ថ្ងៃច័ន្ទ ទី២២ ខែសីហានេះ គឺជាថ្ងៃដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិ ដែលសិស្សថ្នាក់ទី១២ទាំងអស់នៅទូទាំងប្រទេសត្រូវបំពេញវិញ្ញាសារចំនួន៧ ទាំងសម្រាប់ថ្នាក់វិទ្យាសាស្ត្រ និងថ្នាក់វិទ្យាសាស្ត្រសង្គម។ ការប្រឡងមធ្យមសិក្សាទុតិយភូមិនេះមានរយៈពេលពីរថ្ងៃ គឺថ្ងៃទី២២នេះ និងថ្ងៃទី២៣ ខែសីហា។ លោក ហង់ ជួនណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា រួមជាមួយលោក ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា លោកគ្រូអ្នកគ្រូ និងអ្នកអង្កេតជាច្រើននាក់ មានវត្តមាននៅវិទ្យាល័យព្រះស៊ីសុវត្ថិ រាជធានីភ្នំពេញ ដើម្បីត្រួតពិនិត្យដំណើរការនៃថ្ងៃដំបូងនៃការប្រឡងមធ្យមសិក្សាទុតិយភូមិនេះ៕