ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប៉ាពូនូវែលហ្គីណេ​ចុះ​ហត្ថលេខា​លើកិច្ចព្រមព្រៀង​សន្តិសុខថ្មី


សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប៉ាពូនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​
សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប៉ាពូនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​

សហរដ្ឋ​អាមេរិក​និង​ប្រទេស​ប៉ាពូនូវែលហ្គីណេ​បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​សន្តិសុខ​មួយ​ដែល​មានរួម​ការអនុញ្ញាត​ឱ្យ​កងកម្លាំង​សហរដ្ឋ​អាមេរិក​ចូល​ក្នុង​ដែនទឹក និង​កំពង់ផែ​របស់​ប្រទេស​ក្នុង​តំបន់​មហាសមុទ្រ​ប៉ាស៊ីហ្វិក​នេះ។

កិច្ចព្រមព្រៀង​នេះ​បាន​ធ្វើ​ឡើង​នៅពេល​ដែល​សហរដ្ឋ​អាមេរិក​ផ្តោតទៅ​លើ​តំបន់នេះ​និង​បារម្ភ​អំពីឥទ្ធិពល​របស់​ចិន​នៅទីនោះ។

ក្រសួង​ការបរទេស​សហរដ្ឋ​អាមេរិក​បាន​និយាយ​ថា​កិច្ចព្រមព្រៀង​នេះ នឹង​ពង្រឹង​កង​ការពារ​ប្រទេស​របស់​ប្រទេស​ប៉ាពូនូវែលហ្គីណេ ពង្រឹង​កិច្ចសហប្រតិបត្តិការ​សន្តិសុខ និង​បង្កើន​ស្ថិរភាព​ក្នុងតំបន់។

លោក​រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក Anthony Blinken បាន​ចុះ​ហត្ថលេខា​លើ​កិច្ចព្រមព្រៀង​នេះ​ក្នុង​អំឡុង​ពេល​នៃ​ដំណើរ​ទស្សនកិច្ច​ទៅកាន់​រដ្ឋធានី​ព័រម៉ូរេសប៊ី។

លោក Blinken បាន​សរសេរសារ Twitter មួយ​បន្ទាប់ពី​បាន​ជួប​លោក​នាយក​រដ្ឋមន្ត្រី​ប៉ាពូនូវែលហ្គីណេ James Marape (ម៉ារ៉េប) ថា«ប្រទេស​យើង​ទាំង​ពីរ​កំពុង​លើកស្ទួយ​សន្តិភាព សន្តិសុខ​និង​ភាពរុងរឿង​ក្នុង​តំបន់​ប៉ាស៊ីហ្វិក‍»។

លោក Blinken បាន​ទៅបំពេញ​ទស្សនកិច្ច​នៅ​ប្រទេស​ប៉ាពូនូវែលហ្គីណេ ជំនួស​លោក​ប្រធានាធិបតី Joe Biden ដែល​បាន​លប់ចោល​ទស្សនកិច្ច​ទៅកាន់​ប្រទេស​នេះ ដោយ សារ​ការចចារ​ដែល​នៅ​ធ្វើឡើយជា​បន្ត​ដើម្បី​បញ្ជៀស​វិបត្តិ​ប្រាក់​បំណុល​ក្នុង​សហរដ្ឋ​អាមេរិក៕


ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ​ដកស្រង់​ពី​ទីភ្នាក់ងារ​ព័ត៌មានAP, AFPនិង Reuters

XS
SM
MD
LG