ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

សមាជិក​សភា​ចិន​គាំទ្រ​ការ​រឹត​បន្តឹង​ការ​គ្រប់គ្រង​លើ​ទីក្រុង​ហុងកុង


ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បោះឆ្នោតក្នុងសមាជប្រជាជាតិ នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។
ប្រធានាធិបតីចិនលោក Xi Jinping និងនាយករដ្ឋមន្ត្រីចិនលោក Li Keqiang បោះឆ្នោតក្នុងសមាជប្រជាជាតិ នៅវិមានរដ្ឋាភិបាលចិន ក្នុងទីក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី១១ ខែមីនា ឆ្នាំ២០២១។

សភា​បែប​និមិត្តរូប​របស់​ចិន​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ បាន​គាំទ្រ​ផែនការ​របស់​គណបក្ស​កុម្មុយនីស្ត​ចិន ដែល​កំពុង​កាន់​អំណាច ដើម្បីបន្តឹង​ការ​គ្រប់គ្រងលើទីក្រុង​ហុងកុង តាម​រយ:​ការ​កាត់​បន្ថយ​តួនាទីពលរដ្ឋ​ហុងកុង​ក្នុង​ការ​ជ្រើសរើស​មេដឹកនាំ​របស់​ខ្លួន។

សភា​ប្រជាជន​ចិន​បាន​បោះ​ឆ្នោត​ក្នុង​សំឡេង ២.៨៩៥ ទល់នឹង ០ អនុប្បវាទ ១ ក្នុង​ការ​គាំទ្រ​គម្រោង​ផ្ដល់​អំណាច​ដល់​គណៈកម្មការ​ ដែល​គាំទ្រ​ដោយ​ប្រទេសចិន​ជា​អ្នក​តែង​សមាជិក​សភា​របស់​ហុងកុង​កាន់​តែ​ច្រើន និង​កាត់​បន្ថយ​ចំនួន​សមាជិក​សភា ដែល​ជ្រើសរើស​តាម​រយៈ​ការ​បោះឆ្នោតពី​សាធារណជន។​

វិធានការ​នេះ បន្ថែមលើ​ការ​បង្ក្រាប​លើ​ចលនា​តវ៉ា​ឲ្យ​មាន​លទ្ធិប្រជាធិបតេយ្យ​ល្អ​ជាង​មុននៅ​ក្នុង​ទីក្រុង​ហុងកុង។

ការ​បង្ក្រាប​នេះ​បាន​ធ្វើ​ឲ្យ​មាន​ការ​ចោទ​ប្រកាន់​ថា រដ្ឋាភិបាល​ទីក្រុង​ប៉េកាំង​កំពុងតែ​លុប​បំបាត់​ស្វ័យភាព​ [របស់​ហុងកុង] ដែល​ខ្លួន​សន្យា​រក្សា នៅ​ពេល​ដែល​អាណានិគម​អង់គ្លេស​បាន​ប្រគល់​ទឹកដី​នេះ​មក​ឲ្យ​ចិន​វិញ​ក្នុង​ឆ្នាំ ១៩៩៧​ និង​កំពុងតែ​ធ្វើ​ឲ្យ​ខូតខាត​ដល់​ឋានៈរបស់​ហុងកុង​ជា​មជ្ឈមណ្ឌល​ហិរញ្ញវត្ថុ​សកល។

ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ក្រុង​ប៉េកាំង​មក​លើ​ហុងកុង​បង្ក​ឲ្យ​មាន​ការ​ថ្នាំងថ្នាក់នៅ​ក្នុង​ទំនាក់ទំនង​ជា​សហរដ្ឋ​អាមេរិក អឺរ៉ុប និង​ប្រទេស​ដទៃៗ​ទៀត៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG