធិសញ្ញាផ្តល់ជំនួយយោធាជាបន្ទាន់ដល់គ្នាទៅវិញទៅមកក៏ដោយ។
អ្នកនាំពាក្យក្រុមរៀបចំការចូលកាន់តំណែងរបស់លោក Trump គឺអ្នកស្រី Karoline Leavitt បានប្រាប់បណ្តាញទូរទស្សន៍ Fox News ថា «មិនទាន់ច្បាស់» ថាតើលោក Xi នឹងចូលរួមតាមការអញ្ជើញរបស់លោក Trump ។
កងទ័ពអ៊ីស្រាអែលបានរុលទៅមុខពីខាងព្រំដែនរបស់ពួកគេនៃតំបន់ Golan Heightsចូលក្នុងតំបន់ទ្រនាប់និងខាងផ្នែកទឹកដីស៊ីរីបន្ទាប់ពីពួកឧទ្ទាមបានទម្លាក់ប្រធានាធិបតីស៊ីរីលោក Bashar al-Assadចេញពីអំណាច។
អ៊ីស្រាអែលប្តេជ្ញារក្សាកងកម្លាំងនៅតំបន់ទ្រនាប់ក្នុងប្រទេសស៊ីរី។ លោក Trump ជាមនុស្សឆ្នើមប្រចាំឆ្នាំរបស់ទស្សនាវដ្តី Time។ មហាសន្និបាតអង្គការសហប្រជាជាតិអនុម័តសេចក្តីសម្រេចទាមទារឲ្យបញ្ចប់សង្គ្រាមនៅហ្កាហ្សា។
ប្រភពតាលីបង់បានថ្លែងថាការដាក់គ្រាប់បែក«អត្តឃាត»កាលពីរសៀលថ្ងៃពុធកើតឡើងនៅក្នុងអគារក្រសួងនៅរដ្ឋធានីប្រទេសអាហ្វហ្គានីស្ថាន ខណៈដែលលោក Haqqani កំពុងដើរចេញពីការិយាល័យរបស់លោក។ មនុស្សជាច្រើននាក់ទៀតត្រូវបានគេរាយការណ៍ថាបានរងរបួស។
ព័ត៌មានផ្សេងទៀត