លោក Trump បានទទួលសំឡេងគាំទ្រចំនួន ៣៨.៧៥៥ ដែលស្មើនឹងចំនួន ៥២,៥% រីឯអ្នកស្រី Haley វិញទទួលបានសំឡេងគាំទ្រចំនួន ៣៤.៤៤៤ ដែលស្មើនឹងចំនួន ៤៦,៦%។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារសារព័ត៌មាន AP។
អ្នកជំនាញអង្គការសហប្រជាជាតិអំពាវនាវឲ្យមានវិធីសាស្ត្រថ្មីចំពោះប្រទេសមីយ៉ាន់ម៉ាក្នុងការដោះស្រាយវិបត្តិដែលមានជាង២ឆ្នាំមកនេះ។ អ្នករាយការណ៍ពិសេសទទួលបន្ទុកសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិថ្លែងថាអាស៊ានមិនគួរធ្វើការជាមួយនឹងមេដឹកនាំយោធាមីយ៉ាន់ម៉ាឡើយ។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក លោកAnthony Blinken និងរដ្ឋមន្ត្រីការបរទេសចិន លោក Qin Gang បានសន្ទនាគ្នាតាមទូរសព្ទ កាលពីយប់ថ្ងៃអង្គារ មុនទស្សនកិច្ចដែលបានរំពឹងទុករបស់លោក Blinken ទៅកាន់ទីក្រុងប៉េកាំង។
សហរដ្ឋអាមេរិកនិងប្រទេសប៉ាពូនូវែលហ្គីណេបានចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិសុខមួយដែលមានរួមការអនុញ្ញាតឱ្យកងកម្លាំងសហរដ្ឋអាមេរិកចូលក្នុងដែនទឹក និងកំពង់ផែរបស់ប្រទេសក្នុងតំបន់មហាសមុទ្រប៉ាស៊ីហ្វិកនេះ។
សេតវិមានបាននិយាយថាទីប្រឹក្សាសន្តិសុខជាតិលោក Jake Sullivanបានពិភាក្សាពីកិច្ចខំប្រឹងប្រែងដើម្បីបញ្ចប់សង្គ្រាមនៅក្នុងប្រទេសយេម៉ែននៅពេលដែលលោកបានជួបជាមួយព្រះអង្គម្ចាស់រជ្ជទាយាទ Mohammed bin Salmanនៃប្រទេសអារ៉ាប៊ី សាអូឌីតកាលពីថ្ងៃអាទិត្យម្សិលមិញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បាននិយាយនៅថ្ងៃចន្ទនេះថា កងទ័ពរុស្ស៊ីនៅអ៊ុយក្រែននឹងត្រូវបរាជ័យដូចពួកណាហ្ស៊ីអាល្លឺម៉ង់ដែលត្រូវបានបរាជ័យនៅក្នុងសម័យសង្គ្រាមលោកលើកទីពីរដូច្នេះដែរ។
អគ្គលេខាធិការអង្គការសហប្រជាជាតិលោកAntonio Guterres បានស្វាគមន៍ការបន្តកិច្ចព្រមព្រៀងនេះ ដោយបានបញ្ជាក់នៅក្នុងសេចក្តីថ្លែងការណ៍ថា អង្គការសហប្រជាជាតិប្តេជ្ញាចិត្តធ្វើឱ្យប្រាកដថា«ខ្សែសង្វាក់ផ្គត់ផ្គង់ដ៏សំខាន់នេះនឹងបន្តដំណើរការដោយរលូន»។
រដ្ឋាភិបាលបានបញ្ជាក់កាលពីដើមសប្ដាហ៍នេះថា នៅក្នុងការពិនិត្យឯកសារដែលរឹបអូសបានទាំងនោះ ខ្លួនបានរកឃើញ «បណ្ដុំឯកសារមួយចំនួនតូច» ដែលគួរតែប្រគល់ជូនលោក Trump វិញ។
គណៈកម្មាធិការសភាដែលស៊ើបអង្កេតកុបកម្មថ្ងៃទី ៦ខែមករានៅវិមានសភាសហរដ្ឋអាមេរិក(Capitol) កាលពីឆ្នាំមុនគ្រោងនឹងស្តាប់សក្ខីកម្មនៅថ្ងៃអង្គារដែលភ្ជាប់ក្រុមស្តាំនិយមជ្រុលទៅនឹងការបះបោរ។
រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញថា ការដកកងទ័ពរុស្ស៊ីដែលបានបញ្ចប់សមយុទ្ធនៅជិតព្រំដែនប្រទេសអ៊ុយក្រែនគឺត្រូវការពេលវេលា។ ការលើកឡើងនេះបានធ្វើឡើង ស្របពេលដែលសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀតរបស់អ៊ុយក្រែនបានបញ្ជាក់ថា មិនមានសញ្ញាជាក់ស្តែងណ
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Joe Biden និងលោកស្រីអនុប្រធានាធិបតី Kamala Harris បានធ្វើដំណើរទៅកាន់រដ្ឋ Georgia ភាគខាងត្បូងកាលពីថ្ងៃអង្គារដើម្បីផ្សព្វផ្សាយសេចក្តីព្រាងច្បាប់នៃសិទ្ធិបោះឆ្នោតដែលនឹងពង្រីកយ៉ាងខ្លាំងនូវឥទ្ធិពលរបស់រដ្ឋាភិបាលសហព័ន្ធក្នុងការបោះឆ្នោត។
មន្រ្តីក្រសួងការបរទេសអាមេរិកម្នាក់បាននិយាយនៅមុនកិច្ចប្រជុំថ្នាក់រដ្ឋមន្រ្តីនោះថា ប្រធានបទមួយនៃការពិភាក្សានោះគឺថា តើពួកតាលីបង់ធ្វើតាមការប្តេជ្ញាចិត្តរបស់ខ្លួន និងដូចការរំពឹងទុករបស់សហគមន៍អន្តរជាតិឬទេ។
លោកស្រី Harris បានសង្កត់ធ្ងន់លើការប្តេជ្ញារបស់អាមេរិកចំពោះតំបន់នេះនិងធ្វើការជាមួយសម្ព័ន្ធមិត្តដើម្បី«រក្សាសណ្តាប់ធ្នាប់អន្តរជាតិនិងសេរីភាពនាវាចរណ៍ រួមទាំងនៅសមុទ្រចិនខាងត្បូងផងដែរ»។
រដ្ឋសភាសហរដ្ឋអាមេរិកដែលដឹកនាំដោយគណបក្សប្រជាធិបតេយ្យ និងព្រឹទ្ធសភាដែលដឹកនាំដោយគណបក្សសាធារណរដ្ឋ រំពឹងថា ក្នុងសប្តាហ៍នេះនឹងធ្វើការបោះឆ្នោតសំខាន់ៗទាក់ទងនឹងសេចក្តីព្រាងច្បាប់កំណែទម្រង់ស្ថាប័នប៉ូលិសជាតិ។
China has lifted a lockdown on Hubei province where the novel coronavirus pandemic began, while the World Health Organization warns the United States could be the next center of the outbreak.
Japanese Prime Minster Shinzo Abe said Monday if it is difficult to hold the Olympics “in a complete way” then pushing the event back would be “unavoidable” in order to protect the safety of athletes.
មេដឹកនាំសហរដ្ឋអាមេរិកនិងបារាំងបានចូលរួមក្នុងពិធីមួយនៅឯទីបញ្ចុះសពដែលទាហានអាមេរិកាំងរាប់ពាន់នាក់ បានត្រូវគេបញ្ចុះនៅទីនោះ។
មន្រ្តីជាន់ខ្ពស់សហរដ្ឋអាមេរិកទទួលបន្ទុកការអនុវត្តច្បាប់ព្រំដែន កាលពីថ្ងៃចន្ទ បានទទួលស្គាល់ថា អាជ្ញាធរមិនអាចអនុវត្តគោលនយោបាយដែលគ្មានការលើកលែងរបស់រដ្ឋបាលលោក ត្រាំ ស្តីពីការឃុំខ្លួននិងកាត់ទោសជនណាដែលចូលមកសហរដ្ឋអាមេរិកដោយខុសច្បាប់បានឡើយ។
ព័ត៌មានផ្សេងទៀត