ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព៖ «អ្នកវិភាគឯករាជ្យមួយរូបត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់»

លោក កែម ឡី អ្នកវិភាគនិងជាអ្នកស្រាវជ្រាវសង្គម ដ៏ល្បីត្រូវបានខ្មាន់កាំភ្លើងបាញ់សម្លាប់កាលពីព្រឹកថ្ងៃអាទិត្យនេះ។ តាមការឲ្យដឹងពីសមត្ថកិច្ច លោកត្រូវបានជនសង្ស័យបាញ់ជាច្រើនគ្រាប់ និងបណ្តាលឲ្យស្លាប់នៅនឹងកន្លែង ក្នុងស្ថានីយប្រេងឥន្ធនៈមួយ។

យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងមហាផ្ទៃ ដែលចេញក្រោយពេលការបាញ់សម្លាប់ ឲ្យដឹងថា ខ្មាន់កាំភ្លើងឈ្មោះ ជួប សម្លាប់ អាយុ​ ៣៨ឆ្នាំ មានស្រុកកំណើតនៅស្រុកស្វាយចេក ខេត្តបន្ទាយមានជ័យ ហើយធ្លាប់ទៅធ្វើការជាកម្មករចំការដំណាំនៅខេត្តស្រះកែវ ប្រទេសថៃ។

នៅក្នុុងសេចក្តីប្រកាសព័ត៌មានដដែល បានឲ្យដឹងថា ក្រោយពេលបាញ់សម្លាប់លោកកែម ឡី វ័យ ៤៦ឆ្នាំ ជនល្មើសរូបនេះបានរត់គេចខ្លួនរហូតដល់វត្តស្វាយពពែ ផ្លូវសុធារស​ ដែល​ «មានជាប់ខ្លួននូវអាវុធខ្លីមួយ ដើមម៉ាក Glock» មុនត្រូវបានចាប់ខ្លួនដោយសមត្ថកិច្ច។

ស្របគ្នានោះដែរ​លោកនាយករដ្ឋមន្ត្រី ហ៊ុន​ សែន ក៏បានចុះផ្សាយអត្ថបទមួយផ្សាយតាមទំព័រហ្វេសប៊ុក​ផ្ទាល់ខ្លួន ​របស់លោកចូលរួមសោកស្តាយនិងមរណៈទុក្ខចំពោះការស្លាប់របស់ លោក កែម ​ឡី ហើយហៅករណីបាញ់ប្រហានាព្រឹកថ្ងៃអាទិត្យ​នេះថាជា «ការបាញ់ប្រហាយ៉ាង ឃោឃៅ»។

គួរបញ្ជាក់ផងដែរថា លោកបណ្ឌិត កែម ឡី ទើបតែផ្តល់បទសម្ភាសន៍ផ្តាច់មុខមួយជាមួយនឹង VOA អំពីការវិភាគរបស់លោកទៅលើរបាយការណ៍ចេញផ្សាយដោយអង្គការ Global Witness អំពី «ការក្តោបក្តាប់ដ៏ប្រទូស្តរាយ» របស់ក្រុមគ្រួសារត្រកូល ហ៊ុន៕

XS
SM
MD
LG