ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រង​រូបភាព៖«អាជ្ញាធរ​ចាប់​ខ្លួន​សហគមន៍​បឹងកក់​មួយ​ចំនួន​ដែល​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ»

អាជ្ញាធរ​ខណ្ឌ​ប្រាំពីរ​មករា នាព្រឹក​ថ្ងៃចន្ទនេះ​បាន​ឃាត់ខ្លួន​ធ្វើ «យុទ្ធនា​ការ​ថ្ងៃច័ន្ទ​ពណ៌​ខ្មៅ»​ចំនួន​បួន​នាក់ដែល​ជា​ពលរដ្ឋ​រស់នៅ​ក្នុង​សហគមន៍​បូរីកីឡា រួម​មាន​អ្នកស្រី ទេព វន្នី និង​អ្នកស្រី​ប៊ូវ សោភា​ដែល​ជា​អ្នកតំណាង​មកពី​សហគមន៍​បឹងកក់​ត្រូវ​សមត្ថកិច្ចបញ្ចួនទៅ​អធិការដ្ឋានខ័ណ្ឌ​ដូនពេញ​។ ការ​ត្រៀម​ធ្វើ​យុទ្ធនាការ​ថ្ងៃច័ន្ទ​ពណ៌ខ្មៅ​នេះ កើតមាន​ឡើង​នៅ​ស្របពេល​ដែល​ទំនាស់​ដីធ្លី​របស់​ប្រជាពលរដ្ឋ​ជាង​១០គ្រួសារ​ជាមួយ​ក្រុមហ៊ុន ផានអ៊ីមិច របស់​អ្នកស្រី ស៊ុយ សុផាន មិនទាន់​ត្រូវបាន​ដោះស្រាយ​ចប់​រួចរាល់​នៅ​ឡើយ។ នេះបើ​យោង​ទៅតាម​ការ​បញ្ជាក់ពី​ក្រុម​សង្គម​ស៊ីវិល​ដែល​ឃ្លាំមើល​ស្ថានភាព​សិទ្ធិ​លំនៅដ្ឋាន​នៅ​ប្រទេសកម្ពុជា និង​ពលរដ្ឋ​ដែល​ត្រៀម​ចូលរួម​យុទ្ធនាកា​រថ្ងៃច័ន្ទ​ពណ៌ខ្មៅ​នេះ។

XS
SM
MD
LG