ការប្រកែកគ្នាដំបូងផ្តោតលើថាតើវាស្របតាមរដ្ឋធម្មនុញ្ញដែរឬទេ ក្នុងការកាត់ទោសអតីតប្រធានាធិបតី ក្រោយពេលលោកចេញពីតំណែង។
ក្រុមអ្នកការពារអតីតប្រធានាធិបតីលោក Donald Trump ក្នុងព្រឹទ្ធសភាអាមេរិកកាលពីថ្ងៃអាទិត្យបានបង្ហាញពីការគាំទ្រចំពោះអតីតប្រធានាធិបតីរូបនេះ មុនពេលសវនាការកាត់ក្តីលើរូបលោកក្នុងព្រឹទ្ធសភាអាមេរិកចាប់ផ្ដើម។
លោក Jason Miller ទីប្រឹក្សារបស់លោក Trump បាននិយាយថា លោក Trump នឹងមិនផ្ដល់សក្ខីកម្មនៅក្នុងដំណើរការមួយ ដែលមិនស្របតាមរដ្ឋធម្មនុញ្ញនោះទេ»។
រដ្ឋមន្ត្រីក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក Lloyd Austin បានបញ្ជាឲ្យសមាជិកក្រុមប្រឹក្សាភិបាលផ្តល់យោបល់រាប់រយនាក់នៃមន្ទីរបញ្ចកោណ ឬ Pentagon ត្រូវលាឈប់ពីការងារនៅក្នុងខែនេះ។
សមាជិកសភាមួយរូបដែលត្រូវបានចាប់ឃុំខ្លួននោះ បាននិយាយថា រូបលោកនិងមនុស្សប្រមាណ ៤០០ នាក់ផ្សេងទៀត មិនបានសម្រាន្តនោះទេ កាលពីយប់មិញ ដោយព្រួយបារម្ភថា ពួកគេនឹងអាចត្រូវនាំខ្លួនទៅកន្លែងផ្សេង ប៉ុន្តែពួកគេមិនត្រូវបានគេនាំទៅណានោះទេ។
តុលាការក្រុងមូស្គូកាលពីថ្ងៃអង្គារ បានចេញសាលក្រមឲ្យមេដឹកនាំបក្សប្រឆាំងលោក Alexei Navalny ជាប់ពន្ធនាគារជាង២ឆ្នាំកន្លះពីបទចោទថា លោកបានបំពានទៅនឹងលក្ខខណ្ឌក្នុងពេលត្រូវបានដោះលែងឲ្យស្ថិតនៅក្រៅឃុំជាបណ្ដោះអាសន្ន។
អង្គការសហប្រជាជាតិ និងប្រទេសជាច្រើនទៀតនៅទូទាំងពិភពលោកបានសម្តែងការព្រួយបារម្ភខ្លាំងក្លា ចំពោះស្ថានភាពក្នុងប្រទេសមីយ៉ាន់ម៉ា ដែលយោធាបានដណ្ដើមការកាន់កាប់អំណាចពីរដ្ឋាភិបាលរបស់អ្នកស្រី Aung San Suu Kyi និងបានអំពាវនាវឲ្យដោះលែងមេដឹកនាំនយោបាយនានាដែលត្រូវបានចាប់ឃុំខ្លួន។
លោក Biden រំពឹងថា នឹងផ្ដល់វ៉ាក់សាំងគ្រប់ដូសសម្រាប់ចាក់ពលរដ្ឋអាមេរិកាំងចំនួន ៣០០ លាននាក់ត្រឹមចុងរដូវក្ដៅនេះ ឬដើមរដូវស្លឹកឈើជ្រុះ។
បេក្ខភាពរបស់លោក Austin ទទួលបានការគាំទ្រ ៩៣ សំឡេងទល់នឹងការជំទាស់ ២ សំឡេងនៅក្នុងការបោះឆ្នោតនៅព្រឹទ្ធសភាដើម្បីសម្រេចចុងក្រោយលើបេក្ខភាពរបស់លោក។
ប៉ុន្តែលោក McConnell បានប្រាប់សមាជិកព្រឹទ្ធសភាខាងគណបក្សសាធារណរដ្ឋរបស់លោក តាមទូរស័ព្ទកាលពីថ្ងៃព្រហស្បតិ៍ថា ការពន្យារពេលខ្លះ អាចផ្ដល់ពេលវេលាឲ្យលោក Trump ត្រួតពិនិត្យលើករណីនេះ និងរៀបចំក្រុមការងារផ្នែកច្បាប់របស់លោក ដើម្បីធានាឲ្យការដំណើរការក្តីមានយុត្តិធម៌។
តារាអាមេរិកល្បីៗ រួមមាននាង Lady Gaga និងលោក Bruce Springsteen បានចូលរួមក្នុងពិធីស្បថចូលកាន់តំណែងរបស់លោកប្រធានាធិបតី Joe Biden និងអ្នកស្រីអនុប្រធានាធិបតី Kamala Harris។ នេះបើតាមការរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
លោក Trump បានថ្លែងថា រដ្ឋបាលថ្មីមាន «មូលដ្ឋានសម្រាប់ធ្វើកិច្ចការដ៏អស្ចារ្យ»។
មុនឡើងឧទ្ធម្ភាគចក្រ Marine One លោកបានថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មានថា៖ «នេះគឺជាកិត្តិយសដ៏ខ្ពង់ខ្ពស់របស់ខ្ញុំ ពេញក្នុងមួយជីវិតខ្ញុំ»។
លោក Biden បានថ្លែងទៅកាន់អ្នកគាំទ្រលោកនៅអាកាសយានដ្ឋានក្នុងរដ្ឋ Delaware មុនលោកបានមកដល់រដ្ឋធានីវ៉ាស៊ីនតោនថា៖ «នេះគឺជាពេលវេលាដ៏ខ្មៅងងឹត។ ប៉ុន្តែពន្លឺ [ក្តីសង្ឃឹម] តែងតែមានជានិច្ច»។
មន្រ្តីទាំងពីរនាក់ក៏បានឲ្យដឹងផងដែរថា មិនមានហានិភ័យណាមួយត្រូវបានប៉ុនប៉ងលើប្រធានាធិបតីជាប់ឆ្នោត Joe Biden ទេ។
ប្រធានាធិបតីជាប់ឆ្នោតរបស់សហរដ្ឋអាមេរិក លោក Joe Biden បានអំពាវនាវឲ្យពលរដ្ឋអាមេរិកាំងគ្រប់រូប ចងចាំនូវជនរងគ្រោះដែលបានស្លាប់ដោយសារជំងឺនេះ និងចាប់ផ្ដើមផ្សះផ្សាគ្នា។
លោក Joe Biden នឹងបង្កើតឲ្យមានរូបភាពនៃការឯកភាពគ្នាមួយ មុនពេលពិធីស្បថចូលកាន់តំណែងរបស់លោកជាប្រធានាធិបតីថ្មីរបស់សហរដ្ឋអាមេរិកចូលមកដល់នៅថ្ងៃពុធនេះ ដោយលោកនឹងចូលរួមក្នុងកម្មវិធីគោរពសាសនាមួយ ជាមួយថ្នាក់ដឹកនាំជាន់ខ្ពស់នៃរដ្ឋសភានិងព្រឹទ្ធសភាចំនួន ៤ រូប
នៅថ្ងៃដំបូងនៃការកាន់តំណែងជាប្រធានាធិបតីសហរដ្ឋអាមេរិក លោក Joe Biden មានគម្រោងចាត់វិធានការនីតិប្រតិបត្តិដើម្បីកែប្រែត្រឡប់មកវិញនូវសេចក្តីសម្រេចដ៏ចម្រូងចម្រាសមួយចំនួន របស់លោកប្រធានាធិបតី Donald Trump និងដោះស្រាយវិបត្តិជំងឺកូវីដ១៩។
ក្រុមមន្ត្រីសហរដ្ឋអាមេរិកនិយាយថា ពួកគេមានការព្រួយបារម្ភអំពីការវាយប្រហារពីជួរផ្ទៃក្នុង ឬការគំរាមកំហែងមកពីកងទ័ពឆ្មាំការពារ (National Guard) ដែលពាក់ព័ន្ធក្នុងការការពារពិធីស្បថចូលកាន់តំណែងរបស់ប្រធានាធិបតី។
ព័ត៌មានផ្សេងទៀត