លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
រយៈពេល២២ឆ្នាំក្រោយការប្រកាសរដ្ឋធម្មនុញ្ញ ប្រជាពលរដ្ឋខ្មែរបន្តរងទុក្ខសោកពីវិបតិ្តដីធ្លី និងការរឹតត្បិតសិទ្ធិសេរីភាព ដោយសាររាជរដ្ឋាភិបាលកម្ពុជា និងអ្នកនយោបាយខ្មែរមិនបានប្រតិបត្តិទៅតាមច្បាប់កំពូលរបស់រដ្ឋ។
តំណាងនិយោជកក្នុងវិស័យកាត់ដេរច្រានចោលតួលេខប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារ និងបានព្រមានថា ពលរដ្ឋកម្ពុជារាប់ម៉ឺននាក់អាចបាត់បង់ការងារ ប្រសិនបើមានការប្រើប្រាស់តួលេខមិនច្បាស់លាស់សម្រាប់ធ្វើការចរចា។
រដ្ឋាភិបាលកម្ពុជាថ្លែងថានឹងវាយបំបាក់ និងទប់ស្កាត់រាល់សកម្មភាព និងល្បិចកលក្រោមស្លាក«លទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស ដែលបម្រើផលប្រយោជន៍នយោបាយរបស់បុគ្គល ឬក្រុមមនុស្សមួយក្តាប់តូច» ដើម្បីថែរក្សាសន្តិភាពនៅក្នុងប្រទេស។
មន្ត្រីអ.ស.បទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជាបានធ្វើដំណើរមកជួបសកម្មជនបរិស្ថានបីរូបនៃចលនាមាតាធម្មជាតិ ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារនៅខេត្តកោះកុង និងជួបជាមួយប្រជាពលរដ្ឋនៅខេត្តកោះកុង ដែលរងគ្រោះដោយទំនាស់ដីធ្លី និងសកម្មភាពបូមខ្សាច់។
ក្រុមអ្នកជំនាញច្បាប់អន្តរជាតិបានហៅច្បាប់បីនៃកំណែទម្រង់ប្រព័ន្ធតុលាការថា មិនធានាឲ្យបានឯករាជ្យភាព ហើយទាមទារឲ្យធ្វើវិសោធនកម្ម ព្រោះច្បាប់ទាំងបីនេះបានផ្តល់សិទ្ធិអំណាចយ៉ាងធំធេងទៅដល់ក្រសួងយុត្តិធម៌។
អ្នករាយការណ៍ពិសេសថ្មីរបស់អ.ស.បទទួលបន្ទុកសិទ្ធិមនុស្សនៅកម្ពុជានឹងធ្វើដំណើរទៅកាន់ខេត្តកោះកុង ដើម្បីសួរសុខទុក្ខសកម្មជនបរិស្ថានបីនាក់ដែលកំពុងសិ្ថតក្នុងពន្ធនាគារនៅថ្ងៃសុក្រខាងមុខនេះ។
លោករដ្ឋមន្ត្រីការបរទេសលោក ហោ ណាំហុង ដែលបានដាស់តឿនតំណាងអង្គការយូនីសេហ្វ (UNICEF) ថ្មីប្រចាំនៅកម្ពុជា មិនឲ្យធ្វើការអធិប្បាយទាក់ទិនច្បាប់ស្តីពីសមាគម និងអង្គការក្រៅរដ្ឋាភិបាល។
មេដឹកនាំសហជីពក្នុងឧស្សាហកម្មកាត់ដេរ ត្រៀមទាមទារប្រាក់ឈ្នួលអប្បបរមាចំនួន២០៧ដុល្លារ ក្នុងមួយខែដល់កម្មករ ដោយផ្អែកលើលទ្ធផលនៃការសិក្សាស្រាវជ្រាវមួយដែលទើបចេញផ្សាយកាលពីពេលថ្មីៗនេះ។
ពលរដ្ឋជាង៣០នាក់បាននាំយកញត្តិមកដាក់ជូនរដ្ឋសភាជាតិ ជាលើកទីបីនៅថ្ងៃច័ន្ទនេះ ដើម្បីស្នើឲ្យជំរុញអាជ្ញាធរនៅក្នុងស្រុកស្នួលខេត្តក្រចេះ ចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីធ្លីដល់ពួកគេនិងប្រជាពលរដ្ឋដទៃទៀតសរុបចំនួន៧៣គ្រួសារ។
បេក្ខជនប្រឡងជាប់ក្នុងការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០១៥ឆ្នាំនេះ មានចំនួន៤៦.៥៦០នាក់ ត្រូវជា៥៥,៨៨ភាគរយនៃបេក្ខជនវត្តមានចំនួន ៨៣.៣២៥នាក់។
ការតវ៉ារបស់ពួកគេកាលពីថ្ងៃអាទិត្យធ្វើឡើងស្របពេលដែលតំណាងប្រជាពលរដ្ឋពីរនាក់កំពុងស្ថិតនៅក្នុងដៃរបស់សាលាដំបូងខេត្តកំពត ដើម្បីឲ្យតុលាការធ្វើការសាកសួរ ទាក់ទិនការតវ៉ាទំនាស់ដីធ្លីទំហំ១.៣៣៧ហិកតា។
ព្រះអង្គម្ចាស់ នរោត្តម រណឫទ្ធិ ប្រធានគណបក្សរាជានិយមហ៊្វុនស៊ីនប៉ិច នៅថ្ងៃសុក្រនេះបានបង្ហាញព្រះទ័យមិនគាំទ្រគណបក្សប្រឆាំងនៅក្នុងការស្រាវជ្រាវរកផែនទីរបស់កម្ពុជានោះទេ។
សាលាដំបូងក្រុងភ្នំពេញបានសម្រេចនៅថ្ងៃព្រហស្បតិ៍នេះ កាត់ទោសលោក អ៊ុក ពេជ្រសំណាង ឲ្យជាប់ក្នុងពន្ធនាគាររយៈពេល២ឆ្នាំ ពីបទបង្កហិង្សាដោយចេតនា និងប្រឆាំងអ្នករាជការសាធារណៈ។
ប៉ុន្មានម៉ោងក្រោយពីវិលត្រឡប់ពីដំណើរទស្សនកិច្ចក្រៅប្រទេសមកដល់កម្ពុជាវិញ លោក កឹម សុខា អនុប្រធានគណបក្សសង្គ្រោះជាតិបានទៅជួបមន្ត្រី និងសកម្មជនរបស់គណបក្សលោក ដែលកំពុងស្ថិតនៅក្នុងពន្ធនាគារព្រៃស។
អស់ពីការគំរាមពីការបង្រ្កាបលើការផ្ទុះឡើងនូវបដិវត្តន៍ពណ៌ លោកនាយករដ្ឋមន្ត្រីហ៊ុន សែន កាលពីថ្ងៃអង្គារបានព្រមានជាថ្មីម្តងទៀត និងកាន់តែច្បាស់ឡើង ពីការផ្ទុះសង្គ្រាម ក្នុងកាលៈទេសៈដែលបក្សកាន់អំណាចរបស់លោកឈប់ដឹកនាំប្រទេសកម្ពុជា និងដោយសារមានការខ្វែងគំនិតគ្នាលើបញ្ហាផែនទី។
លោកហ៊ុន សែនបានរិៈគន់ធ្ងន់ៗទៅលើក្រុមតំណាងរាស្រ្តនៃគណបក្សសង្គ្រោះជាតិមួយក្រុមដែលចោទរដ្ឋាភិបាលថា មានភាពមិនប្រាកដប្រជាក្នុងការប្រើប្រាស់ផែនទី និងលោកសម រង្ស៊ីប្រធានគណបក្សនេះ ដែលបានបង្ហាញចេតនាក្នុងការធ្វើវិសោធនកម្មមាត្រា២នៃរដ្ឋធម្មនុញ្ញកម្ពុជា។
លោកស ខេងរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានប្រកាសជាសាធារណៈនៅឯខេត្តព្រះសីហនុកាលពីថ្ងៃច័ន្ទថា ការធ្វើយុទ្ធនាការបោះឆ្នោតនាពេលខាងមុខ មិនអាចធ្វើលើសពីរយៈពេល១០ថ្ងៃ
ជនភៀសខ្លួនជនជាតិរ៉ូហ៊ីងយ៉ា (Rohingya) មកពីប្រទេសភូមាត្រៀមនឹងចាកចេញពីប្រទេសកម្ពុជា បន្ទាប់ពីបានមកតាំងទីលំនៅដោយការស្ម័គ្រចិត្តកាលពីខែមិថុនាកន្លងទៅនេះ។
សាលាខេត្តកោះកុងបានថ្លែងកាលពីថ្ងៃព្រហស្បតិ៍ថា ការតវ៉ារបស់ប្រជាពលរដ្ឋមកពីសហគមន៍ចំនួន៥ ដែលបានធ្វើកន្លងមកដើម្បីស្វែងរកអន្តរាគមន៍ពីអាជ្ញាធរខេត្តឱ្យដោះលែងសកម្មជនបរិស្ថាន គឺជាការធ្វើបាតុកម្ម និងជាការបង្កសកម្មភាពអនាធិបតេយ្យ។
លោកហោ ណាំហុង រដ្ឋមន្ត្រីក្រសួងការបរទេសកម្ពុជា បានប្រតិកម្មខ្លាំងៗទៅលើគណបក្សសង្គ្រោះជាតិ ទាក់ទងនឹងរឿងផែនទី និងបញ្ហាព្រំដែនជាមួយប្រទេសវៀតណាម។
ព័ត៌មានផ្សេងទៀត