ប្រជាពលរដ្ឋជាង៧០នាក់ មកពី៦ភូមិ ក្នុងខេត្តកោះកុង តំណាងឲ្យអ្នកមានជម្លោះដីធ្លីជាង ១៤០ គ្រួសារ ដែលមានវិវាទជាមួយក្រុមហ៊ុនស្ករអំពៅថៃចំនួន២ បានហែក្បួនថ្ងៃព្រហស្បតិ៍ ទី០៤ ខែកក្កដា ដើម្បីដាក់ញត្តិ ជូនស្ថាប័នជាតិ និងអន្តរជាតិចំនួន៤ ឲ្យជួយដោះស្រាយ ទំនាស់រ៉ាំរ៉ៃរយៈពេល ១០ឆ្នាំមកនោះ។
កម្រងរូបភាព៖ «សហគមន៍ជម្លោះដីធ្លីខេត្តកោះកុងហែញត្តិជូនសហភាពអឺរ៉ុបនិងក្រសួងពាក់ព័ន្ធ»

១
តំណាងសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង ចរចាជាមួយប៉ូលិសម្នាក់ខណៈពេលពួកគេដាក់ញត្តិជូនសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍អំពីរឿងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)

២
អ្នកស្រីផាវ ញ៉ឺង តំណាងសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង និយាយទៅកាន់អ្នកសារព័ត៌មានបន្ទាប់ពីដាក់ញត្តិជូនរដ្ឋសភាជាតិដើម្បីស្វែងរកដំណោះស្រាយជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA

៣
បុរសម្នាក់ដែលជាប្រជាពលរដ្ឋរងគ្រោះដោយសារដីធ្លីមកពីសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុងកាន់រូបថតនាយករដ្ឋមន្រ្តីហ៊ុន សែននៅមុខរដ្ឋសភាជាតិដើម្បីដាក់ញត្តិស្នើឲ្យដោះស្រាយជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)

៤
ស្រ្តីម្នាក់មកពីសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង ទ្រហោយំ ខណៈពេលពួកគេដាក់ញត្តិជូនសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍អំពីរឿងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)

៥
តំណាងសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុង កាន់រូបថតលោកនាយករដ្ឋមន្រ្តីហ៊ុន សែន និងរូបភរិយារបស់លោក ខណៈពេលពួកគេដាក់ញត្តិជូនសហភាពអឺរ៉ុបប្រចាំនៅកម្ពុជា ដើម្បីស្វែងរកកិច្ចអន្តរាគមន៍អំពីរឿងជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)

៦
ប្រជាពលរដ្ឋប្រមាណជាង៧០នាក់មកពីសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុងដាក់ញត្តិជូនរដ្ឋសភាជាតិដើម្បីដោះស្រាយជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី ០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)

៧
ប្រជាពលរដ្ឋប្រមាណជាង៧០នាក់មកពីសហគមន៍មានជម្លោះដីធ្លីមកពីខេត្តកោះកុងដាក់ញត្តិជូនរដ្ឋសភាជាតិដើម្បីដោះស្រាយជម្លោះដីធ្លីជាមួយនឹងក្រុមហ៊ុនកោះកុងស៊ួហ្គ័ និងកោះកុងផ្លេនថេសិន នៅថ្ងៃព្រហស្បត៌ ទី០៤ ខែសីហា ឆ្នាំ២០១៦នៅភ្នំពេញ ។ (ឡេង ឡែន/VOA)