ការតាំងពិព័រណ៍មានចំណងជើង៖ «ជាប្រវត្តិសាស្រ្តនាពេលអនាគត » គឺជាស្នាដៃសិល្បៈចំនួនដប់ប្រាំបីដែលមានជារូបភាព សម្លេង វីដេអូ ចម្លាក់ គំនូរ ការបោះពុម្ព និងឋបនកម្មជាដើម ក្នុងគោលបំណងសិក្សាស្វែងយល់ភាពតានតឹងសង្គម បន្ទាប់ពីសម័យសង្រ្គាម។ ការតាំងពិព័រណ៍នេះរៀបចំនៅសារមន្ទីរជាតិចាប់តាំងពីថ្ងៃទី១ ខែកក្កដា ដល់ថ្ងៃទី៣១ ខែសីហា ដែលត្រូវបានរចនា និងផលិតដោយសិល្បករខ្មែរ និងអូស្រ្តាលីចំនួន១៥នាក់៕