គណបក្សប្រជាធិបតេយ្យរបស់លោក ធ្លាប់បានចាញ់យ៉ាងធ្ងន់ធ្ងរនៅរដ្ឋ Ohio នេះ ក្នុងអំឡុងពេលនៃការបោះឆ្នោតប្រធានាធិបតីកាលពីឆ្នាំ២០១៦នោះ។
ប្រទេសម៉ាឡេស៊ីគឺជាប្រទេសផលិតដូងប្រេងធំបំផុតទី២នៅក្នុងពិភពលោក។ បើរាប់ទាំងប្រទេសឥណ្ឌូណេស៊ី ប្រទេសទាំងពីរនេះគ្រប់ដណ្តប់ទីផ្សារសាកលលោក ដោយផលិតការផ្គត់ផ្គង់ចំនួន៨៥% ដែលមានទឹកប្រាក់ចំនួន៦៥ពាន់លានដុល្លារ។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានថ្លែងនៅរសៀលថ្ងៃច័ន្ទថា លោកនឹងចេញពីមន្ទីរពេទ្យយោធា Walter Reed ទីដែលលោកបានសម្រាកព្យាបាលជំងឺកូវីដ១៩ នៅម៉ោង ៦:៣០ នាទីល្ងាចនេះ។
មន្រ្តីពន្លត់អគ្គីភ័យក្នុងរដ្ឋCalifornia បានលើកឡើងថា រដ្ឋនេះកំពុងស្ថិតក្នុងចំណុចមួយដ៏គួរបារម្ភកាលថ្ងៃអាទិត្យ ដោយសារតែនៅសល់ពីរខែទៀតឯណោះ ទើបចប់រដូវកាលភ្លើងព្រៃនេះ។
ក្រុមមន្ត្រីបានស្នើឲ្យពួកគេរង់ចាំរយៈពេលពី ៥ ទៅ ៧ ថ្ងៃសិន ក្រោយពីចូលរួមក្នុងកម្មវិធីនោះមុនពេលទៅធ្វើតេស្តរកមើលជំងឺកូវីដ១៩ ដើម្បីចៀសវាងកុំឲ្យចេញលទ្ធផលខុស។
សមាជិកគណបក្សសាធារណរដ្ឋនៃព្រឹទ្ធសភាចង់ផ្អាកការងារផ្នែកច្បាប់របស់ព្រឹទ្ធសភារហូតដល់ថ្ងៃទី ១៩ ខែតុលា ខាងមុខនេះ ស្របពេលដែលជំងឺកូវីដ១៩ ឆ្លងដល់សមាជិកព្រឹទ្ធសភា។
លោក Trump និយាយថា៖ «ខ្ញុំមានអារម្មណ៍ធូរស្បើយច្រើនណាស់នៅពេលនេះ» ហើយថា បុគ្គលិកពេទ្យ «ខិតខំប្រឹងប្រែងណាស់ដើម្បីឲ្យខ្ញុំមានសុខភាពល្អធម្មតាវិញ»។
លោក Meadows បានថ្លែងដោយព្រួយបារម្ភថា៖ «យើងនៅមិនទាន់ច្បាស់នៅឡើយទេ ថា លោកប្រធានាធិបតីនឹងអាចជាសះស្បើយទាំងស្រុង ឬយ៉ាងណា»។
ទូរទស្សន៍របស់រដ្ឋចិនបានបង្ហោះសារលើគេហទំព័ររបស់ខ្លួន ដោយស្រង់សម្ដីរបស់លោកប្រធានាធិបតីចិន Xi ថា៖ «ខ្ញុំនិងភរិយារបស់ខ្ញុំអ្នកស្រី Peng Liyuan សូមសម្ដែងការព្រួយបារម្ភពីសុខភាពរបស់លោក និងភរិយា និងសូមជូនពរឲ្យលោកឆាប់ជាពីជំងឺនេះ»។
នៅល្ងាចថ្ងៃសុក្រនេះ ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានទៅដល់មន្ទីរពេទ្យយោធាជាតិ Walter Reed ដើម្បីសម្រាកព្យាបាលជំងឺកូវីដ១៩ រយៈពេល «ពីរបីថ្ងៃ» ដែលជាវិធានការការពារ និងតាមការណែនាំរបស់គ្រូពេទ្យនិងក្រុមអ្នកជំនាញវេជ្ជបណ្ឌិត។
លោក Trump មានអាយុ ៧៤ ឆ្នាំ អាចប្រឈមនឹងហានិភ័យខ្ពស់។ មេដឹកនាំខ្លះកំពុងផ្ញើសារបន់ស្រន់ឲ្យលោក Trump ឆាប់ជាសះស្បើយ។
លោក Trump បានថ្លែងក្នុងសារបង្ហោះតាមបណ្តាញសង្គម Twitter កាលពីរំលងអាធ្រាត្រថ្ងៃព្រហស្បតិ៍ ឆ្លងចូលព្រឹកថ្ងៃសុក្រថា លោកនិងភរិយាគឺលោកស្រី Melania Trumpបានធ្វើតេស្តរកឃើញថា បានឆ្លងជំងឺកូវីដ១៩។
ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សសាធារណរដ្ឋនិងអតីតអនុប្រធានាធិបតីលោក Joe Biden ដែលជាបេក្ខជនប្រធានាធិបតីខាងគណបក្សប្រជាធិបតេយ្យ បាននិយាយតទល់គ្នានៅក្នុងការជជែកដេញដោលគ្នាលើកដំបូងនាយប់ថ្ងៃអង្គារ ទី២៩ ខែកញ្ញា។
នៅភាគខាងជើងជិតទីក្រុង Redding មន្រ្តីប៉ូលិសស្រុក Shasta លោក Eric Magrini បានប្រកាសថា មនុស្ស ៣ នាក់ បានស្លាប់បណ្តាលមកពីភ្លើងឆេះព្រៃនោះ។
សេចក្ដីរាយការណ៍នេះបានឲ្យដឹងថា លោកTrump ដែលជាអ្នកការពារខ្លាំងក្លាលើឯកសារប្រកាសពន្ធប្រាក់ចំណូលរបស់លោក និងជាប្រធានាធិបតីក្នុងសម័យទំនើបតែម្នាក់គត់ដែលមិនបញ្ចេញឯកសារនេះជាសាធារណ: មិនបានបង់ពន្ធប្រាក់ចំណូលជូនរដ្ឋាភិបាលសហព័ន្ធរយ:ពេល ១០ ឆ្នាំ ក្នុងអំឡុងពេល ១៥ ឆ្នាំចុងក្រោយនេះ។
រដ្ឋមន្ត្រីការបរទេសអាមេរិក លោក Mike Pompeo បានប្រកាសដាក់ទណ្ឌកម្មចៅក្រម ២ រូបនៃតុលាការបដិវត្តន៍សាខាទី១ ក្នុងទីក្រុង Shiraz និងពន្ធនាគារចំនួន ៣ ដែលលោកនិយាយថាស្ថានភាពសិទ្ធិមនុស្សនៅទីនោះ មានការរំលោភបំពានយ៉ាងខ្លាំង។
មនុស្សចំនួន ៤ នាក់ បានរងរបួសក្នុងការវាយប្រហារដោយកាំបិតមួយ កាលពីថ្ងៃសុក្រ ក្បែរអតីតស្នាក់ការកាសែត Charlie Hebdo ដែលជាសារព័ត៌មានលក្ខណៈរិះគន់បែបកំប្លែង ក្នុងទីក្រុងប៉ារីសប្រទេសបារាំង។ ជនសង្ស័យពីរនាក់បានរត់គេចខ្លួន នេះបើតាមការឲ្យដឹងរបស់ប៉ូលិស។
សត្វកណ្តុរមួយក្បាលទទួលបានរង្វាន់កំពូល គឺមេដាយវីរៈភាពសត្វជាលើកដំបូងរបស់អង្គការសប្បុរសធម៌ចក្រភពអង់គ្លេសមួយ ដោយទទួលស្គាល់វីរៈភាពរបស់វា ក្នុងការហិតរកមីនដែលមិនទាន់ផ្ទុះនៅក្នុងប្រទេសកម្ពុជា។
អំពើហិង្សាបានកើតឡើងក្នុងបាតុកម្មនៅទីក្រុង Louisville ជាទីក្រុងកំណើតរបស់នាង Breonna Taylor ហើយដែលបានបណ្តាលឲ្យមានការផ្ទុះអាវុធ និងបានបង្កឲ្យមន្ត្រីប៉ូលិសពីរនាក់រងរបួសកាលពីយប់ថ្ងៃពុធ។
លោក Rouhani ទទូចថា គឺអាមេរិកទេ ដែលនឹងត្រូវចុះញ៉មជាមួយនឹងភាពតស៊ូអត់ធន់របស់អ៊ីរ៉ង់នោះ។
ព័ត៌មានផ្សេងទៀត