ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មនុស្ស​ចំនួន​៤​នាក់​បាន​ស្លាប់​​នៅ​ហ្វីលីពីន ដោយសារ​តែ​ព្យុះ​ទីហ្វុង Goni


ទិដ្ឋភាពពីលើអាកាសបង្ហាញសំណង់អគារនិងផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុង Goni នៅទីក្រុង Tabaco ខេត្ត Albay ភាគខាងត្បូងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។
ទិដ្ឋភាពពីលើអាកាសបង្ហាញសំណង់អគារនិងផ្ទះសម្បែងរងការបំផ្លិចបំផ្លាញដោយសារព្យុះទីហ្វុង Goni នៅទីក្រុង Tabaco ខេត្ត Albay ភាគខាងត្បូងរដ្ឋធានីម៉ានីល ប្រទេសហ្វីលីពីន ថ្ងៃទី១ ខែវិច្ឆិកា ឆ្នាំ២០២០។

មនុស្ស​យ៉ាង​ហោច​ណាស់​ចំនួន ​៤ នាក់​បាន​ស្លាប់​នៅប្រទេស​ហ្វីលីពីន ដោយសារ​ព្យុះ​ទីហ្វុង Goni នៅ​ថ្ងៃអាទិត្យ​នេះ។ អាជ្ញាធរ​បាន​ព្រមាន​អំពី​ស្ថានភាព​ «មហន្ដរាយ» ​នៅ​ក្នុង​តំបន់​នានា​ ដែល​រងគ្រោះ​ខ្លាំង​បំផុត ដែល​ពលរដ្ឋ​រាប់​សែន​នាក់​បាន​ចាកចេញ​ពី​ផ្ទះ​សម្បែង​របស់​ពួកគេ។​

នេះ​គឺ​ជា​ព្យុះ​ទីហ្វុង​ដែល​ខ្លាំងក្លា​បំផុត​នៅ​ក្នុង​ឆ្នាំ​នេះ។ ព្យុះ​នេះ​បាន​ទៅដល់​កោះ Catanduanes នៅ​មុន​ថ្ងៃ​រះ ជាមួយ​នឹង​ល្បឿន​ខ្យល់​អតិបរមា ២២៥ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង និង​កម្លាំង​ខ្យល់​បក់​ខ្លាំង​ម្ដងម្កាល​រហូត​ដល់ ៣១០ គីឡូម៉ែត្រ​ក្នុង​មួយ​ម៉ោង ដែល​បាន​បក់​យក​ដំបូល​ផ្ទះ​ ធ្វើ​ឲ្យ​រលំ​ដើមឈើ និង​បាន​បង្ក​ឲ្យ​មាន​ទឹក​លិច​ផង​ដែរ។​

ទីភ្នាក់ងារ​ព្យាករណ៍​ឧតុនិយម​របស់​រដ្ឋ​បាន​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្ដីរាយការណ៍​ចុងក្រោយ​បំផុត​របស់​ខ្លួន​ថា ព្យុះទីហ្វុង Goni នេះ​បាន​ថមថយ​កម្រិត​ពី ​«មហា​ព្យុះទីហ្វុង»​ មក​នៅ​ជា​ព្យុះទីហ្វុង​ធម្មតា​វិញ ខណៈ​ដែល​ព្យុះ​នេះ​បោកបក់​នៅ​ទូទាំង​តំបន់​ប៉ែក​ខាង​ត្បូង​បំផុត​នៃ​កោះ Luzon ដែល​មាន​មនុស្ស​រស់នៅ​ច្រើន​កុះករ​បំផុត ​ឆ្ពោះ​ទៅ​កាន់​រដ្ឋធានី​ម៉ានីល។​

ពលរដ្ឋ​ចំនួន​ប្រមាណ​ពី ១៩ ទៅ ៣១ លាន​នាក់ ​អាច​រងប៉ះពាល់​ដោយសារ​តែ​ព្យុះទីហ្វុង​នេះ ដែល​រួម​មាន​ទាំង​អ្នក​នៅ​ក្នុង​តំបន់​គ្រោះថ្នាក់ និង​អ្នក​នៅ​ក្នុង​រដ្ឋធានី​ម៉ានីល​ផង​ដែរ។ នេះ​បើ​យោង​តាមការ​បញ្ជាក់​របស់​ទីភ្នាក់ងារ​គ្រប់គ្រង​គ្រោះមហន្ដរាយ​ហ្វីលីពីន។

ពលរដ្ឋ​ចំនួន​ប្រមាណ​ជិត ៣ សែន ៥ ម៉ឺន​នាក់ ​កំពុង​ស្នាក់​នៅ​ក្នុង​មជ្ឈមណ្ឌល​ជម្លៀសខ្លួន​ជា​បណ្ដោះអាសន្ន។​ នេះ​បើ​យោង​តាម​ការ​បញ្ជាក់​របស់​ប្រធាន​គ្រប់គ្រង​គ្រោះមហន្ដរាយ​ហ្វីលីពីន​លោក Ricardo Jalad៕

វីដេអូថ្មីៗបំផុត

XS
SM
MD
LG