ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ប្រធានាធិបតី​ចិន​លោក Xi ផ្ញើ​សារ​​បង្ហាញ​ពី​ក្ដី​បារម្ភ​ចំពោះ​សុខភាព​លោក Trump ដែល​បាន​ឆ្លង​ជំងឺ​កូវីដ១៩


រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ថ្លែងនៅក្នុងពិធីផ្លូវការមួយរបស់រដ្ឋាភិបាលចិនដើម្បីផ្តល់កិត្តិយសដល់ភាគីពាក់ព័ន្ធដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។
រូបឯកសារ៖ ប្រធានាធិបតីចិនលោក ស៊ី ជីនពីង (Xi Jinping) ថ្លែងនៅក្នុងពិធីផ្លូវការមួយរបស់រដ្ឋាភិបាលចិនដើម្បីផ្តល់កិត្តិយសដល់ភាគីពាក់ព័ន្ធដែលបានចូលរួមទប់ស្កាត់ជំងឺកូវីដ១៩ នៅវិមានរដ្ឋាភិបាលចិន នៅទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ៨ ខែកញ្ញា ឆ្នាំ២០២០។

ប្រធានាធិបតី​ចិន​លោក Xi Jinping បាន​ផ្ញើ​សារ​បង្ហាញ​ពី​ក្ដី​បារម្ភ​កាល​ពី​ថ្ងៃ​សៅរ៍ ទៅ​កាន់​ប្រធានាធិបតី​សហរដ្ឋអាមេរិក​លោក Donald Trump និង​អ្នកស្រី Melania Trump ដែល​ជា​ភរិយា ក្រោយ​ពី​ពួកគេ​ទាំង​ពីរ​នាក់​បាន​ឆ្លង​ជំងឺ​កូវីដ១៩។ នេះ​បើ​តាម​សេចក្ដីរាយការណ៍​របស់​ទូរទស្សន៍​រដ្ឋ​ចិន។

ទូរទស្សន៍​របស់​រដ្ឋ​ចិន​បាន​បង្ហោះ​សារ​លើ​គេហទំព័រ​របស់​ខ្លួន ដោយ​ស្រង់​សម្ដី​របស់​លោក​ប្រធានាធិបតី​ចិន Xi ថា៖ «ខ្ញុំ​និង​ភរិយា​របស់​ខ្ញុំ​អ្នកស្រី Peng Liyuan សូម​សម្ដែង​ការ​ព្រួយបារម្ភ​ពី​សុខភាព​របស់​លោក និង​ភរិយា និង​សូម​ជូនពរ​ឲ្យ​លោក​ឆាប់​ជា​ពី​ជំងឺ​នេះ»។

ទំនាក់ទំនង​រវាង​ចិន​និង​សហរដ្ឋអាមេរិក​មាន​ភាព​រង្គោះរង្គើ​ខ្លាំង​បំផុត​ក្នុង​រយៈពេល​ប៉ុន្មាន​ទសវត្សរ៍​មក​នេះ ក្នុង​អំឡុងពេល​ដែល​ប្រទេស​ទាំង​ពីរ​មាន​ជម្លោះ​ផ្នែក​ពាណិជ្ជកម្ម​បច្ចេកវិទ្យា សន្ដិសុខ ការ​រឹតបន្ដឹងរបស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​ក្នុង​ការ​ត្រួតត្រា​ទីក្រុង​ហុងកុង និង​ការ​ត្អូញត្អែរ​អំពី​ការ​រំលោភ​បំពាន​នានា​របស់​រដ្ឋាភិបាល​ចិន​ទៅ​លើ​អ្នក​កាន់​សាសនា​ឥស្លាម​ នៅ​ក្នុង​តំបន់ Xinjiang ដែល​ស្ថិត​នៅ​ប៉ែក​ពាយព្យ​ប្រទេស​ចិន។​

លោក Trump បាន​បន្ទោស​ចិន ដែល​ជា​ប្រភព​ផ្ទុះ​រាលដាល​ជំងឺ​កូវីដ១៩ កាល​ពី​ខែ​ធ្នូ​ឆ្នាំ​មុន ថា​មិន​បាន​ចាត់​វិធានការ​ឲ្យ​បាន​ត្រឹមត្រូវ​ក្នុង​ការ​គ្រប់គ្រង​ការ​ឆ្លង​រាលដាល​ជំងឺ​នេះ និង​ធ្វើ​ឲ្យ​ជំងឺ​នេះ​បន្ដ​ឆ្លង​រាតត្បាត​ទូទាំង​ពិភពលោក៕

XS
SM
MD
LG