ក្រុមមេដឹកនាំយោធានៃប្រទេសមីយ៉ាន់ម៉ា នៅថ្ងៃច័ន្ទនេះ បានប្រកាសដាក់ច្បាប់អាជ្ញាសឹកនៅក្នុងសង្កាត់ចំនួន៦នៃទីក្រុងធំជាងគេ។
ប្រទេសថៃនៅថ្ងៃសុក្រនេះ បានផ្អាកការប្រើវ៉ាក់សាំងរបស់ក្រុមហ៊ុន AstraZeneca បន្ទាប់ពីប្រទេសមួយចំនួននៅអឺរ៉ុបបានផ្អាកការចាក់ជាបណ្តោះអាសន្ន ក្រោយមានសេចក្តីរាយការណ៍ថា មនុស្សខ្លះបានកកឈាមនៅសរសៃ។
សេតវិមានបានឲ្យដឹងថា ប្រាក់ជំនួយ ១.៤០០ ដុល្លារសហរដ្ឋអាមេរិក តាមរយៈ «គម្រោងសង្គ្រោះសហរដ្ឋអាមេរិក» ឬ American Rescue Plan នឹងចូលក្នុងគណនេយ្យធនាគាររបស់ពលរដ្ឋអាមេរិកាំងភាគច្រើន នៅចុងសប្តាហ៍នេះ។ នេះបើយោងតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
សភាប្រជាជនចិនបានបោះឆ្នោតក្នុងសំឡេង ២.៨៩៥ ទល់នឹង ០ អនុប្បវាទ ១ ក្នុងការគាំទ្រគម្រោងផ្ដល់អំណាចដល់គណៈកម្មការ ដែលគាំទ្រដោយប្រទេសចិនជាអ្នកតែងសមាជិកសភារបស់ហុងកុងកាន់តែច្រើន និងកាត់បន្ថយចំនួនសមាជិកសភា ដែលជ្រើសរើសតាមរយៈការបោះឆ្នោតពីសាធារណជន។
សម្តេចប៉ាប Francis នៅថ្ងៃចន្ទនេះ បានបញ្ចប់ដំណើរទស្សនកិច្ចជាប្រវត្តិសាស្ត្រនៅក្នុងប្រទេសអ៊ីរ៉ាក់ ដើម្បីស្វះស្វែងនាំក្តីសង្ឃឹមដល់សមគមន៍ជនជាតិភាគតិចកាន់គ្រិស្តសាសនានៅក្នុងប្រទេសនោះ ដោយមានសារនៃការរួមរស់ជាមួយគ្នា ការអនុគ្រោះគ្នា និងសន្តិភាព។
គណបក្សប្រជាធិបតេយ្យបានកែប្រែខ្លះក្នុងច្បាប់នោះនៅនាទីចុងក្រោយ ក្នុងគោលបំណងធ្វើឲ្យប្រាកដថា ពួកគេអាចជំរុញឲ្យច្បាប់អាទិភាពមួយនេះរបស់លោកប្រធានាធិបតី Joe Biden បានឆ្លងផុតសភាដែលខ្វែងគំនិតគ្នា។
យ៉ាងហោចណាស់រ៉ុក្កែតចំនួន ១០ គ្រាប់ត្រូវបានបាញ់សំដៅទៅលើមូលដ្ឋានយោធាមួយនៅភាគខាងលិចប្រទេសអ៊ីរ៉ាក់កាលពីថ្ងៃពុធ ដែលមានកងទ័ពចម្រុះដឹកនាំដោយសហរដ្ឋអាមេរិកនៅទីនោះ។
កងកម្លាំងសន្តិសុខមីយ៉ាន់ម៉ា បានបើកការបាញ់ប្រហារលើក្រុមបាតុករប្រឆាំងការគ្រប់គ្រងយោធានៅថ្ងៃពុធនេះ មួយថ្ងៃបន្ទាប់ពីបណ្តាប្រទេសនៅក្នុងសមាគមអាស៊ាន បានអំពាវនាវឲ្យមានការអត់ធ្មត់ និងបានស្នើសុំជួយដើម្បីដោះស្រាយវិបត្តិនៅក្នុងប្រទេសមីយ៉ាន់ម៉ា។
នាយកការិយាល័យស៊ើបអង្កេតសហព័ន្ធ FBI លោក Chris Wray ត្រៀមខ្លួនដើម្បីផ្តល់សក្ខីកម្មជាលើកដំបូង ចាប់តាំងពីមានកុប្បកម្មនៅវិមានសភាអាមេរិក ដែលបណ្តាលឲ្យមានមនុស្សស្លាប់កាលពីថ្ងៃទី៦ ខែមករាកន្លងទៅ។
ដោយមិនមានការផ្តល់ភស្តុតាងណាមួយដល់ការអះអាងរបស់លោក លោក Netanyahu បានប្រាប់បណ្តាញផ្សព្វផ្សាយសាធារណៈ Khan របស់អ៊ីស្រាអែលថា៖ «វាជាសកម្មភាពរបស់អ៊ីរ៉ង់។ ការណ៍នេះបញ្ជាក់យ៉ាងច្បាស់»។
អ្នកស្រី Kathleen Neuzil ប្រធានមជ្ឈមណ្ឌលអភិវឌ្ឍន៍វ៉ាក់សាំងនិងសុខភាពសាកលនៃសាកលវិទ្យាល័យ Maryland បាននិយាយថា៖ «ចាក់វ៉ាក់សាំងណាដែលអ្នកអាចទទួលបានដំបូង។ នេះជាអ្វីដែលខ្ញុំបានប្រាប់ក្រុមគ្រួសាររបស់ខ្ញុំ។ វ៉ាក់សាំងទាំងអស់គឺល្អដូចគ្នា»។
ក្រសួងការពារជាតិសហរដ្ឋអាមេរិក បាននិយាយថា ការវាយប្រហារនេះ គឺជាការសងសឹកចំពោះការវាយប្រហារដោយគ្រាប់រ៉ុក្កែត ក្នុងប្រទេសអ៊ីរ៉ាក់ កាលពីដើមខែនេះ ដែលបានសម្លាប់បុគ្គលិកជាប់កិច្ចសន្យាស៊ីវិលម្នាក់ ធ្វើឲ្យរបួសទាហានអាមេរិកម្នាក់ និងកងទ័ពចម្រុះផ្សេងទៀត។
នៅឯសវនាការរបស់រដ្ឋសភា លោកស្រី Yogananda Pittman ប្រធានាប៉ូលិសស្តីទី បានបដិសេធថា ស្ថាប័នមានសមត្ថកិច្ចមិនបានយកចិត្តទុកដាក់ចំពោះការព្រមានជាមុនដែលថា នឹងមានអំពើហិង្សានៅថ្ងៃទី៦ ខែមករានោះទេ។
សហរដ្ឋអាមេរិកកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញបានបញ្ជាក់ថា ខ្លួនបានប្រុងប្រៀបហើយដើម្បីចរចាជាមួយអ៊ីរ៉ង់អំពីការវិលត្រឡប់របស់ប្រទេសទាំង២ទៅកាន់កិច្ចព្រមព្រៀងឆ្នាំ២០១៥ ដែលរារាំងរដ្ឋាភិបាលក្រុងតេហេរ៉ង់ មិនឲ្យទទួលបានអាវុធនុយក្លែអ៊ែរ។
នាង Mya Thwet Thwet Khine អាយុ១៩ឆ្នាំ បានត្រូវគេបាញ់ក្នុងអំឡុងពេលនៃបាតុកម្មនៅរដ្ឋធានីណៃពីដោ កាលពីថ្ងៃទី៩ ខែកុម្ភៈ។ វីដេអូបានបង្ហាញនាងគេចចេញពីកាណុងបាញ់ទឹក ហើយស្រាប់តែដួលទៅលើដីភ្លាមៗ បន្ទាប់ពីគ្រាប់កាំភ្លើងបានត្រូវចំធ្លុះមួកការពារសម្រាប់ជិះម៉ូតូ។
អ្នករាយការណ៍ពិសេសរបស់អង្គការសហប្រជាជាតិសម្រាប់ប្រទេសមីយ៉ាន់ម៉ា និយាយថា យុវជនមីយ៉ាន់ម៉ា «បានភ្លក់រសជាតិនៃសេរីភាព» ហើយនឹងមិនបោះបង់ចោលការព្យាយាមដើម្បីប្រែក្រឡាស់រដ្ឋប្រហារយោធានៅក្នុងប្រទេសរបស់ពួកគេទេ។
ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកអ្នកស្រី Nancy Pelosi បានឲ្យដឹងកាលពីថ្ងៃច័ន្ទថា សភានឹងបង្កើតគណ:កម្មការឯករាជ្យមួយ ដូចគ្នានឹងគណ:កម្មការព្រឹត្តិការណ៍ភេរវកម្មថ្ងៃទី១១ ខែកញ្ញា ដើម្បីស៊ើបអង្កេតលើករណីប៉ះបោរដ៏សាហាវ នៅឯវិមានសភាសហរដ្ឋអាមេរិក កាលពីដើមឆ្នាំនេះ។
បាតុកម្មនៅក្នុងប្រទេសមីយ៉ាន់ម៉ាប្រឆាំងនឹងរដ្ឋប្រហារយោធាដែលបានទម្លាក់រដ្ឋាភិបាលលោកស្រី Aung San Suu Kyi ពីអំណាច បានកើនខ្លាំងឡើងកាលពីប៉ុន្មានថ្ងៃមុននេះ។
លទ្ធផលនៃសំឡេងឆ្នោតនេះ បានកំណត់ថា លោក Trump «មិនមានទោស» ពីបទចោទប្រកាន់ពីការញុះញង់ឲ្យមានអំពើហិង្សានៅវិមានសភាសហរដ្ឋអាមេរិក កាលពីថ្ងៃទី ៦ ខែមករានោះទេ។
កាលពីថ្ងៃសុក្រ ក្រុមមេធាវីរបស់លោក Donald Trump បានបើកការការពារក្តីឲ្យលោក Trump ដោយបានបដិសេធថា លោក Trump មិនបានដើរតួនាទីអ្វីទាំងអស់ក្នុងការញុះញង់ឲ្យមានកុបកម្មហិង្សា នៅវិមានសភាសហរដ្ឋអាមេរិក។
ព័ត៌មានផ្សេងទៀត