លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ក្រុមអ្នកគាំទ្ររបស់គណបក្សកម្ពុជានិយម រំពឹងថា គណបក្សដែលបង្កើតឡើងដោយអតីតតំណាងរាស្ត្រ គណបក្សសង្គ្រោះជាតិ នឹងទទួលបានតំណែងចៅសង្កាត់ និងមេឃុំនៅតាមឃុំសង្កាត់ដែលគណបក្សនេះឈរឈ្មោះសម្រាប់ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់នៅឆ្នាំ២០២២នេះ។
ក្រុមកីឡាករកម្ពុជាដែលបានចេញទៅប្រកួតក្នុងព្រឹត្តិការណ៍កីឡា ស៊ីហ្គេម (SEA Games)ចុងក្រោយនេះនៅទីក្រុងហាណូយ ប្រទេសវៀតណាម ដណ្តើមមេដាយបានសរុបចំនួន ៦៣ ក្នុងនោះមាសចំនួន ៩ ប្រាក់ ១៣ និងសំរឹទ្ធចំនួន ៤១ មេដាយ។
លិខិតរបស់រដ្ឋមន្ត្រីការងារលោកអ៊ិត សំហេងបានសរសេរតាមន័យដើមបន្ថែមថា៖ «និយោជកត្រូវខិតខំបើកប្រាក់ឈ្នួលជូនកម្មករនិយោជិតឱ្យបានមុនថ្ងៃទៅបោះឆ្នោ។ បើពុំមានលទ្ធភាពបើកប្រាក់ឈ្នួលទាន់ពេលទេ សូមអនុញ្ញាតឱ្យកម្មករនិយោជិតខ្ចីប្រាក់ឈ្នួលមួយភាគជាមុនសិន»។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាលោកW. Patrick Murphy ចាត់ទុកថាការសម្រេចចិត្តរបស់ព្រឹទ្ធសភាអាមេរិក ក្នុងការរំឭកខួបលើកទី៣០នៃកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ បានបញ្ជាក់ជំហរសហរដ្ឋអាមេរិក ដែលនឹងនៅជាមួយប្រជាជនកម្ពុជា។
ក្នុងឱកាសស្នាក់នៅប្រទេសស្វីស លោកនាយករដ្ឋមន្ត្រីហ៊ុន សែននឹងអញ្ជើញថ្លែងសុន្ទរកថា «រាត្រីកម្ពុជា» (Cambodia Night) ដែលជាព្រឹត្តិការណ៍រៀបចំដោយក្រុមហ៊ុន វើលដ៏ ប្រ៊ីជ គ្រុប (WorldBridge Group) ក្នុងគោលបំណងដើម្បីលើកស្ទួយធុរកិច្ចបរទេសនៅក្នុងប្រទេសកម្ពុជា។
មន្ត្រីនាំពាក្យសា្ថនទូតអាមេរិកប្រចាំកម្ពុជាលោក Chad Roedemeier បានលើកឡើងថា សហរដ្ឋអាមេរិកយកចិត្តទុកដាក់យ៉ាងខ្លាំងលើសុវត្ថិភាព និងសន្តិសុខរបស់អ្នកការទូត និងមន្ត្រីអ្នកមុខអ្នកការ ដែលមកបំពេញទស្សនកិច្ចនៅសហរដ្ឋអាមេរិក។
គណបក្សភ្លើងទៀន ដែលដើមឡើយមានឈ្មោះថា«គណបក្សសម រង្ស៊ី» បានប្រកាសជាផ្លូវការកាលពីថ្ងៃអាទិត្យទី១៥ ខែឧសភា ឆ្នាំ២០២២ ថានឹងចូលរួមការបោះឆ្នោតជ្រើសរើសថ្នាក់ដឹកនាំមូលដ្ឋាននៅដើមខែមិថុនា ខាងមុខ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃអង្គារនេះ បានប្រតិកម្មធ្ងន់ៗទៅនឹងឧប្បត្តិហេតុមួយដែលលោកបានពើបប្រទះនៅក្នុងរដ្ឋធានីវ៉ាស៊ីនតោន សហរដ្ឋអាមេរិក ទីដែលលោកត្រូវបានបុរសខ្មែរអាមេរិកាំងម្នាក់ ដោះស្បែកជើងមួយចំហៀងគប់មករូបលោក។
គណបក្សនយោបាយនីមួយៗ នឹងត្រូវអនុវត្តតាមការចង្អុលបង្ហាញរបស់ គ.ជ.ប ក្នុងពេលធ្វើយុទ្ធនាការឃោសនាបោះឆ្នោត ដើម្បីធានាថា ដំណើរការឃោសនានឹងធ្វើឡើងដោយសុវតិ្ថភាព និងមានសណ្តាប់ធ្នាប់ល្អ នៅតាមទីតាំងសាធារណៈ ឬនៅក្នុង និងក្រៅបរិវេណផ្សារ។
មន្ត្រីសិទ្ធិមនុស្សខ្មែរមួយរូបប្រាប់វីអូអេកាលពីថ្ងៃសៅរ៍ថា ប្រទេសអាស៊ានកំពុងប្រឈមនឹងវិបត្តិសិទ្ធិមនុស្ស និងកម្សោយនៃការអនុវត្តលទ្ធិប្រជាធិបតេយ្យ។
អ្នកជំនាញកិច្ចការអន្តរជាតិ ថា ការប្រជុំនោះ ត្រូវបានចាត់ទុកថា ជាការជួបជជែកពិភាក្សាគ្នាដោយផ្ទាល់ជាលើកដំបូងរវាងមេដឹកនាំសហរដ្ឋអាមេរិក និងក្រុមមេដឹកនាំប្រទេសសមាជិកអាស៊ាន។
មន្ត្រីរដ្ឋាភិបាលកម្ពុជាឆ្លើយតបទៅសមាជិកព្រឹទ្ធសភាអាមេរិក ៤ រូប ដែលបានអំពាវនាវឱ្យលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គោរពតាម «ការសន្យាខាងលទ្ធិប្រជាធិបតេយ្យ» ដែលមានចែងនៅក្នុងកិច្ចព្រមព្រៀងទីក្រុងប៉ារីសឆ្នាំ១៩៩១ថា កម្ពុជាកំពុងអនុវត្តលទ្ធិប្រជាធិបតេយ្យបានល្អប្រសើរហើយ។
នាពេលថ្មីៗនេះ មេដឹកនាំកម្ពុជាគឺលោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងពីសហរដ្ឋអាមេរិកថា លោកមិនធ្លាប់ចោទប្រកាន់រដ្ឋាភិបាលរដ្ឋធានីវ៉ាស៊ីនតោនថា មានការជាប់ពាក់ព័ន្ធសំណុំរឿងរបស់អតីតប្រធានគណបក្សសង្គ្រោះជាតិលោកកឹម សុខាទេ។
អ្នកស្រី Wendy Sherman បានលើកឡើងផងដែរនូវការរឹតត្បិតលើមេដឹកនាំសង្គមស៊ីវិល នៅមុនការបោះឆ្នោតឃុំសង្កាត់ខែមិថុនា ឆ្នាំ២០២២ និងការបោះឆ្នោតជាតិឆ្នាំ២០២៣ និងបញ្ជាក់សាថ្មីអំពីក្តីបារម្ភរបស់សហរដ្ឋអំពីវត្តមានរបស់កងទ័ពសាធារណរដ្ឋប្រជាមានិតចិននៅមូលដ្ឋានកងទ័ពជើងទឹករាម។
សហមេធាវីការពារក្តីរបស់លោក កឹម សុខា ឱ្យដឹងថា គ្មានការចម្រើនទៅមុខក្នុងការបង្ហាញភស្តុតាងក្នុងសវនាការដែលអាចយកជាការបានមកគាំទ្របទចោទលើលោក កឹម សុខាទេ។ សហមេធាវីថា ការណ៍នេះអាចនឹងធ្វើឱ្យកម្ពុជាប្រឈមការខាតប្រយោជន៍ពាណិជ្ជកម្មជាមួយរដ្ឋបរទេស ដោយសារការបន្តរឿងក្តីក្តាំប្រឆាំងលោក កឹម សុខា។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ប្រកាសឱ្យដឹងជាសាធារណៈថា ការរំលោភបំពានតាមផ្លូវច្បាប់ពីសំណាក់ឧកញ៉ាម្នាក់មកលើស្ត្រីវ័យក្មេងមួយរូប ដែលគេស្គាល់ថា ជាពិធីការិនីស្ថានីយទូរទស្សន៍នោះ ជារឿងដែលមិនអាចមើលរំលង និងត្រូវមានការឆ្លើយតបពីលោកក្នុងនាមជានាយករដ្ឋមន្ត្រី។
ស្ថាប័នហិញ្ញវត្ថុទាំងនោះ រួមមាន ធនាគារអេស៊ីលីដា ធនាហត្ថា ធនាគារស្ថាបនា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុអិលអូអិលស៊ី និងគ្រឹះស្ថានមីក្រូហិរញ្ញវត្ថុប្រាសាក់ ដែលរួមគ្នាកាន់កាប់ប្រមាណ៧៥ភាគរយ នៃកម្ចីឥណទានខា្នតតូចនៅក្នុងប្រទេសកម្ពុជាទាំងមូល។
កាលពីថ្ងៃព្រហស្បតិ៍សាលាឧទ្ធរណ៍ភ្នំពេញ បានលើកយកបណ្តឹងសារទុក្ខរបស់បុគ្គលិក និងអតីតបុគ្គលិកសមាគមការពារសិទ្ធិមនុស្សក្នុងសំណុំរឿងសូកប៉ាន់សាក្សីដែលមានអាយុកាល៦ឆ្នាំមកជំនុំជម្រះ ដោយអវត្តមានសាក្សីដែលនាំឱ្យអ្នកជំនាញសិទ្ធិមនុស្សយល់ថា ជនជាប់ចោទបាត់បង់ប្រយោជន៍ខាងច្បាប់។
ព័ត៌មានផ្សេងទៀត