ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កណ្តុរ​ប្រែង​មួយក្បាលទទួល​បាន​មេដាយ​វីរៈភាព​សត្វ​សម្រាប់​ការ​ហិត​រក​មីន​នៅ​កម្ពុជា


រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញកណ្តុរម៉ាហ្គាវ៉ា ពាក់មេដាយមាស ដែលផ្តល់ឲ្យដោយមូលនិធិ PDSA សម្រាប់ការងារហិតរកគ្រាប់មីនរបស់វា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញកណ្តុរម៉ាហ្គាវ៉ា ពាក់មេដាយមាស ដែលផ្តល់ឲ្យដោយមូលនិធិ PDSA សម្រាប់ការងារហិតរកគ្រាប់មីនរបស់វា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

សត្វ​កណ្តុរ​មួយ​ក្បាល​ទទួល​បាន​រង្វាន់​កំពូល​ គឺ​មេដាយ​វីរៈភាព​សត្វ​ជា​លើក​ដំបូង​របស់​អង្គការ​សប្បុរសធម៌​ចក្រភព​អង់គ្លេស​មួយ ​ដោយ​ទទួល​ស្គាល់​វីរៈភាព​របស់​វា ​ក្នុង​ការ​ហិត​រក​មីន​ដែល​មិន​ទាន់​ផ្ទុះ​នៅ​ក្នុង​ប្រទេស​កម្ពុជា។​ នេះ​បើ​យោង​តាម​សារព័ត៌មាន ​AP។​

សត្វកណ្តុរ​នេះ​ដែល​ត្រូវ​បាន​ដាក់​ឈ្មោះ​ថា​ Magawa​ ឬ​ម៉ាហ្គាវ៉ា ​ដែល​ជា​ប្រភេទ​សត្វ​កណ្តុរ​ប្រែង​មក​ពី​ទ្វីប​អាហ្រិក ​បាន​ទទួល​មេដាយ​មាស​របស់​មូលនិធិ​ PDSA​ សម្រាប់​ «ការ​លះបង់​និង​ភាព​ក្លាហាន​របស់​វា ​ក្នុង​ការ​ជួយ​សង្គ្រោះ​ជីវិត​មនុស្ស»​ បន្ទាប់​ពី​វា​បាន​ហិត​រក​ឃើញ​មីន​ចំនួន​ ៣៩ ​គ្រាប់​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ចំនួន ២៨ ​គ្រាប់ ​ក្នុង​រយៈពេល ​៧ ឆ្នាំ​កន្លង​មក។​ នេះ​បើ​យោង​តាម​មូលនិធិ​ PDSA ​របស់​ចក្រភព​អង់គ្លេស។​

អង្គការ​ PDSA ដែល​មាន​ឈ្មោះ​ពេញ​ថា​ មណ្ឌល​ប្រជាជន​ដើម្បី​ព្យាបាល​សត្វ​មាន​ជំងឺ​ ឬ​ People's Dispensary for Sick Animals​ បាន​ចាប់​ផ្តើម​ដំណើរការ​មណ្ឌល​ព្យាបាល​សត្វ​របស់​ខ្លួន ​ដោយ​មិន​យក​ប្រាក់​កម្រៃ​ នៅ​ឆ្នាំ​ ១៩១៧​ ហើយ​បាន​ចាប់​ផ្តើម​ផ្តល់​រង្វាន់​ដល់​សត្វ​ ដែល​បាន​ធ្វើ​កិច្ចការ​វីរៈភាព​នានា​ក្នុង​សង្គម​ ចាប់តាំង​ពី​ឆ្នាំ​ ១៩៤៣​ មក។​

កណ្តុរ​ម៉ាហ្គាវ៉ា​ត្រូវបាន​បង្ហាត់​ឲ្យ​ចេះ​ហិត​រក​គ្រាប់​មីន​ ដោយ​អង្គការ​បែលហ្សិក​មួយ​ដែល​បាន​ចាប់​ផ្តើម​បង្ហាត់​សត្វ​កណ្តុរ​រយៈពេល​ជាង ​២០ ឆ្នាំ​មក​នេះ។​ អង្គការ​នេះ​ដែល​មាន​ឈ្មោះ​ថា APOPO​ បាន​បង្កើត​គម្រោង​កម្ចាត់​មីន​នៅ​ប្រទេស​កម្ពុជា ​អង់ហ្គោឡា ​ហ្ស៊ីមបាវ៉េ និង​ប្រទេស​ម៉ូហ្សាំប៊ិក ​ដើម្បី​កម្ចាត់​មីន​រាប់លាន​គ្រាប់​ ដែល​ត្រូវ​បាន​បន្សល់​ទុក​ពី​សង្គ្រាម​និង​ជម្លោះ។​

រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញសត្វកណ្តុរឈ្មោះម៉ាហ្គាវ៉ា (Magawa) ស៊ីចំណី បន្ទាប់ពីបានហិតគ្រាប់មីននៅក្នុងដីមួយតំបន់ក្នុងប្រទេសកម្ពុជា។
រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញសត្វកណ្តុរឈ្មោះម៉ាហ្គាវ៉ា (Magawa) ស៊ីចំណី បន្ទាប់ពីបានហិតគ្រាប់មីននៅក្នុងដីមួយតំបន់ក្នុងប្រទេសកម្ពុជា។

រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញកណ្តុរម៉ាហ្គាវ៉ាពាក់មេដាយមាស ដែលផ្តល់ឲ្យដោយមូលនិធិ PDSA សម្រាប់ការងារហិតរកគ្រាប់មីនរបស់វា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។
រូបភាពដែលផ្សព្វផ្សាយដោយមូលនិធិ PDSA កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២០នេះ បង្ហាញកណ្តុរម៉ាហ្គាវ៉ាពាក់មេដាយមាស ដែលផ្តល់ឲ្យដោយមូលនិធិ PDSA សម្រាប់ការងារហិតរកគ្រាប់មីនរបស់វា នៅខេត្តសៀមរាប ប្រទេសកម្ពុជា។

ម៉ាហ្គាវ៉ាជា​សត្វ​កណ្តុររបស់​អង្គការ ​APOPO ​ដែល​ហិត​រក​មីន​ដោយ​ជោគជ័យ​ ដោយ​បាន​ហិត​បោស​សម្អាត​មីន​លើ​ផ្ទៃដី​ដែល​មាន​ទំហំ​ជាង ​១ ​សែន​ ៤ ម៉ឺន​ម៉ែត្រ​ការ៉េ​ ដែល​ស្មើ​នឹង​ទីលាន​សម្រាប់​កីឡា​បាល់ទាត់​ចំនួន ​២០។​

លោក​ Christophe Cox ​នាយក​ប្រតិបត្តិ​នៃ​អង្គការ ​APOPO​ បាន​ចាត់ទុក​ថា មេដាយ​មាស​ដែល​ផ្តល់​ឲ្យកណ្តុរ​ម៉ាហ្គាវ៉ា​ គឺ​ជា​កិត្តិយស​ដ៏​ខ្ពង់ខ្ពស់​មួយ​ «សម្រាប់​ក្រុម​អ្នក​បង្ហាត់​សត្វ​របស់​អង្គការ​យើង»។​

លោក​បាន​ថ្លែង​ប្រាប់​សារ​ព័ត៌មាន ​AP ​ថា៖​ «ហើយ​មេដាយ​នេះ​ក៏​សំខាន់​សម្រាប់​ប្រជា​ពលរដ្ឋ​នៅ​ប្រទេស​កម្ពុជា​ និង​ប្រជា​ពលរដ្ឋ​នៅ​ជុំវិញ​ពិភពលោក​ ដែល​កំពុង​រងគ្រោះ​ដោយ​សារ​គ្រាប់មីន។​ មេដាយ​មាស​របស់​មូលនិធិ​ PDSA ​នាំ​ឲ្យ​ពិភពលោក​យក​ចិត្ត​ទុកដាក់​លើ​បញ្ហា​គ្រាប់​មីន»។​

យោង​តាម​អង្គការ​ APOPO មនុស្ស​ប្រមាណ​ ៦០ ​លាន​នាក់ ​នៅក្នុង​ប្រទេស​ចំនួន​ ៥៩​ បន្ត​រង​គ្រោះថ្នាក់​ដោយសារ​គ្រាប់មីន ​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ។​ អង្គការ​នេះ​ក៏​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ​ ២០១៨ ​គ្រាប់​មីន​និង​យុទ្ធភណ្ឌ​មិន​ទាន់​ផ្ទុះ​ដែល​បន្សល់​ទុក​ពី​សង្គ្រាម​ បាន​សម្លាប់​ ឬ​បណ្តាល​ឲ្យ​របួស​មនុស្ស​ចំនួន​ ៦.៨៩៧​ នាក់។​

ស្រប​ពេល​សត្វ​កកេរ​ជា​ច្រើន​ប្រភេទ​អាច​ត្រូវ​បាន​បង្ហាត់​ ឲ្យ​ចេះ​ហិត​ក្លិន​និង​ធ្វើ​កិច្ចការ​ដដែល​ដើម្បី​បាន​ចំណី​ជា​រង្វាន់​ សម្រាប់​ការ​ហិត​ក្ខិន​របស់​វា អង្គការ​ APOPO​ បាន​សម្រេច​ថា​ សត្វ​កណ្តុរ​ប្រែង​មក​ពី​ទ្វីប​អាហ្វ្រិក​ មាន​លក្ខណៈ​សម្បត្តិ​ល្អ​បំផុត​សម្រាប់​ការ​ហិត​រក​គ្រាប់​មីន​ ដោយសារ​តែ​អម្បូរ​របស់​វា​មកពី​ទ្វីប​អាហ្រ្វិក​ និង​អាយុកាល​របស់​វា​អាច​រស់ដល់​ទៅ ​៨ ​ឆ្នាំ។​

ដោយសារ​កណ្តុរ​នេះ​មាន​ទម្ងន់​ស្រាល ដូច្នេះ​វា​អាច​ដើរ​លើ​តំបន់​ដែល​មាន​គ្រាប់មីន ​ដោយ​មិន​បង្ក​ឲ្យ​គ្រាប់​មីន​ផ្ទុះ​ទេ ​ហើយ​វា​អាច​រក​ឃើញ​គ្រាប់​មីន​បាន​លឿន​ជាង​មនុស្ស​ទៅ​ទៀត។​

មុន​កណ្តុរ​ម៉ាហ្គាវ៉ា​ សត្វ​ដែល​បាន​ទទួល​រង្វាន់​វីរៈភាព​សត្វ​នេះ​ គឺ​សុទ្ធតែ​ជា​សុនដ​ទាំង​អស់៕​

ប្រែ​សម្រួល​ដោយ​ទែន សុខស្រីនិត

XS
SM
MD
LG