ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ឥណ្ឌូណេស៊ី​​​បោះឆ្នោត​ទូទាំង​ប្រទេស​​ទោះ​ជា​មាន​ការ​ព្រមាន​ពី​ការ​រាតត្បាត​នៃ​ជំងឺ​កូវីដ១៩​​​


 បុគ្គលិក​​ការិយាល័យ​បោះឆ្នោត​​ម្នាក់​​ក្នុង​សម្លៀក​បំពាក់​ការពារ​ជំងឺ​កូវីដ១៩ ជួយ​ស្ត្រី​ចំណាស់​ម្នាក់​បោះ​សន្លឹក​ឆ្នោត​ក្នុង​ហិប​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅក្រុង ​Tangerang ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០។
បុគ្គលិក​​ការិយាល័យ​បោះឆ្នោត​​ម្នាក់​​ក្នុង​សម្លៀក​បំពាក់​ការពារ​ជំងឺ​កូវីដ១៩ ជួយ​ស្ត្រី​ចំណាស់​ម្នាក់​បោះ​សន្លឹក​ឆ្នោត​ក្នុង​ហិប​ឆ្នោត នៅ​ការិយាល័យ​បោះឆ្នោត​មួយ​កន្លែង​នៅក្រុង ​Tangerang ប្រទេស​ឥណ្ឌូណេស៊ី​ កាល​ពី​ថ្ងៃ​ពុធ ទី​៩ ខែ​ធ្នូ ឆ្នាំ​២០២០។

ប្រទេស​ឥណ្ឌូណេស៊ី​បាន​ចាប់​ផ្តើមការ​បោះឆ្នោត​ថ្នាក់​តំបន់​របស់ខ្លួន​នៅ​ទូទាំង​ប្រទេស​កាលពី​ថ្ងៃពុធ​ដោយ​មាន​អ្នកបោះឆ្នោត​ប្រមាណជាង​១០០​លាន​នាក់​ ដែល​មាន​សិទ្ធិ​ចូលរួមបោះឆ្នោត​បើ​ទោះបី​ជា​មាន​ការ​ព្រមាន​ថា​ការ​បោះឆ្នោត​នោះ​នឹង​ធ្វើ​ឲ្យ​វិបត្តិនៃ​ការ​រីករាលដាល​ឆ្លង​ជំងឺ​កូវីដ១៩​កាន់តែមាន​ស្ថានភាព​អាក្រក់​ខ្លាំង​យ៉ាងណាក្តី។​

ប្រទេស​ប្រជុំកោះ​ដែល​មាន​ពលរដ្ឋ​ជិត​២៧០​លាន​នាក់​ដែល​ជា​ប្រទេស​ប្រជាធិបតេយ្យធំ​ជាងគេ​បំផុត​ទី៣​ក្នុង​ពិភពលោក​និងជា​ប្រទេស​ទី​៤ដែល​មាន​ពលរដ្ឋ​ច្រើន​ជាងគេ​មួយ​នេះ​បាន​ពន្យារ​ពេល​បោះឆ្នោត​របស់​ខ្លួន​ម្តង​រួច​ហើយ​កាលពី​ខែកញ្ញា​ ដោយសារតែ​ខ្លួនបាន​ប្រឹង​តស៊ូ​ជម្នះទប់ស្កាត់​ការ​រីករាលដាលជំងឺ​កូវីដ១៩​ដែល​មាន​អត្រា​អ្នកឆ្លងកើនឡើង​ខ្លាំង។​

ពី​រដ្ឋធានី​ហ្សាការតា​ទៅតំបន់​ទេសចរណ៍នៃ​កោះបាលី​គេ​ឃើញ​បុគ្គលិក​ការិយាល័យ​បោះឆ្នោត​ស្លៀក​សម្លៀកបំពាក់​ការពារ​ជំងឺ​កូវីដ១៩​ដោយ​អនុវត្ត​តាមវិធានការ​គម្លាត​ពី​គ្នានិង​វាស់​កម្តៅ​អ្នកបោះឆ្នោតមុនពេល​ការបោះឆ្នោត​ត្រូវ​បិទ​បញ្ចប់​នៅ​ម៉ោង​១​រសៀ​ល​ម៉ោង​ក្នុង​ស្រុករបស់​ប្រទេស​ឥណ្ឌូណេស៊ី។

គណបក្ស​ឥស្លាម​ជាច្រើនសង្ឃឹម​ថា​នឹងកើន​ការ​គាំទ្រខ្លាំងឡើង​នៅ​ក្នុង​ប្រទេស​មួយ​នេះ​ដែល​មាន​ជន​មូស្លីម​ភាគច្រើន​បំផុត​ខណៈពេល​ដែល​ការអភិរក្ស​និយម​ខាងសាសនា​កាន់តែមានប្រជាប្រិយភាព។

ក្នុង​ទីក្រុង​ដ៏​ធំ​បំផុត​ទី​២ ​Surabaya ​បុគ្គលិក​ជាច្រើន​បាន​ស្លៀក​សម្លៀក​បំពាក់​តាម​បែប​ប្រពៃណី​របស់​ខ្លួន​ដែល​ខ្លះគ្រោង​សម្លៀក​បំពាក់បែប​មនុស្ស​អស្ចារ្យ​superhero អ្នកខ្លះ​ទៀត​ស្លៀកពាក់​បែប​ជា​មនុស្ស​ពីងពាង​Spiderman​ដើម្បី​ទាក់ទា​ញ​អ្នកបោះឆ្នោត។អ្នកខ្លះ​ទៀត​បាន​យក​ហិបឆ្នោត​ចូល​ទៅ​ក្នុង​មន្ទីរពេទ្យ​ដើម្បី​ផ្តល់​ឱកាស​ឲ្យ​អ្នក​ជំងឺ​កូវីដ១៩អាច​បោះឆ្នោត​បាន។

បេក្ខជន​ជា​ច្រើន​រយ​នាក់​ដែលសង្ឃឹម​ថាឈ្នះ​ក្នុង​ការ​បោះឆ្នោត​នេះដែល​ក្នុង​នោះ​ក៏​មាន​កូនប្រុស​ច្បង​របស់ប្រធានាធិបតី​ឥណ្ឌូណេស៊ី​បច្ចុប្បន្ន​លោក ​Joko Widodo​ ម្នាក់​ផង​ដែរ​នោះ​កំពុងប្រកួត​ប្រជែងដើម្បី​យក​តួនាទីចំនួន​២៧០​ដែល​ក្នុង​នោះ​រួមមាន​អភិបាល​តំបន់​ អភិបាល​ស្រុក​និង​ចៅហ្វាយក្រុង​ជាដើម។​លទ្ធផល​ឆ្នោតនឹង​ត្រូវ​គេ​រំពឹង​ថា​នឹង​ប្រកាស​ឲ្យ​ដឹង​ក្នុង​រយៈពេល​ជាច្រើន​សប្តាហ៍​ខាង​មុខ​នេះ៕​

XS
SM
MD
LG