ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្រងរូបភាព VOA «ក្បួនដង្ហែ និង​ពិធី​បញ្ចុះ​សព​លោក កែម ឡី»

​ប្រជាពលរដ្ឋ​រាប់​សែន​នាក់បាន​ហែហម​ដង្ហែសព​របស់​អ្នកវិភាគ និង​អ្នកស្រាវជ្រាវ​សង្គម លោក​កែម ឡី​ ពី​វត្តចាស់​នៅ​សង្កាត់​ជ្រោយ​ចង្វារ​ រាជធានី​ភ្នំពេញ​ទៅ​កាន់​ស្រុក​កំណើត​របស់​លោក​នៅ​ឃុំ​លាយបូ ស្រុក​ត្រាំកក់ ខេត្ត​តាកែវ នា​ថ្ងៃអាទិត្យ ទី​២៤ ខែ​កក្កដា​ឆ្នាំ​២០១៦ ។ សព​របស់​លោក​ត្រូវ​បាន​ធ្វើ​ពិធី​បញ្ចុះ​នា​ព្រឹក​ថ្ងៃ​ចន្ទ ទី​២៥ ខែ​កក្កដា ឆ្នាំ​២០១៦​នេះ។

គួរ​រំលឹក​ផង​ដែរ លោក​កែម ឡី​ អ្នក​វិភាគ និង​អ្នកស្រាវជ្រាវ​សង្គម​ ដ៏​ល្បី​ត្រូវ​ខ្មាន់​កាំភ្លើង​បាញ់​សម្លាប់​កាល​ពី​ថ្ងៃ​អាទិត្យ ទី​១០ ខែ​កក្កដា ឆ្នាំ​២០១៦។ ការ​បាញ់​ប្រហារ​នេះ​បាន​កើត​ឡើង​ប៉ុន្មាន​ថ្ងៃ ក្រោយ​ពី​លោក​បាន​ផ្តល់​បទសម្ភាសន៍​មួយ​ជាមួយ​នឹង​វីអូអេ​អំពី​ការ​វិភាគ​របស់​លោក​ទៅ​លើ​របាយការណ៍​ចេញ​ផ្សាយ​ដោយ​អង្គការ Global Witness អំពី​ «អាជីវកម្ម​ក្នុង​ទំហំ​ទឹក​ប្រាក់​ប្រហែល​ ២០០​លាន​ដុល្លារ» របស់​ក្រុម​គ្រួសារ​ត្រកូល​ហ៊ុន។


XS
SM
MD
LG