កងអង្គរក្សដើរជាក្បួននៅថ្ងៃអាទិត្យនេះក្នុងពិធីប្រារព្ធខួបលើកទី៨នៃការបង្កើតកងអង្គរក្សលោកហ៊ុន សែន
នៅព្រឹកថ្ងៃព្រហស្បតិ៍ទី២៥នេះ អ្នកតំណាងនៃសាលានេះបង្ហាញថា គេនឹងមិនមានគម្រោងបញ្ឈប់សកម្មភាពគ្រឹះស្ថានអប់រំហ្សាម៉ាន់នោះទេ។
ក្រសួងអប់រំ យុវជននិងកីឡា បានដាក់ចេញវិធានការជាច្រើនដែលអាចឲ្យសិស្សខ្លះដែលរំលោភបទបញ្ញតិនឹងធ្លាក់ជាស័្វយប្រវត្តិ។
ទិដ្ឋភាពបេក្ខជនចេញពីមណ្ឌលប្រឡងនៅថ្ងៃបញ្ចប់នៃការប្រលងទុតិយភូមិ ថ្ងៃទី២៣ សីហា ២០១៦។ បេក្ខជនចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះគឺមានចំនួន៩៣.៧៥២នាក់ ក្នុងនោះសិស្សស្រីមានចំនួន៤៥.២៣៧នាក់។ ការប្រឡងនេះចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង៣.៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា។
ថ្ងៃច័ន្ទ ទី២២ ខែសីហានេះ គឺជាថ្ងៃដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលសិស្សថ្នាក់ទី១២ទាំងអស់នៅទូទាំងប្រទេសត្រូវបំពេញវិញ្ញាសារចំនួន៧ ទាំងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។
ជនអន្តោប្រវេសន៍នៅកម្ពុជាមានបីប្រភេទគឺ ជនអន្តោប្រវេសន៍ស្របច្បាប់ដែលបានចុះបញ្ជីជំរឿនឆ្នាំ២០០២ ជនបរទេសកាន់កាប់ឯកសាររដ្ឋបាលកម្ពុជាមិនប្រក្រតី និងជនបរទេសស្នាក់នៅយូរគ្មានឯកសារ។
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានបញ្ជូនជ័យលាភីរង្វាន់ភាពជាអ្នកដឹកនាំពិភពលោករបស់អង្គការ Vital Voices គឺលោកស្រី ទេព វន្នី និងសកម្មជនដីធ្លីក្នុងតំបន់បឹងកក់ម្នាក់ទៀតគឺ អ្នកស្រី បូវ សោភា ទៅឃុំខ្លួននៅមណ្ឌលកែប្រែទីពីរនៅក្នុងខណ្ឌដង្កោ បន្ទាប់ពីតុលាការបានសម្រេចចោទប្រកាន់អ្នកទាំងពីរពីបទ«ញុះញង់ឲ្យប្រព្រឹត្តបទមជ្ឈឹម និងបទឧក្រិដ្ឋជាអាទ៌» តាមមាត្រា៤៩៤ និង៤៩៥នៃក្រមព្រហ្មទណ្ឌ។
អាជ្ញាធរខណ្ឌប្រាំពីរមករា នាព្រឹកថ្ងៃចន្ទនេះបានឃាត់ខ្លួនធ្វើ «យុទ្ធនាការថ្ងៃច័ន្ទពណ៌ខ្មៅ»ចំនួនបួននាក់ដែលជាពលរដ្ឋរស់នៅក្នុងសហគមន៍បូរីកីឡា រួមមានអ្នកស្រី ទេព វន្នីនិងអ្នកស្រីប៊ូវ សោភា ដែលជាអ្នកតំណាងសហគមន៍បឹងកក់។
គេសង្កេតឃើញមានប្រជាពលរដ្ឋដែលធ្លាប់ស្ដាប់ការវិភាគរបស់លោកតាមវិទ្យុ មិត្តភក្ដិ សហសេវិក និងសិស្សនិស្សិតបន្តនាំគ្នាមកគោរពវិញ្ញាក្ខន្ធរបស់លោកបណ្ឌិត កែម ឡី ឥតឈប់ឈរ ពីព្រលឹមទល់ព្រលប់ជារៀងរាល់ថ្ងៃ ពិសេសនាថ្ងៃចុងសប្ដាហ៍។
កាលពីព្រឹកថ្ងៃអាទិត្យ ទី១៤ ខែសីហា នៅម៉ោងប្រហែល៩ព្រឹក គ្រឿងចក្រអេស្ការវេទ័យកាយដី ជុសជុលបង្គោលភ្លើងបណ្ដាលឲ្យបែកធ្លាយប្រព័ន្ធទឹកស្អាតក្រុងនៅភ្លើងស្តុបបូកគោ ខ័ណ្ឌចំការមន រាជធានីភ្នំពេញ។ រូបថតដោយ៖ ឡេង ឡែន នៃ VOA។
នាព្រឹកថ្ងៃសុក្រ ទី១២ ខែសីហានេះ ប្រជាពលរដ្ឋជាង១០០នាក់ មកពីស្រុកចំនួន២នៃខេត្តកំពង់ស្ពឺ បានមកប្រមូលផ្តុំគ្នានៅក្នុងបរិវេណក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់ ក្នុងគោលបំណងទាមទារតវ៉ារកដំណោះស្រាយទំនាស់ដីធ្លីដែលពួកគេមានជាមួយក្រុមហ៊ុនស្ករអំពៅរបស់លោកឧកញ៉ា លី យ៉ុងផាត់ តាំងពីឆ្នាំ២០១០មក៕
ប្រជាពលរដ្ឋជាង៧០នាក់ មកពី៦ភូមិ ក្នុងខេត្តកោះកុង តំណាងឲ្យអ្នកមានជម្លោះដីធ្លីជាង ១៤០ គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅថៃចំនួន២ បានហែក្បួនថ្ងៃព្រហស្បតិ៍ ទី០៤ ខេកក្កដាដើម្បីដាក់ញត្តិ ជូនស្ថាប័នជាតិ និងអន្តរជាតិចំនួន៤ ឲ្យជួយដោះស្រាយ ទំនាស់រ៉ាំរ៉ៃរយៈពេល ១០ឆ្នាំមកនោះ។
ថ្លែងនៅក្នុងថ្ងៃប្រារព្ធខួបនៃការបង្កើតគណបក្សថ្មីដែលមានអាយុ១ឆ្នាំនេះ កាលពីព្រឹកថ្ងៃអង្គារ ទី២ ខែសីហានេះ លោក យ៉ង សាំងកុមារ បន្ថែមថា គណបក្សលោកនឹងបន្តអនុវត្តនិងបន្តផ្សព្វផ្សាយគោលនយោបាយរបស់ខ្លួន បើទោះបីជាមានស្ថាបនិកបក្សម្នាក់របស់លោកគឺ លោកបណ្ឌិត កែម ឡី ស្លាប់ក៏ដោយក្ដី។
នៅល្ងាចថ្ងៃច័ន្ទ ទី១ ខែសីហានេះ ក្រុមសហគមន៍មានជម្លោះដីធ្លីនៃសហគមន៍បឹងកក់នាំគ្នាអុជធូប គោរពវិញ្ញាណក្ខន្ធសពអ្នកវិភាគការអភិវឌ្ឍន៍សង្គមលោក កែម ឡី ដែលត្រូវឃាតករបាញ់សម្លាប់កាលពីថ្ងៃទី១០ ខែកក្កដាកន្លងទៅនេះ។
ដោយមានហែហមពីប្រជាពលរដ្ឋរាប់សែននាក់ សពរបស់អ្នកវិភាគ និងអ្នកស្រាវជ្រាវសង្គម លោកកែម ឡីត្រូវបានដង្ហែពីវត្តចាស់នៅសង្កាត់ជ្រោយចង្វារ រាជធានីភ្នំពេញទៅកាន់ស្រុកកំណើតរបស់លោកនៅឃុំលាយបូ ស្រុកត្រាំកក់ ខេត្តតាកែវ នាថ្ងៃអាទិត្យ ទី២៤ ខែកក្កដា ឆ្នាំ២០១៦។ សពរបស់លោកត្រូវបានធ្វើពិធីបញ្ចុះនាព្រឹកថ្ងៃចន្ទ ទី២៥ ខែកក្កដា ឆ្នាំ២០១៦នេះ។
នាព្រឹកថ្ងៃអង្គារ ទី១៩ ខែកក្ដដានេះ លោកឧបការីរដ្ឋមន្រ្តីការបទេសសហរដ្ឋអាមេរិកទទួលបន្ទុកសិទ្ធិមនុស្សនិងប្រជាធិបតេយ្យគឺ លោកថម ម៉ាលីណូស្គី (Tom Malinowski) បានសម្តែងក្តីសោកសង្រែងចំពោះការបាត់បង់លោកកែម ឡី ហើយថ្លែងថា សហរដ្ឋអាមេរិកនឹងនៅតែធ្វើការជាមួយប្រជាជនកម្ពុជាដើម្បីសម្រេចគោលបំណងរបស់លោក កែម ឡី។ ក្នុងដំណើរទស្សនកិច្ចនាថ្ងៃទី២ របស់លោកក្នុងប្រទេសកម្ពុជា លោក Tom Malinowski និងភារធារីស្ថានទូតអាមេរិកប្រចាំកម្ពុជា លោកស្រី Julie Chung អមដំណើរជាមួយនឹងបុគ្គលិកស្ថានទូតអាមេរិកប្រចាំកម្ពុជាចូលរួមក្នុងពិធីបុណ្យសពអ្នកវិភាគនយោបាយឯករាជ្យលោក កែម ឡី នៅវត្តចាស់ សង្កាត់ជ្រោយចង្វាក្រុងភ្នំពេញ នាថ្ងៃទី១៩ ខែកក្កដា ឆ្នាំ២០១៦។
លោក លី សុផាន់ណា អ្នកនាំពាក្យសាលាដំបូងរាជធានីភ្នំពេញបានឲ្យដឹងថា តុលាការមិនទាន់សម្រេចចោទជននេះនៅឡើយទេ ដោយតុលាការកំពុងប្រមូលផ្ដុំឯកសារ និងភ័ស្តុតាងដែលផ្ដល់ដោយស្នងការប៉ូលិសរាជធានីភ្នំពេញ ហើយនឹងត្រូវការពេលវេលាពិនិត្យ និងស៊ើបអង្កេតបន្ថែមទៀត។
លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គម ដ៏ល្បីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ តាមការឲ្យដឹងពីសមត្ថកិច្ច លោកត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងស្ថានីយប្រេងឥន្ធនៈមួយ។
ក្រុមអ្នកស្រឡាញ់កុន និងមន្ត្រីនាយកដ្ឋានភាពយន្តនៃក្រសួងវប្បធម៌ និងវិចិត្រសិល្បៈបានធ្វើការប្រកាសបើកឲ្យមានការប្រកួតប្រជែងការផលិតកុនខ្លីចាប់ពីខែកក្កដានេះរហូតដល់ខែវិច្ឆិកា ដោយផ្ដោតសំខាន់លើប្រធានបទចំណាកស្រុកនិងការជួញដូរមនុស្ស។
ការតាំងពិព័រណ៍មានចំណងជើង៖ «ជាប្រវត្តិសាស្រ្តនាពេលអនាគត » ជាស្នាដៃសិល្បៈចំនួនដប់ប្រាំបីដែលមានជារូបភាព សម្លេង វីដេអូ ចម្លាក់ គំនូរ ការបោះពុម្ព និងឋបនកម្មជាដើម ក្នុងគោលបំណងសិក្សាស្វែងយល់ភាពតានតឹងសង្គមបន្ទាប់ពីសម័យសង្រ្គាម។ ការតាំងពិព័រណ៍នេះរៀបចំនៅសារមន្ទីរជាតិចាប់តាំងពីថ្ងៃទី១ ខែកក្ដដា ដល់ថ្ងៃទី៣១ ខែសីហា ដែលត្រូវបានរចនា និងផលិតដោយសិល្បករខ្មែរនិងអូស្រ្តាលីចំនួន១៥នាក់។
ព័ត៌មានផ្សេងទៀត