លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
បើតាមសេចក្តីប្រកាសរបស់គណៈកម្មការទន្លេមេគង្គ ចេញផ្សាយនៅថ្ងៃទី២៨ ខែមេសា ទន្លេមេគង្គគឺជាផ្លូវទឹកលំបាកមួយ បន្ទាប់ពីកម្រិតទឹកចុះទាបបួនឆ្នាំជាប់ៗគ្នា។
ភ្លាមៗក្រោយសវនាការលើកទី៣៧របស់លោក កឹម សុខា ប្រមុខការទូតបារាំងប្រចាំកម្ពុជាបានជួបពិភាក្សាជាមួយអតីតប្រធានគណបក្សសង្គ្រោះជាតិរូបនេះ ដើម្បីឈ្វេងយល់ពីសំណុំរឿង ដែលកន្លងមក ភាគីមេធាវីរដ្ឋាភិបាលសង្ស័យថា មានពាក់ព័ន្ធនឹងសហគមន៍អឺរ៉ុប។
អ្នកវិភាគថា នៅក្នុងប្រទេសជឿនលឿន កិច្ចការកងទ័ពត្រូវបានគេផ្តល់តម្លៃខ្ពស់ ដែលការណ៍នេះនាំឱ្យប្រទេសទាំងនោះមានការប្រយ័ត្នប្រយែងក្នុងការដំឡើងឋានន្តរស័ក្តិ ដោយមិនជាប់ពាក់ព័ន្ធនឹងអំពើពុករលួយ ឬបក្ខពួកនិយម ដើម្បីរក្សាទឹកចិត្តកងទ័ព។
មេធាវីតំណាងឱ្យលោក កឹម សុខា ស្នើឱ្យក្រុមប្រឹក្សាជំនុំជម្រះកោះហៅសាក្សី ដែលពាក់ព័ន្ធនឹងរដ្ឋបរទេស ឬអង្គការជាតិ និងអន្តរជាតិ ដើម្បីចូលមកបំភ្លឺសំណុំរឿងសន្ទិដ្ឋិភាពជាមួយរដ្ឋបរទេសដែលអូសបន្លាយជាង៤ឆ្នាំមកហើយ។
នៅក្នុងបទសម្ភាសន៍ជាមួយវិទ្យុអាស៊ីសេរី លោក សម រង្ស៊ី ថ្លែងថា សំឡេងគាំទ្ររបស់គណបក្សភ្លើងទៀនក្នុងការបោះឆ្នោតថា្នក់ក្រោមជាតិនោះ នឹងអាចធ្វើឱ្យបរិយាកាសនយោបាយប្រែប្រួល និងអំណោយផលឱ្យបានវិលត្រឡប់ចូលប្រទេសកំណើត។
កាលពីខែមីនា លោក ហ៊ុន សែន បានសង្កត់ធ្ងន់អំពីសារៈសំខាន់នៃសន្តិភាពដែលប្រទេសផ្សេងដូចជាអ៊ុយក្រែន មិនអាចរក្សាបានដូចកម្ពុជា។ ប៉ុន្តែសកម្មជនអតីតបក្សប្រឆាំងដែលកំពុងជាប់ឃុំប្រតិកម្មតបតាមលិខិតមួយច្បាប់ថា លោក ហ៊ុន សែន កំពុងប្រើប្រាស់ពាក្យសន្តិភាពជាខែលមកធ្វើបាបអ្នកប្រជាធ
ព័ត៌មានក្លែងក្លាយដែលលោក ស ខេង បានលើកឡើងខាងលើនោះ ត្រូវបានបណ្តាញព័ត៌មានក្នុងប្រទេសកម្ពុជា និងប្រព័ន្ធផ្សព្វផ្សាយនៅប្រទេសថៃរាយការណ៍ចន្លោះខែកុម្ភៈ និងខែមីនា ឆ្នាំ២០២២។
ក្នុងសំណុំរឿងបាតុកម្មកើតក្រោយការបោះឆ្នោតឆ្នាំ២០១៣នោះ មេធាវីតំណាងរដ្ឋាភិបាលថ្លែងនៅចំពោះមុខក្រុមចៅក្រមថា ការថ្លែងរបស់លោក កឹម សុខា កន្លងមកនៅប្រទេសអូស្ត្រាលី ជាភ័ស្តុតាងគ្រប់គ្រាន់បញ្ជាក់ថា លោកចង់ធ្វើបដិវត្តន៍តាមលំនាំប្រទេសយូហ្គោស្លាវី និងស៊ែប៊ី។
ការដែលមិនត្រូវបានអនុញ្ញាតឱ្យចូលរួមសវនាការនេះនាំឱ្យមេធាវីបកស្រាយថា កញ្ញា សេង ធារី ដែលរងការចោទប្រកាន់រឿងរួមគំនិតក្បត់ បាត់បង់ឱកាសការពារខ្លួនតាមច្បាប់។
រដ្ឋាភិបាលកម្ពុជា បានសម្រេចបើកឱ្យមានការស្មុំកូនអន្តរប្រទេសឡើងវិញ ក្រោយផ្អាកអស់រយៈពេលជាង១០ឆ្នាំ ដែលការណ៍នេះ នាំឱ្យមានក្តីបារម្ភពីអង្គការសិទ្ធិមនុស្សក្នុងស្រុក ដោយសារប្រព័ន្ធគ្រប់គ្រងដំណើរការស្មុំកូននេះ នៅទន់ខ្សោយនៅឡើយ។
កាលពីពេលថ្មីៗនេះ ក្រសួងព័ត៌មានបានចេញលិខិតជម្រាបប្រធានមន្ទីរព័ត៌មានទាំង ២៥ រាជធានី ខេត្ត មិនត្រូវបន្តផ្តល់អាជ្ញាបណ្ណឱ្យគេហទំព័រព័ត៌មាន ឬសារព័ត៌មានអនឡាញចំនួន៣ ក្រោមហេតុផលថា អង្គភាពព័ត៌មានទាំងនោះ បានបំពានក្រមសីលធម៌វិជ្ជាជីវៈ។
ជំហររបស់កម្ពុជាទៅលើការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែន គឺជា«គោលការណ៍»ដែលស្របតាមច្បាប់អន្តរជាតិដែលមិនអនុញ្ញាតឱ្យប្រទេសណាមួយប្រើប្រាស់កម្លាំង ឬព្រមានប្រើប្រាស់កម្លាំងប្រឆាំងប្រទេសដទៃ ពោល គឺមិនមែនដោយសារកម្ពុជា ជាប្រទេសទន់ខ្សោយខាងឧបករណ៍ និងសមត្ថភាពរបស់កងទ័ពនោះទេ។
សាលារាជធានីភ្នំពេញក្នុងសប្តាហ៍នេះ បានប្រកាសទាត់ចោលដំណឹងដែលថា អាជ្ញាធរមានសមត្ថកិច្ចបានប្រើហិង្សាលើក្រុមកូដករណាហ្គាវើលដ៍ដែលភាគច្រើនជាស្ត្រីនៅពេលពួកគេចេញតវ៉ាតាមទីសាធារណៈ។
អាជ្ញាធរមានសមត្ថកិច្ចត្រូវបាន អ្នកការពារសិទ្ធិមនុស្ស និងកូដករមួយចំនួនចោទថា បានប្រើហិង្សាមកលើការតវ៉ាចុងក្រោយថ្មីៗនេះ ប៉ុន្តែរដ្ឋបាលរាជធានីភ្នំពេញចោទថា កូដករទៅវិញទេដែលបំពានច្បាប់ក្នុងការប្រមូលផ្តុំគ្នាធ្វើការតវ៉ានោះ។
នៅក្នុងសាលសវនាការលើកទី៣៤របស់លោក កឹម សុខា នៅព្រឹកថ្ងៃពុធនេះ តុលាការក្រុងភ្នំពេញបានច្រានចោលសំណើមួយដែលស្នើដោយអតីតប្រធានគណបក្សជំទាស់រូបនេះ ដើម្បីបានចេញពីប្រទេសទៅចូលរួមកិច្ចប្រជុំមួយនៅប្រទេសអាល្លឺម៉ង់។
កម្មវិធីអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិដំណាក់កាលទី២នេះ នឹងធ្វើឡើងនៅក្រោមការសម្របសម្រួលរបស់គណៈកម្មាធិការជាតិសម្រាប់ការអភិវឌ្ឍតាមបែបប្រជាធិបតេយ្យនៅថ្នាក់ក្រោមជាតិ (គ.ជ.អ.ប.)។
ព័ត៌មានផ្សេងទៀត