លោក Lai ស្ថិតក្នុងសវនាការអស់រយៈពេលមួយខែមកហើយ ក្រោមការចោទប្រកាន់ពីបទបះបោរ និងការឃុបឃិតជាមួយកងកម្លាំងបរទេស ក្រោមច្បាប់សន្តិសុខជាតិក្រុងហុងកុង។ អ្នកបោះពុម្ពផ្សាយ វ័យ ៧៦ ឆ្នាំរូបនេះ បានបដិសេធការចោទប្រកាន់នេះ ប៉ុន្តែប្រសិនបើត្រូវបានផ្តន្ទាទោស លោកអាចប្រឈមមុខនឹងការជាប់ពន្ធនាគារអស់មួយជីវិត។
ប្រធាននយោបាយរបស់អង្គការសហប្រជាជាតិអ្នកស្រី Rosemary DiCarlo បាននិយាយថា អង្គការនេះមិនមានតួនាទី ដែលត្រូវផ្ទៀងផ្ទាត់ពីហេតុការណ៍នៃការធ្លាក់យន្តហោះនោះឡើយ។
រដ្ឋមន្ត្រីការបរទេសរុស្ស៊ីលោក Sergey Lavrov ដែលកំពុងស្ថិតនៅក្នុងបូរីញូវយ៉កនៅសប្តាហ៍នេះដើម្បីចូលរួមជំនួបនៅឯអង្គការសហប្រជាជាតិ បានចោទប្រកាន់អ៊ុយក្រែនពី «ការវាយប្រហារភេរវកម្ម»។ ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយថា រដ្ឋាភិបាលរបស់លោកបានទទូចឱ្យមានការស៊ើបអង្កេតអន្តរជាតិមួយ។
យោធាអ៊ីស្រាអែលបានបញ្ជាក់ថា ខ្លួនមិនជឿថាការបាញ់ផ្លោងនេះធ្វើឡើងដោយកងកម្លាំងរបស់ខ្លួននោះទេ ប៉ុន្តែបាននិយាយថាស្ថានភាពនេះកំពុងត្រូវបានស៊ើបអង្កេត។ យោធានេះក៏បានបន្ថែមផងដែរថា តំបន់ដ៏ទូលំទូលាយនៃទីក្រុង Khan Younis គឺជាមូលដ្ឋានដ៏សំខាន់មួយសម្រាប់ក្រុមសកម្មប្រយុទ្ធហាម៉ាស់ (Hamas)។
អ្នកបោះឆ្នោតនៅរដ្ឋ New Hampshire បានផ្តល់ជ័យជម្នះជាក់លាក់ដល់បេក្ខជនកាលពីថ្ងៃអង្គារ នៅក្នុងការបោះឆ្នោតទីមួយមុនដល់ការបោះឆ្នោតប្រធានាធិបតីឆ្នាំ ២០២៤។
បណ្តាញផ្សាយព័ត៌មានរដ្ឋរុស្ស៊ីបានរាយការណ៍ថា ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា យន្តហោះនោះបានដឹកពួកឈ្លើយសឹកអ៊ុយក្រែនចំនួន ៦៥នាក់ ដែលត្រូវដឹកទៅកាន់ព្រំដែនដើម្បីដោះដូរឈ្លើយសឹកគ្នា។
សកម្មភាពរបស់យោធាអ៊ីស្រាអែលរួមមាននៅក្នុងទីក្រុង Khan Younis ក្នុងតំបន់ហ្កា ហ្សាភាគខាងត្បូង ជាទីកន្លែងដែលការប្រយុទ្ធបានរីកកាន់តែខ្លាំងឡើងក្នុងប៉ុន្មានសប្តាហ៍ថ្មីៗនេះ ហើយអ៊ីស្រាអែលបាននិយាយថា ខ្លួនបានឡោមព័ទ្ធតំបន់នោះ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់គ្រាប់មីស៊ីលរុស្ស៊ី ២១គ្រាប់ ក្នុងចំណោម ៤១គ្រាប់។
នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក Benjamin Netanyahu និយាយថា យោធាអ៊ីស្រាអែលបានបើកការស៊ើបអង្កេតលើសោកនាដកម្មនេះហើយ។ រីឯរដ្ឋមន្ត្រីការពារជាតិអ៊ីស្រាអែលលោក Yoav Gallant បានបង្ហោះសារលើបណ្តាញសង្គម X ថា វាជា «ពេលព្រឹកដ៏លំបាកដែលពោរពេញដោយការឈឺចាប់»។
ការបោះឆ្នោតនៅផ្នែកភាគច្រើននៃរដ្ឋ New Hampshire នេះនឹងបន្តរហូតដល់ពេលល្ងាចថ្ងៃអង្គារនេះទើបបិទបញ្ចប់ ប៉ុន្តែនៅក្នុងក្រុង Dixville Notch ដ៏តូចមួយ អ្នកបោះឆ្នោតបានបោះឆ្នោតតាំងពីពាក់កណ្ដាលយប់ថ្ងៃចន្ទឈានចូលថ្ងៃអង្គារនេះម្ល៉េះដោយអ្នកស្រី Haley ទទួលបានប្រតិភូទាំង ៦ នៃក្រុងនេះ។
កងកម្លាំងការពារដែនអាកាសអ៊ុយក្រែននិយាយថាប្រព័ន្ធការពារដែនអាកាសរបស់ខ្លួន បានបាញ់ទម្លាក់ដ្រូន៨គ្រឿងរបស់រុស្ស៊ី ដែលបានវាយប្រហារពីលើអាកាសក្នុងតំបន់ Mykolaiv តំបន់ Kherson និងតំបន់ Dnipropetrovsk។
លោក Borrell បាននិយាយដូច្នេះនៅមុនកិច្ចប្រជុំដាច់ដោយឡែកពីគ្នាដែលសហភាពអឺរ៉ុបធ្វើឡើងនៅថ្ងៃចន្ទនេះជាមួយនឹងរដ្ឋមន្ត្រីការបរទេសអ៊ីស្រាអែលលោក Israel Katz និងមន្ត្រីការទូតកំពូលរបស់អាជ្ញាធរប៉ាឡេស្ទីនលោក Riyad al-Maliki។
អាទិភាពធំបំផុតគឺអាកាសយានដ្ឋានអន្តរជាតិ Boryspil ដែលស្ថិតនៅជាយរដ្ឋធានីកៀវ។ ការលុកលុយរបស់រុស្ស៊ីក្នុងអ៊ុយក្រែនកាលពីខែកុម្ភៈ ឆ្នាំ ២០២២ បានបង្ខំឱ្យបិទដែនអាកាសប្រទេសនេះជាបន្ទាន់។ តាំងពីពេលនោះមក មនុស្សដែលចង់ចូលក្នុងអ៊ុយក្រែនត្រូវតែធ្វើដំណើរតាមផ្លូវរថយន្តឬតាមផ្លូវរទេះភ្លើង។
យោធាអ៊ុយក្រែនបានរាយការណ៍ថា បានបាញ់ទម្លាក់ដ្រូនចំនួន ២២ គ្រឿងនៃ ដ្រូនចំនួន៣៣គ្រឿងដែលរុស្ស៊ីបានបង្ហោះវាយប្រហារពេញមួយយប់ និងបានអះអាងបន្ថែមថា ដ្រូនជាច្រើនផ្សេងទៀតដែលបានឆ្លងផុតប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែន មិនបានទៅដល់គោលដៅទេ។
ការវាយប្រហាររបស់សហរដ្ឋអាមេរិកគឺជាសកម្មភាពដោយផ្ទាល់ទីបួន រួមទាំងសកម្មភាពសហការជាមួយកងកម្លាំងអង់គ្លេសប្រឆាំងនឹងទីតាំងក្រុមហ៊ូធី ក្នុងប្រទេសយេម៉ែន ដើម្បីឆ្លើយតបទៅនឹងការវាយប្រហារ និងការគំរាមកំហែងដល់នាវានៅសមុទ្រក្រហម។
អ្នកនាំពាក្យក្រសួងការបរទេសចិនអ្នកស្រី Mao Ning បាននិយាយថា សេចក្តីថ្លែងការណ៍របស់លោកប្រធានាធិបតី Marcos គឺជា«ការរំលោភយ៉ាងធ្ងន់ធ្ងរ»ដល់ការប្តេជ្ញាចិត្តរបស់ហ្វីលីពីនចំពោះ «គោលការណ៍ចិនតែមួយ» និងជា«ការជ្រៀតជ្រែកទាំងស្រុងទៅលើកិច្ចការផ្ទៃក្នុងរបស់ប្រទេសចិន»។
យោធាអ៊ុយក្រែនបាននិយាយថា ដ្រូនភាគច្រើនបានបាញ់សំដៅតំបន់ទីក្រុង Odesa។ ក្រសួងមហាផ្ទៃអ៊ុយក្រែនបានបញ្ជាក់ថា កម្ទេចកំទីបាក់បែកនៃដ្រូនដែលយោធាអ៊ុយក្រែនបានបាញ់ទម្លាក់នោះបានធ្លាក់ចំអគារលំនៅដ្ឋានរបស់ពលរដ្ឋនិងបានធ្វើឱ្យបំពង់ឧស្ម័នរងការខូចខាត។
ប្រទេសកាតាបាននិយាយថា កិច្ចព្រមព្រៀងនេះក៏រួមបញ្ចូលថ្នាំពេទ្យ និងជំនួយមនុស្សធម៌ផ្សេងទៀតសម្រាប់ជនស៊ីវិលប៉ាឡេស្ទីននៅតំបន់ហ្កាហ្សាផងដែរ។
សម្ព័ន្ធមិត្តកំពូលរបស់អ៊ីស្រាអែល គឺសហរដ្ឋអាមេរិកបានច្រានចោលករណីនេះថា «គ្មានអង្គហេតុ» ដែលបង្កើនបញ្ហាសម្រាប់ទំនាក់ទំនងអាមេរិកជាមួយប្រទេសដែលមិនយល់ស្រប។
មេដឹកនាំកូរ៉េខាងជើងលោក Kim Jong Un បានស្នើឲ្យធ្វើវិសោធនកម្មរដ្ឋធម្មនុញ្ញដោយបញ្ចូលឃ្លាដែលចែងថាប្រទេសកូរ៉េខាងត្បូងគឺជា «សត្រូវចម្បងនិងជារៀងរហូត» របស់កូរ៉េខាងជើង។ លោកបានអំពាវនាវដូច្នេះនៅក្នុងអំឡុងពេលលោកថ្លែងសុន្ទរកថាកាលពីថ្ងៃចន្ទនៅពីមុខសភាកូរ៉េខាងជើង។
ព័ត៌មានផ្សេងទៀត