កម្មវិធីជួបជុំរបស់អ្នកដឹកនាំវ័យក្មេង ដែលជួបជុំគ្នារយៈពេលមួយថ្ងៃក្នុងរាជធានីភ្នំពេញ មានគោលបំណងសំខាន់ដើម្បីផ្តល់ចំណេះដឹងដល់បណ្តាញយុវជនកម្ពុជាទាក់ទងនឹងផលប៉ះពាល់នៃអំពើពុករលួយ និងតួនាទីជួយដោះស្រាយបញ្ហាពុករលួយ។
សមាជិក សមាជិការគណបក្សប្រជាជនកម្ពុជារាប់រយនាក់ប្រារព្ធពិធីរំលឹកខួប៦៥ឆ្នាំនៃការបង្កើតគណបក្សនៅទីស្នាក់ការកណ្ដាលគណបក្សប្រជាជនកម្ពុជានៅរាជធានីភ្នំពេញ នៅថ្ងៃអង្គារ ទី២៨ ខែ មិថុនា ឆ្នាំ២០១៦នេះ។
បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ។
បេសកកម្មនេះមិនត្រឹមតែផ្ដល់ជំនួយមនុស្សធម៌ខាងសុខភាពដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ តែវាបានជួយពង្រឹងមិត្តភាពរវាងទាហានសហរដ្ឋអាមេរិក និងទាហានកម្ពុជាផងដែរ។
ប្រជាពលរដ្ឋប្រមាណជាង១០០០នាក់ប្រមូលផ្ដុំគ្នានៅពហុកីឡាដ្ឋានអូឡាំពិកនៃ រាជធានីភ្នំពេញនៅថ្ងៃអាទិត្យ ទី១៩ ខែមិថុនា ឆ្នាំ២០១៦ ដើម្បីប្រារព្ធទិវាយោគៈអន្តរជាតិក្នុងគោលបំណងរក្សាសុខភាពឲ្យបានប្រសើរជាងមុន។មនុស្សទូទាំងពិភពលោកនាំគ្នាហាត់យោគៈដើម្បីរក្សាសុខភាពឲ្យបានល្អ និងដើម្បីឲ្យតម្លៃប្រពៃណីឥណ្ឌាបុរាណ។
កងកម្លាំងសមត្ថកិច្ចប្រមាណជាង១០០០នាក់ ប្រមូលផ្ដុំគ្នានៅផ្លូវ៦០ម៉ែត្រ សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ នៅចម្ងាយប្រមាណជាង៦០០ម៉ែត្រពីទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង កន្លែងដែលលោក កឹម សុខា ស្នាក់នៅតាំងពីថ្ងៃទី២៦ ខែឧសភាមកនោះ។
នៅថ្ងៃអង្គារទី១៤ ខែមិថុនានេះ ខណៈពេលតុលាការកំពុងសាកសួរមេធាវីការពារក្ដីលោកកឹម សុខា ក្រុមសមត្ថកិច្ចប្រមាណ១.០០០នាក់ដើរល្បាតនៅក្បែរទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិ កន្លែងដែលប្រធានស្ដីទីគណបក្សប្រឆាំងរូបនេះកំពុងស្នាក់នៅ។ មានអ្នកគាំទ្រគណបក្សប្រឆាំងប្រមាណ៣០០នាក់បន្តប្រមូលផ្ដុំនៅទីស្នាក់ការកណ្ដាលគណបក្សប្រឆាំង ដើម្បីបង្ហាញការគាំទ្រ និងលើកទឹកចិត្តដល់លោកកឹម សុខា ដែលកំពុងស្ថិតក្នុងក្រោមដីកាសាកសួរពីសំណុំរឿងអាស្រូវផ្លូវភេទរបស់លោកកន្លងមក។
នៅថ្ងៃសុក្រទី១០ខែមិថុនាឆ្នាំ២០១៦នេះ ជនជាតិខ្មែរឥស្លាមទូទាំងប្រទេសកម្ពុជានិងសាសនិកឥស្លាមនៅជុំវិញពិភពលោកបានចូលរួមប្រារព្ធពិធីបុណ្យសាសនារបស់គេហៅថា បុណ្យរ៉ាម៉ាឌន (Ramadan) ដែលសាសនិកឥស្លាមត្រូវរៀនប្រតិបតិ្តអំពីរបៀបគ្រប់គ្រងខ្លួនឯងដូចជា អត់បរិភោគអាហារនិងភេសជ្ជៈផ្សេងៗ តមការរួមភេទ ជក់បារីចាប់ពីថ្ងៃរះដល់ពេលល្ងាច ក្នុងរយៈពេលមួយខែ។ គេក៏ធ្វើវិភាគទានជូនដល់អ្នកដែលក្រីក្រផងដែរ។
លោករដ្ឋមន្ត្រីយុត្តិធម៌ថា ការងារតុលាការជាការងារដាច់ពីក្រសួង មិនមែនជាការបង្គាប់បញ្ជារបស់ក្រសួងយុត្តិធម៌ទេ។
កាលពីល្ងាចថ្ងៃអង្គារ ទី ០៧ ខែមិថុនានេះ អ្នកទស្សនាការប្រកួតបាល់ទាត់ ជាង៦០០០០នាក់ ហ៊ោកញ្រ្ជៀវគាំទ្រ ការប្រកូតបាត់ទាត់រវាងក្រុមជម្រើសជាតិកម្ពុជា និងក្រុម Chinese Taipei នៅក្នុងវគ្គជម្រុះបឋម នៃពានរង្វាន់ប្រចាំទ្វីបអាស៊ី AFC Asian Cup 2019។
ដីបាក់ស្រុតនៅក្បែរសំណង់មួយជិតពហុកីឡាដ្ឋានជាតិអូឡាំពិកក្នុងខណ្ឌប្រាំពីរមករានៅរសៀលថ្ងៃពុធ ទី០៨ ខែមិថុនា ឆ្នាំ២០១៦ បន្ទាប់ពីមានភ្លៀងធ្លាក់ខ្លាំង។
នៅថ្ងៃអង្គារ ទី៧ ខែមិថុនា ឆ្នាំ២០១៦នេះ គណបក្សសង្គ្រោះជាតិ បានរៀបចំពិធីបុណ្យបែបពុទ្ធសាសនា ដើម្បីសុំឲ្យមានសុខសន្តិភាព ការផ្សះផ្សា ការបង្រួបបង្រួមជាតិពិតប្រាកដ និងសុំកុំឲ្យមានការរំលោភបំពានលើអភ័យឯកសិទ្ធិអ្នកតំណាងរាស្ត្ររបស់គណបក្សប្រឆាំង៕
ក្រុមយុវជន ព្រះសង្ឍនិងអ្នកនយោបាយបក្សប្រឆាំងប្រមាណជាង៧០០នាក់ នៅវត្តចាស់នារាជធានីភ្នំពេញនៅព្រឹកថ្ងៃសៅរ៍ទី០៤ខែមិថុនានេះដើម្បីរំលឹកខួប៦៧ឆ្នាំថ្ងៃដែលបារាំងកាត់ផ្ទេរទឹកដីខ្មែរទៅឲ្យវៀតណាម។
អ្នកគាំទ្រគណបក្សសង្រ្គោះជាតិរាប់រយនាក់ប្រមូលផ្ដុំគ្នាដើម្បីផ្តិតមេដៃ និងដើម្បីតាមដានការវិវត្តបញ្ហានយោបាយ នៅទីស្នាក់ការកណ្ដាលគណបក្សសង្រ្គោះជាតិនៅថ្ងៃព្រហសត្បិ៍ ទី២ ខែមិថុនា ឆ្នាំ២០១៦។គណបក្សសង្រ្គោះជាតិប្រមូលស្នាមមេដៃអ្នកគាំទ្ររបស់ខ្លួន ដើម្បីបន្តដាក់ញត្តិស្នើសុំឲ្យមានព្រះរាជអន្តរាគមន៏ពីព្រះមហាក្សត្រខ្មែរលើអភ័យឯកសិទ្ធិរបស់លោកប្រធានស្ដីទីគណបក្សប្រឆាំង គឺលោក កឹម សុខា ក្រោយពីមានការប៉ុនប៉ងចាប់ខ្លួនលោក កឹម សុខា អំពីករណីជុំវិញសំណុំរឿងអាស្រូវផ្លូវភេទរបស់លោក និងនាងខុម ចាន់តារាទី ហៅស្រីមុំ៕ (ឡេង ឡែន/VOA)
នៅអាទិត្យទី៣នៃយុទ្ធនាការ«ថ្ងៃច័ន្ទពណ៌ខ្មៅ» សហគមន៍រងគ្រោះដោយសារបញ្ហាដីធ្លីមកពីតំបន់បឹងកក់ និងថ្មគោល នៅតែបន្តតវ៉ាឲ្យមានការដោះលែងមន្រ្តីសិទ្ធិមនុស្ស៤រូប និងមន្រ្តីគ.ជ.បមួយរូប ដែលជាប់ពន្ធនាគារ កាលពីថ្ងៃច័ន្ទ ទី២៣ ខែឧសភា ឆ្នាំ២០១៦នេះ។ ទោះជាយ៉ាងណាក្ដី ក្រុមអ្នកតវ៉ាទាំងនេះមិនទាន់បានសម្រេចគោលដៅរបស់ខ្លួននៅឡើយទេ ដោយសារតែមានការបង្រ្កាបពីក្រុមសមត្ថកិច្ច។
នៅព្រឹកថ្ងៃ២០ឧសភា អ្នករស់រានមានជិវិតពីសម័យប៉ុល ពត ព្រះសង្ឃនិងប្រជាពលរដ្ឋខ្មែរជាង១០០០នាក់ប្រារព្ធទិវា«ការចងចាំ»នៅវាលពិឃាដប្រល័យពូជសាសន៏ជើងឯកដើម្បីរំលឹកវិញ្ញាណក្ខន្ធដល់ជនរងគ្រោះនៃរបបខ្មែរក្រហមឆ្នាំ១៩៧៥ដល់១៩៧៩។ចាប់ពីឆ្នាំ១៩៨៤មក ទិវា«ការចងចាំ»ជាថ្ងៃដែលគណបក្សកាន់អំណាចចាត់ទុកថាថ្ងៃរំលឹកអំពីរបបកាប់សម្លាប់គ្នានៅសម័យខ្មែរក្រហម តែអ្នកតំណាងរាស្រ្តគណបក្សប្រឆាំងយល់ថាវាជាថ្ងៃដែលបក្សកាន់អំណាចធ្វើនយោបាយក្នុងគោលបំណងឲ្យប្រជាពលរដ្ឋកម្ពុជាមានការដឹងគុណដល់ខ្លួនក្នុងការដឹកនាំប្រទេសរយៈពេលជាង៣០ឆ្នាំបន្ទាប់របបប៉ុល ពតបានដួលរលំ។
មេធាវីរបស់លោក អ៊ុំ សំអាន បានប្រាប់អ្នកសារព័ត៌មានថា តុលាការមិនបានពិចារណាលើអភ័យឯកសិទ្ធិតំណាងរាស្ត្ររបស់កូនក្ដីរបស់លោកទេ ហើយតុលាការនៅតែសម្រេចបន្តឃុំខ្លួនលោក អ៊ុំ សំអាន ទាំងមិនមានហេតុផលសមស្របតាមច្បាប់។
ក្រុមអ្នកតវ៉ាដែលរងការឃាត់ខ្លួន ត្រូវបានក្រុមអ្នកឃ្លាំមើលយុទ្ធនាការនេះឲ្យដឹងថា ជាសកម្មជនដីធ្លីមកពីសហគមន៍បុរីកីឡា និងសហគមន៍ SOSនៅពោធិ៍ចិនតុង រាជធានីភ្នំពេញ។
ព័ត៌មានផ្សេងទៀត