អ្នកនាំពាក្យក្រសួងការបរទេសចិន លោក Wang Wenbin បានចោទសហរដ្ឋអាមេរិក ថាបានយកគោលនយោបាយទិដ្ឋាការមកធ្វើជាអាវុធ និងជ្រែកជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់ចិន។
ធនាគាររដ្ឋវៀតណាមបាននិយាយថា គោលនយោបាយគ្រប់គ្រងរូបិយបណ្ណរបស់ខ្លួនមានគោលបំណងដើម្បីគ្រប់គ្រងអតិផរណានិងស្ថិរភាពម៉ាក្រូសេដ្ឋកិច្ចមិនមែនបង្កើតផលចំណេញអយុត្តិធម៌ក្នុងពាណិជ្ជកម្មអន្តរជាតិទេ។
រដ្ឋមន្រ្តីការបរទេសរុស្សីលោក Sergei Lavrov នៅថ្ងៃពុធនេះ បានបដិសេធការស៊ើបអង្កេតរបស់ប្រព័ន្ធផ្សព្វផ្សាយនាពេលថ្មីៗនេះ ដែលថាការិយាល័យសន្តិសុខសហព័ន្ធរបស់រុស្សី ជាអ្នកតាមដាន និងដាក់ថ្នាំបំពុលមេដឹកនាំគណបក្សប្រឆាំងលោក Alexei Navalny។
យុវជនចំនួន១១នាក់ត្រូវបានចោទប្រកាន់ជាលើកទី១ ពីបទព្រហ្មទណ្ឌក្រោមច្បាប់ប្រមាថព្រះចេស្តា។
ពលរដ្ឋហុងកុងមានសិទ្ធិធ្វើការនៅក្នុងសហរដ្ឋអាមេរិក និងមិនអាចត្រូវបានគេបណ្ដេញចេញពីសហរដ្ឋអាមេរិកនោះទេក្នុងរយៈពេល ៥ ឆ្នាំ។
ប្រទេសអ៊ីរ៉ង់នៅថ្ងៃចន្ទនេះ បានបដិសេធចោលទាំងស្រុងនូវសេចក្តីអំពាវនាវមួយរបស់ប្រទេស អារ៉ាប៊ីសាអូឌីត ដែលសុំឲ្យរដ្ឋក្នុងតំបន់ឈូងសមុទ្រពែក្សទាំងអស់ចូលរួមក្នុងការពិគ្រោះយោបល់គ្នាចំពោះការចរចាណាមួយជាមួយប្រទេសអ៊ីរ៉ង់ក្នុងបញ្ហាកម្មវិធីអាវុធនុយក្លេអ៊ែរ។
រដ្ឋាភិបាលក្រុងប៉េកាំងនិងរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន បានជាប់គាំងលើបញ្ហានានាតាំងពីបញ្ហា ពាណិជ្ជកម្ម និងប្រវត្តិសិទ្ធិមនុស្សរបស់ប្រទេសចិន រហូតដល់បញ្ហាមហិច្ឆតាវាតទីនិយមរបស់ចិននៅក្នុងសមុទ្រចិនខាងត្បូង។
Mount Semeru on Java island spouted towering column Tuesday, prompting call for about 500 people to temporarily evacuate their homes.
សហរដ្ឋអាមេរិកបានដាក់ទណ្ឌកម្មកាលពីថ្ងៃចន្ទលើក្រុមហ៊ុនវិស្វកម្មនិងអេឡិចត្រូនិចដ៏សំខាន់មួយរបស់ប្រទេសចិន ដែលបានជួយប្រទេសវេណេស៊ុយអេឡារារាំងក្រុមអ្នកប្រឆាំងតាមប្រព័ន្ធអ៊ីនធឺណិត។
សកម្មជនហុងកុងវ័យក្មេង ៣ នាក់ ដែលក្នុងនោះមានទាំងលោក Joshua Wong ផងដែរ ត្រូវបានបញ្ជូនត្រឡប់ទៅកាន់មន្ទីរឃុំឃាំងវិញនៅថ្ងៃចន្ទនេះ បន្ទាប់ពីបានសារភាពទទួលទោសចំពោះការញុះញង់ឲ្យមានការធ្វើបាតុកម្មក្នុងអំឡុងពេលនៃការតវ៉ាគាំទ្រលទ្ធិប្រជាធិបតេយ្យកាលពីឆ្នាំមុន។
ប្រទេសនៅតំបន់អាស៊ីនិងប៉ាស៊ីហ្វិកចំនួន ១៥ នៅថ្ងៃអាទិត្យនេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងដៃគូសេដ្ឋកិច្ចទូលំទូលាយក្នុងតំបន់ (RCEP) នៅក្រៅកិច្ចប្រជុំប្រចាំឆ្នាំរបស់អាស៊ាន។
មានការរិះគន់នៅទូទាំងពិភពលោកចំពោះប្រតិបត្តិការបង្ក្រាបរបស់យោធាមីយ៉ាន់ម៉ាលើជាតិសាសន៍រ៉ូហ៊ីងយ៉ាកាលពីឆ្នាំ ២០១៧។ ការបង្ក្រាបនេះ បានធ្វើឲ្យជាតិសាសន៍នេះរាប់សែននាក់ រត់គេចចេញពីប្រទេសមីយ៉ាន់ម៉ាទៅកាន់ប្រទេសបង់ក្លាដេស។
មនុស្សយ៉ាងហោចណាស់ចំនួន ៤ នាក់បានស្លាប់នៅប្រទេសហ្វីលីពីន ដោយសារព្យុះទីហ្វុង Goni នៅថ្ងៃអាទិត្យនេះ។ អាជ្ញាធរបានព្រមានអំពីស្ថានភាព «មហន្ដរាយ» នៅក្នុងតំបន់នានា ដែលរងគ្រោះខ្លាំងបំផុត ដែលពលរដ្ឋរាប់សែននាក់បានចាកចេញពីផ្ទះសម្បែងរបស់ពួកគេ។
មនុស្សយ៉ាងហោចណាស់ចំនួន ៣៥ នាក់ បានស្លាប់និង ៥០ ផ្សេងទៀតបានបាត់ខ្លួន ដោយសារខ្យល់ព្យុះមួយនេះ។ នេះបើតាមការផ្សាយឲ្យដឹងរបស់ប្រព័ន្ធផ្សព្វផ្សាយរដ្ឋវៀតណាម។
មេដឹកនាំគណបក្សសម្ព័ន្ធជាតិដើម្បីលទ្ធិប្រជាធិបតេយ្យដែលមានអាយុ ៧៥ ឆ្នាំរូបនេះ ត្រូវគេរំពឹងយ៉ាងខ្លាំងថា នឹងបានឡើងកាន់អំណាចវិញនៅក្នុងការបោះឆ្នោតថ្ងៃទី ៨ ខែវិច្ឆិកាខាងមុខ ដែលជាការបោះឆ្នោតលើកទី ២។
សាកសព ១៩ នាក់ត្រូវបានគេទាញចេញពីគំនរភក់នៅទូទាំងភូមិចំនួន ៣ ដែលរងការប៉ះពាល់ខ្លាំងនៅក្នុងខេត្ត Quang Nam។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ប្រព័ន្ធផ្សព្វផ្សាយក្នុងប្រទេសវៀតណាម។
ខ្យល់ព្យុះនេះ គឺជាខ្យល់ព្យុះទី ៤ នៅក្នុងខែនេះដែលបោកបក់ចំប្រទេសវៀតណាម ដែលបានធ្វើឲ្យមានរលកសមុទ្រកម្ពស់រហូតដល់ ៦ ម៉ែត្រ ហើយចរន្តអគ្គិសនីត្រូវបានកាត់ផ្តាច់នៅទូទាំងតំបន់។
ព័ត៌មានផ្សេងទៀត