ទិដ្ឋភាពបេក្ខជនចេញពីមណ្ឌលប្រឡងនៅថ្ងៃបញ្ចប់នៃការប្រលងទុតិយភូមិ ថ្ងៃទី២៣ សីហា ២០១៦។ បេក្ខជនចូលរួមក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិចំនួន២ថ្ងៃ ចាប់ពីថ្ងៃចន្ទនេះគឺមានចំនួន៩៣.៧៥២នាក់ ក្នុងនោះសិស្សស្រីមានចំនួន៤៥.២៣៧នាក់។ ការប្រឡងនេះចែកជា១៥៧ មណ្ឌលសំណេរ ស្មើនឹង៣.៧៨១បន្ទប់ ទាំងថ្នាក់វិទ្យាសាស្រ្ត និងវិទ្យាសាស្រ្តសង្គម។ នេះបើយោងទៅតាមទំព័រហ្វេសប៊ុកផ្លូវការរបស់ក្រសួងអប់រំ យុវជន និងកីឡា៕