លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ក្នុងដំណើរមកដល់ប្រទេសកម្ពុជាពីប្រទេសបារាំងវិញមានប្រតិកម្មចំពោះការវាយអ្នកតំណាងរាស្ត្រ និងចំពោះបញ្ហានយោបាយចុងក្រោយក្នុងប្រទេសកម្ពុជា។
ដើម្បីជាការតបស្នងដល់ស្នាដៃសិល្បៈ ចម្រៀង និងតន្ត្រីរបស់តារាចម្រៀងដ៏មានទេពកោសល្យរូបនេះ ការប្រគុំតន្ត្រីសប្បុរសធម៌ដើម្បីរៃអង្គាសប្រាក់ជូនក្រុមគ្រួសាររបស់លោកនឹងត្រូវរៀបចំឡើងនៅខែវិចិ្ឆកាខាងមុខនេះ។
ការរារាំងនេះ កើតឡើងចំពេលដែលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីខួប២៤ឆ្នាំនៃការចុះសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីសកាលពីថ្ងៃទី២៣តុលា ឆ្នាំ១៩៩១ ដែលបាននាំលទ្ធិប្រជាធិបតេយ្យមកក្នុងប្រទេសកម្ពុជា។
គម្រោងចំណាយសម្រាប់ឆ្នាំ២០១៦នេះផ្តោតខ្លាំងទៅលើវិស័យអប់រំ ដែលនឹងទទួលបានថវិកាប្រមាណ៥០០លានដុល្លារអាមេរិក។
មេដឹកនាំសហជីពថ្លែងថា និយោជកទៅវិញទេដែលមានការទទួលខុសត្រូវធំជាងកម្មករក្នុងការបង្កើនផលិតភាព។
ព្រះអង្គម្ចាស់ ស៊ីសុវត្ថិ ធម្មិកោ មានព្រះបន្ទូលថា អ្នកនយោបាយខ្មែរបានតែនិយាយអំពីការបង្រួបបង្រួមជាតិ តែធាតុពិតពួកគេមិនបានធ្វើតាមអតីតព្រះមហាក្សត្រខ្មែរនោះទេ។
ព្រះបាទសម្តេចព្រះបរមនាថ នរោត្តម សីហមុនី នឹងយាងទៅបំពេញព្រះរាជទស្សនកិច្ចសម្រាកព្រះកាយនៅទីក្រុងវ៉េ និងទីក្រុងដាឡាត់នៃសាធារណរដ្ឋសង្គមនិយមវៀតណាមចាប់ពីថ្ងៃទី១៩ដល់ថ្ងៃទី២២ខែតុលា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានស្នើឲ្យក្រុមប្រទេសមានវិវាទនៅក្នុងសមុទ្រចិនខាងត្បូង យកការសន្ទនាគ្នាដើម្បីបន្ធូរបន្ថយភាពតានតឹងនៅក្នុងជម្លោះនៃដែនសមុទ្រនេះ។
លោក កឹម សុខា មិនបាននិយាយចំៗទៅដល់អ្នកនយោបាយរូបណាដែលប្រើសារបង្កប់ន័យគំរាមកំហែងនោះទេ។
ឆ្លៀតក្នុងឱកាសចូលឆ្នាំថ្មីរបស់ប្រជាពលរដ្ឋខ្មែរឥស្លាម លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានក្រើនរំឭកពលរដ្ឋអ្នកកាន់សាសនាឥស្លាម កុំឲ្យចូលរួមក្នុងសកម្មភាពផ្លាស់ប្តូរសង្គម។
ពេលប្រជាពលរដ្ឋខ្មែរកំពុងប្រារព្ធពិធីបុណ្យភ្ជុំបិណ្ឌ លោក សម រង្ស៊ី មេដឹកនាំគណបក្សសង្គ្រោះជាតិឆ្លៀតឱកាសផ្ញើសារនយោបាយមួយ ដែលរំពឹងថា គណបក្សរបស់លោកនឹងឈ្នះក្នុងការបោះឆ្នោតនៅឆ្នាំ២០១៧ និង២០១៨។
អ្នកធ្វើដំណើរទៅស្រុកកំណើតត្អូញត្អែអំពីតម្លៃឡានឈ្នួលដែលត្រៀមចាកចេញពីរាជធានីភ្នំពេញឆ្ពោះទៅកាន់ស្រុកកំណើត ដើម្បីជួបជុំគ្រួសារសាច់ញាតិក្នុងឱកាសបុណ្យភ្ជុំបិណ្ឌ។
សេដ្ឋវិទូ និងអ្នកជំនាញពាណិជ្ជកម្មក្នុងប្រទេសកម្ពុជាស្នើឲ្យរាជរដ្ឋាភិបាលកម្ពុជាមានការគិតគូឲ្យបានល្អិតល្អន់ មុនពេលសម្រេចចិត្តចូលជាសមាជិកនៃកិច្ចព្រមព្រៀងដៃគូពាណិជ្ជកម្មឆ្លងកាត់មហាសមុទ្រប៉ាស៊ីហ្វិក ឬ TPP។
តុលាការសាលាឧទ្ធរណ៍រាជធានីភ្នំពេញបានសម្រេចមិនអនុញ្ញាតឲ្យសកម្មជនបរិស្ថានបីនាក់នៃចលនាមាតាធម្មជាតិស្ថិតនៅក្រៅឃុំទេ ដោយបានដម្កល់សេចក្តីសម្រេចរបស់តុលាការសាលាដំបូងខេត្តកោះកុង។
តុលាការថាមូលហេតុដោយសារខ្លួនពុំមានជំនាញក្នុងការទាញយកឯកសារដែលទាក់ទិនរឿងក្តីនេះ ចេញពីប្រព័ន្ធអ៊ីនធឺណិតទេ។
ពលរដ្ឋជនជាតិដើមភាគតិចនៅក្នុងខេត្តមណ្ឌលគិរីបានតវ៉ាទាមទារសុំដក តំណែងអភិបាលខេត្តនេះ ដែលចោទប្រកាន់ថា លោកបានរំលោភសិទ្ធិជនជាតិដើមភាគតិចក្នុងការជួបជុំសម្តែងមតិ និងការធ្វើជាម្ចាស់ដីធ្លី។
សេចក្តីប្រកាសព័ត៌មាននេះបានឲ្យដឹងថា កំណើនសេដ្ឋកិច្ចរបស់ប្រទេសកម្ពុជា នៅតែនាំមុខដោយវិស័យសំណង់ ការនាំចេញសម្លៀកបំពាក់ និងវិស័យទេសចរណ៍។
រដ្ឋធម្មនុញ្ញនៃព្រះរាជាណាចក្រកម្ពុជា ជាគ្រឹះសំខាន់ក្នុងការទ្រទ្រង់សិទ្ធិសេរីភាពរបស់ប្រជាពលរដ្ឋខ្មែរ ដែលធ្លាប់ហែលឆ្លងកាត់សង្គ្រាម និងរបបខ្មៅងងឹតដែលបង្កើតឡើងដោយក្រុមកុម្មុយនីស្តជ្រុលនិយមខ្មែរក្រហមពីឆ្នាំ១៩៧៥ដល់ឆ្នាំ១៩៧៩។
អ្នកនាំពាក្យនៃគណបក្សទាំងពីរ បានថ្លែងការពារចំពោះការធ្វើវិសោធនកម្មនៃរដ្ឋធម្មនុញ្ញកាលពីពេលកន្លងមកថា ជាការចាំបាច់សម្រាប់សម្របទៅតាមស្ថានការណ៍សង្គម នយោបាយជាក់ស្តែង។
សកម្មជនសិទ្ធិមនុស្ស និងអ្នកច្បាប់អន្តរជាតិមើលឃើញថា ច្បាប់រដ្ឋធម្មនុញ្ញត្រូវបានអ្នកនយោបាយសើរើច្រើនលើកច្រើនសារដើម្បីអំណាចនយោបាយ ច្រើនជាងប្រយោជន៍សាធារណៈ ខណៈដែលអ្នកវិភាគសង្គម និងនយោបាយខ្មែរអះអាងថា វិបត្តិសង្គមខ្មែរមុខជានឹងពិបាកដោះស្រាយ ប្រសិនបើអ្នកនយោបាយខ្មែរជាន់ឈ្លីតម្លៃនៃរដ្ឋធម្មនុញ្ញ។
ព័ត៌មានផ្សេងទៀត