ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ការតវ៉ា​ប្រឆាំង​មួយថ្ងៃ​ទៀត​នៅ​មីយ៉ាន់ម៉ា​បញ្ចប់​ដោយ​ការបង្ហូរ​ឈាម ក្រោយ​កិច្ចប្រឹងប្រែង​ការទូត​របស់​អាស៊ាន​បាន​ជាប់គាំង


ក្រុម​គ្រូបង្រៀន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ឯកសណ្ឋាន​និងពាក់​​មួក​ប្រពៃណី​របស់​ពួកគេ ចូលរួម​ក្នុង​បាតុកម្ម​មួយ​នៅ​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១។
ក្រុម​គ្រូបង្រៀន​ដែល​ប្រឆាំង​នឹង​រដ្ឋប្រហារ​នៅ​ប្រទេស​មីយ៉ាន់ម៉ា ស្ថិត​ក្នុង​ឯកសណ្ឋាន​និងពាក់​​មួក​ប្រពៃណី​របស់​ពួកគេ ចូលរួម​ក្នុង​បាតុកម្ម​មួយ​នៅ​ទីក្រុង Mandalay នៃ​ប្រទេស​មីយ៉ាន់ម៉ា នៅ​ថ្ងៃពុធ ទី៣ ខែមីនា ឆ្នាំ២០២១។

កង​កម្លាំង​សន្តិសុខ​មីយ៉ាន់ម៉ា បាន​បើក​ការ​បាញ់​ប្រហារ​លើ​ក្រុម​បាតុករ​ប្រឆាំង​ការ​គ្រប់គ្រង​យោធា​នៅ​ថ្ងៃ​ពុធ​នេះ មួយ​ថ្ងៃ​បន្ទាប់​ពី​បណ្តាប្រទេស​នៅ​ក្នុង​សមាគម​អាស៊ាន​ បាន​អំពាវនាវ​ឲ្យ​មាន​ការ​អត់ធ្មត់​ និង​បាន​ស្នើ​សុំ​ជួយ​ដើម្បី​ដោះស្រាយ​វិបត្តិ​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា។

ទីភ្នាក់ងារ​ព័ត៌មាន AP បាន​រាយការណ៍​ថា មនុស្ស​យ៉ាង​តិច​៦​នាក់​ បាន​ត្រូវ​សម្លាប់ ដោយ​យោងតាម​បណ្តាញ​ព័ត៌មាន​ក្នុង​ស្រុក។

អ្នក​ឃើញ​ហេតុការណ៍​ផ្ទាល់​និយាយ​ថា កងកម្លាំង​សន្តិសុខ​ បានបាញ់​គ្រាប់​កាំភ្លើង​ពិតៗ​ដោយ​មាន​ការ​ព្រមាន​តិចតួចជា​មុន នៅ​ក្នុង​ទីក្រុង​ជាច្រើន ខណៈ​ក្រុម​យោធា ​ហាក់បង្ហាញ​នូវ​ការ​តាំងចិត្ត​ជាង​ពេល​ណាៗ​ទាំងអស់​ដើម្បី​បំបាត់ការ​តវ៉ា​ប្រឆាំង​រដ្ឋប្រហារ​ថ្ងៃ​ទី១ ខែ​កុម្ភៈ​ ដែល​បាន​បណ្តេញ​រដ្ឋាភិបាល​ជាប់​ឆ្នោត​របស់​អ្នកស្រី Aung San Suu Kyi។

កាឌីណាល់ Charles Maung Bo អាចារ្យ​គ្រឹស្តសាសនា​នៃ​ក្រុង​រ៉ង់ហ្គូន​ បាន​សរសេរ​តាម​ Twitter ថា៖ «ទី​ក្រុង​ជាច្រើន​របស់​ប្រទេស​នេះ ​ដូច​ជា​ទីលាន Tiananmen នៃ​ប្រទេស​ចិន»។ លោក​បាន​និយាយ​បញ្ឆិត​បញ្ឆៀង​ដល់​ការ​បង្ក្រាប​ការតវ៉ា​ប្រឆាំង​ដែល​ដឹកនាំ​ដោយ​ក្រុម​និស្សិត​នៅ​ក្នុង​ទីក្រុង​ប៉េកាំង​នៅ​ឆ្នាំ​១៩៨៩។ នេះ​ បើ​តាម​ទីភ្នាក់ងារ​ព័ត៌មាន Reuters។

កាលពី​ថ្ងៃ​អង្គារ​ សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ ឬអាស៊ាន មិន​បាន​បំបែក​ភាពទាល់​ច្រក​នៅ​ក្នុង​ជំនួប​រដ្ឋមន្ត្រី​ការបរទេស​តាម​អនឡាញ​ស្តីពី​ប្រទេស​មីយ៉ាន់ម៉ា​ទេ។

ខណៈដែល​ពួក​គេ​រួម​គ្នា​អំពាវនាវ​ឲ្យ​មាន​ភាព​អត់​ធ្មត់ មាន​តែ​សមាជិក​៤​ប្រទេស​គត់​ គឺឥណ្ឌូណេស៊ី ម៉ាឡេស៊ី ហ្វីលីពីន​ និង​សិង្ហបូរី បាន​អំពាវនាវ​ឲ្យ​ដោះលែង​អ្នកស្រី Suu Kyi និង​អ្នក​ទោស​ផ្សេង​ទៀត។

ក្នុង​ព័ត៌មាន​មួយ​ទៀត អ្នក​កាសែត​៦នាក់ ត្រូវ​គេ​រាយការណ៍​ថា ​បាន​ត្រូវ​ចាប់​ខ្លួន​នៅ​ក្នុង​ប្រទេស​មីយ៉ាន់ម៉ា​ ចំពោះ​សេចក្តី​រាយការណ៍​របស់​ពួកគេ​អំពី​បាតុកម្ម​ប្រឆាំង​នឹង​រដ្ឋប្រហារ៕

XS
SM
MD
LG