ប្រធានាធិបតីប្រទេសបេឡារុសលោក Alexander Lukashenko បានត្រូវសម្ពោធចូលកាន់តំណែងក្នុងអាណត្តិទី៦របស់លោក នៅក្នុងពិធីមួយដែលក្រុមមន្ត្រីមិនបានប្រកាសឲ្យដឹងជាមុននោះ។
រូបសំណាករបស់ចៅក្រមតុលាការកំពូលសហរដ្ឋអាមេរិកអ្នកស្រី Ruth Bader Ginsburg នឹងត្រូវសាងសង់នៅសង្កាត់ Brooklyn ទីក្រុងញូវយ៉ក ដែលជាកន្លែងកំណើតរបស់អ្នកស្រី។
ពួកគេធ្វើដើម្បីប្រឆាំងនូវអ្វីដែលពួកគេហៅថាជាបរាជ័យរបស់ក្រុមហ៊ុនហ្វេសប៊ុក ដែលជាក្រុមហ៊ុនមេរបស់ Instagram ក្នុងការដោះស្រាយនូវសារនិងរូបភាពបែបហិង្សា និងធ្វើឲ្យស្អប់គ្នាមួយចំនួនដែលត្រូវបានបង្ហោះនៅក្នុងបណ្តាញសង្គមហ្វេសប៊ុក។
នេះជាលើកទីមួយហើយ ដែលអង្គការពាណិជ្ជកម្មពិភពលោក បានធ្វើសេចក្តីសម្រេចចិត្តប្រឆាំងចំពោះរដ្ឋបាលលោកTrump ដែលបានកំណត់យកពន្ធ លើទំនិញនិងផលិតផលនាំចូលអាមេរិក ពីប្រទេសមួយចំនួន ដែលរួមមានបណ្តាប្រទេសសម្ព័ន្ធមិត្ត និងគូសត្រូវរបស់អាមេរិកផងដែរ។
លោកឯកអគ្គរដ្ឋទូត Terry Branstad ដែលត្រូវបានតែងតាំងដោយលោកប្រធានាធិបតី Donald Trump នៅឆ្នាំ ២០១៧ បានបញ្ជាក់អំពីការសម្រេចចិត្តនេះនៅក្នុងការសន្ទនាតាមទូរស័ព្ទជាមួយលោក Trump កាលពីសប្តាហ៍មុន។
នៅពេលដែលប្រទេសឥណ្ឌូណេស៊ីរាយការណ៍ចំនួនមនុស្សស្លាប់ដោយសារវីរុសកូរ៉ូណាច្រើនជាងបណ្តាប្រទេសផ្សេងទៀតក្នុងតំបន់អាស៊ីអាគ្នេយ៍ ប្រទេសនេះក៏មានចំនួនបុគ្គលិកវេជ្ជសាស្ត្រស្លាប់ច្រើនជាងគេក្នុងតំបន់ដែរ។
លោក Sharpton បានហៅលោក Boseman ថាជាសសរទ្រូងដ៏សំខាន់មួយ ដែលផ្តល់ភាពជាមនុស្សជាតិដល់ជនស្បែកខ្មៅ នៅក្នុងតួនាទីជាតារាសម្តែងរបស់លោក។
ក្រុមបាតុករប្រមូលផ្តុំគ្នានៅយប់ថ្ងៃព្រហស្បតិ៍ ទី២៧ ខែសីហា ឆ្នាំ២០២០ នៅក្បែរសេតវិមាន មុនលោកប្រធានាធិបតី Donald Trump ឡើងថ្លែងសុន្ទរកថាទទួលការតែងតាំងជាផ្លូវការជាបេក្ខជនប្រធានាធិបតីពីគណបក្សសាធារណរដ្ឋ ដែលបានប្រព្រឹត្តធ្វើនៅបរិវេណភាគខាងត្បូងនៃសេតវិមាន។
លោក Bill Cassidy សមាជិកព្រឹទ្ធសភាសហរដ្ឋអាមេរិក មកប្រចាំរដ្ឋ Louisiana បានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា លោកបានធ្វើតេស្តឃើញថា មានកូវីដ១៩ ហើយកំពុងចេញរោគសញ្ញាខ្លះនៃជំងឺនេះ។ លោកថា លោកកំពុងធ្វើចត្តាឡីស័ក នៅរដ្ឋ Louisiana។
ប្រធានគណៈកម្មាការស្រុក Multnomah លោកស្រី Deborah Kafoury បាននិយាយថា អគាររបស់សង្កាត់ Multnomah ត្រូវបានក្រុមអ្នកប្រឆាំងតវ៉ាដុតនិងវាយបំផ្លាញ នេះបើការផ្សាយរបស់សារព័ត៌មាន Oregonian/OregonLive។
ពលរដ្ឋរស់នៅក្នុងតំបន់ដែលមានភ្លើងឆេះព្រៃរាប់ពាន់នាក់ ត្រូវបានបញ្ជាឲ្យជម្លៀសចេញទៅកាន់កន្លែងសុវត្ថិភាព ឬ ត្រូវព្រមានឲ្យដឹងនៅពេលដែលមានភ្លើងឆេះព្រៃប្រមាណ៣០ កន្លែង កំពុងកើតមានឡើងនៅតំបន់ជនបទ និងព្រៃក្រាស់ៗជុំវិញរបស់រដ្ឋនេះ។
ក្រុមយុទ្ធនាការបោះឆ្នោតរបស់លោកត្រាំនិងគណបក្សសាធារណរដ្ឋ កាលពីសប្តាហ៍មុន បានដាក់ពាក្យប្តឹងដូចគ្នានេះ ប្រឆាំងមន្ត្រីបោះឆ្នោតក្នុងស្រុកពីរទៀត គឺស្រុក Linn និងស្រុក Johnson ក្នុងរដ្ឋ Iowa នេះផងដែរ។
នៅក្នុងរដ្ឋ Arizona ដែលជារដ្ឋដែលអាចកំណត់លទ្ធផលបោះឆ្នោតដ៏ក្ដៅគគុកមួយ លោក Trump បានបញ្ជាក់ថា «ការរស់រានមានជីវិតរបស់ប្រទេសជាតិយើងកំពុងប្រឈមនឹងគ្រោះថ្នាក់»។
លោក Robert Trump ដែលជាប្អូនប្រុសបង្កើតរបស់ប្រធានាធិបតីសហរដ្ឋអាមេរិកលោក Donald Trump បានស្លាប់កាលពីយប់ថ្ងៃសៅរ៍ម្សិលមិញ ក្នុងអាយុ ៧១ ឆ្នាំ។
ចំណាប់អារម្មណ៍ផ្ទាល់ខ្លួនរបស់លោក Johnson ចំពោះលោក Biden និងប្រទេសអ៊ុយក្រែន បាននាំឲ្យមានការបារម្ភពីគណបក្សប្រជាធិបតេយ្យ នៅក្នុងឆ្នាំបោះឆ្នោតឆ្នាំ ២០២០ នេះ ដែលគ្របដណ្តប់ដោយវិបត្តិជំងឺកូវីដ១៩ និងបញ្ហាអយុត្តិធម៌ខាងជាតិសាសន៍។
បន្ទាប់ពីមានការថយចុះប្រមាណ ២,២% ក្នុងត្រីមាសទី១ ក្នុងឆ្នាំនេះ សេដ្ឋកិច្ចរបស់ប្រទេសអង់គ្លេសនៅពេលនេះ បានធ្លាក់ចូលក្នុងស្ថានភាពឱនភាពជាផ្លូវការ ដោយបានធ្លាក់ចុះក្នុង២ត្រីមាសជាប់ៗគ្នា។
ក្រុមស្ត្រីទាំងនោះថា ព័ត៌មានមិនពិត និងការវាយប្រហារទាំងនេះ នឹងបន្តកើតមានជាច្រើនខែពីក្រុមមិនពេញចិត្តក្នុងបណ្តាញអិនធឺណិត។
ចាប់តាំងពីលោក George Floyd បានស្លាប់ក្រោមសមត្ថកិច្ចប៉ូលិសនៅទីក្រុង Minneapolis រដ្ឋ Minnesota មក មានការតវ៉ារាល់យប់នៅក្នុងទីក្រុងនេះអស់រយៈពេលជាង ៧០ ថ្ងៃមកហើយ។
សារដែលត្រូវហ្វេសប៊ុកលុបនោះ មានបញ្ចូលតំណភ្ជាប់ទៅកាន់វីដេអូមួយរបស់ទូរទស្សន៍ Fox News ដែលនៅក្នុងនោះ លោកត្រាំបាននិយាយថា កុមារមានប្រព័ន្ធការពារ«ស្ទើរតែស៊ាំ»នឹងវីរុស ដែលបង្កទៅជាជំងឺកូវីដ១៩។
ព័ត៌មានផ្សេងទៀត