លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ប្រភពជំនួយសម្រាប់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) បានស្ថិតក្នុងការសួរដេញដោលរបស់សាលាដំបូងរាជធានីភ្នំពេញ អំឡុងពេលនៃការសួរសាក្សីគឺអ្នកស្រី ចក់ សុភាព ក្នុងសំណុំរឿងក្បត់ជាតិរបស់លោកកឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិដែលត្រូវរំលាយកាលពី ៥ ឆ្នាំមុន។
ការសម្រេចសេចក្តីចុងក្រោយរបស់តុលាការរាជធានីភ្នំពេញមកលើលោក សុន ឆ័យ នាំឱ្យអ្នកវិភាគនៅកម្ពុជាយល់ថា ការធ្វើទុក្ខបុកម្នេញតាមផ្លូវតុលាការយ៉ាងដូច្នេះមកលើលោក សុន ឆ័យ ឬសកម្មជនគណបក្សប្រឆាំងឯទៀត នឹងធ្វើឱ្យមានភាពល្អក់កករ នៅក្នុងដំណើរឆ្ពោះទៅរកការបោះឆ្នោតថ្នាក់ជាតិនាឆ្នាំ ២០២៣ ដោយសេរីនិងត្រឹមត្រូវ។
ការស្នើសុំរបស់ លោក ហ៊ុន សែន ដាក់ លោក ឌិត ទីណា ជារដ្ឋមន្ត្រីកសិកម្មនេះ ធ្វើឡើងកាលពីថ្ងៃសៅរ៍ គឺក្នុងថ្ងៃតែមួយដែល លោក ហ៊ុន សែន បានបញ្ចប់មុខតំណែងលោក វេង សាខុន ដែលទើបបញ្ចប់បេសកកម្មការងារនៅទ្វីបអឺរ៉ុប។
បើតាមខ្សែអាត់សំឡេងរបស់ លោក ហ៊ុន សែន ខេត្តចំនួន២២ ក្នុងនោះមាន ៧៧០ឃុំ បានលិចលង់ដោយជំនន់ទឹកភ្លៀង និងមានផលស្រូវប្រមាណជាង ១សែន៥ម៉ឺនហិកតា និងផលដំណាំជាង ៤ម៉ឺន១ពាន់ហិកតាត្រូវបានជន់លិច។
ការដកតំណែង លោក វេង សាខុន កើតឡើងក្រោយរដ្ឋមន្ត្រីកសិកម្មរូបនេះ ធ្លាប់រងការស្តីបន្ទោសពី លោក ហ៊ុន សែន ថាមិនសូវមានការពិភាក្សាជាមួយរដ្ឋមន្ត្រី ឬមន្ត្រីផ្សេងទៀត នៅពេលធ្វើការដោះស្រាយបញ្ហាប្រឈមណាមួយនោះ។
អ្នកនាំពាក្យក្រសួងការបរទេសលោក ជុំ សុន្ទរី ប្រាប់វីអូអេតាមប្រព័ន្ធទំនាក់ទំនងតេឡេក្រាមនៅថ្ងៃសុក្រនេះថា ការចូលរួមរបស់ប្រទេសមីយ៉ាន់ម៉ានៅក្នុងកិច្ចប្រជុំកម្រិតខ្ពស់របស់អាស៊ានមានទំនាក់ទំនងនឹងភាពប្រសើរឡើងនៅក្នុងការអនុវត្តកិច្ចព្រមព្រៀងជាឯកច្ឆន្ទ ៥ចំណុច។
អតីតមន្ត្រីជាន់ខ្ពស់គណបក្សសង្គ្រោះជាតិ លោក គង់ គាំ បានបញ្ជាក់ថា ការធ្វើបាតុកម្មក្រោយការបោះឆ្នោតឆ្នាំ២០១៣ ដែលហួសពីការទាមទារឱ្យរាប់សន្លឹកឆ្នោតឡើងវិញនោះ មានទ្រង់ទ្រាយជាបដិវត្តន៍។
សំណុំរឿងរបស់លោក កឹម សុខា ត្រូវបានរិះគន់ថា អូសបន្លាយយូរឆ្នាំដើម្បីកុំឱ្យលោកអាចចូលរួមធ្វើនយោបាយបាន ខណៈលោកក៏ត្រូវបានកាត់សិទ្ធិធ្វើនយោបាយរយៈពេល៥ឆ្នាំ ក្រោយតុលាការកំពូលរំលាយគណបក្សសង្រ្គោះជាតិ។
ជម្លោះដីធ្លីក្នុងតំបន់អភិវឌ្ឍន៍អាកាសយានដ្ឋានថ្មីមានឈ្មោះថា«អាកាសយានដ្ឋានអន្តរជាតិតេជោក្រុងតាខ្មៅ»នោះ បានបង្កឱ្យមានអំពើហិង្សាផងដែរ អំឡុងខែកញ្ញា ឆ្នាំ២០២១ ហើយក្រោយអំពើហិង្សានោះ ជម្លោះនៅបន្តជាប់គាំង។
នាយកមជ្ឈមណ្ឌលឯកសារកម្ពុជា លោក ឆាំង យុ ថា ការដាក់បញ្ចូលចំណេះដឹងអំពីប្រវត្តិសាស្ត្រខ្មែរក្រហមនិងឧក្រិដ្ឋកម្មឃោរឃៅនៅក្នុងប្រវត្តិសាស្ត្រ ទៅក្នុងកម្មវិធីសិក្សាទូលំទូលាយជាងមុន បញ្ជាក់អំពីជំហានទៅមុខរបស់សហគមន៍អន្តរជាតិ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឃោរឃៅទៅអនាគត។
បើតាមរបាយការណ៍របស់អង្គការ CIVICUS ស្ថានីយវិទ្យុនិងកាសែតជាច្រើនត្រូវបានគេបំបិទសំឡេង ខណៈអ្នកកាសែតបានរងនូវការយាយីជាច្រើន ក្នុងនោះមានអំពើហិង្សាផងដែរ។
រដ្ឋាភិបាលកម្ពុជា និងមន្ត្រីទទួលបន្ទុកផ្នែកច្បាប់របស់អង្គការសហប្រជាជាតិ(អ.ស.ប.)បានឯកភាពគ្នាក្នុងការបន្តបំពេញមុខងារសេសសល់បន្ថែមទៀតរបស់អង្គជំនុំជម្រះវិសាមញ្ញក្នុងតុលាការកម្ពុជា ឬសាលាក្តីខ្មែរក្រហមនៅឆ្នាំ២០២៣ខាងមុខនេះ។
ជំនួយយោធាឥតសំណងលើកនេះរួមមានបរិក្ខារ និងយុទ្ធោបករណ៍ច្រើនមុខទៀតដែលសុទ្ធតែជាសេចក្តីត្រូវការចាំបាច់របស់កងយោធពលខេមរភូមិន្ទ ជាពិសេសកងរាជអាវុធហត្ថ។
អំឡុងពេលស្នាក់នៅទីក្រុងញូវយ៉ក លោកហ៊ុន សែននឹងមានជំនួបមួយចំនួន រួមមានជំនួបជាមួយនឹងអគ្គលេខាធិការអង្គការសហប្រជាជាតិលោក António Guterres និងប្រធានក្រុមប្រឹក្សាអឺរ៉ុបលោក Charles Michel។
ទំព័រហ្វេសប៊ុកផ្លូវការរបស់លោក សម រង្ស៊ី បានលើកឡើងកាលពីថ្ងៃទី ១៨ ខែកញ្ញា ឆ្នាំ ២០២២ ក្នុងសម្តីដើមថា៖ «រំដោះប្រទេសកម្ពុជាពីត្រកូល ហ៊ុន សែន ដែលបានចាប់យកប្រទេសយើង ធ្វើជាកម្មសិទ្ធិឯកជនរបស់ពួកគេ»។
ប្រជាពលរដ្ឋខ្មែរជាង១៦៧.០០០នាក់បានកំពុងលក់ដី ដើម្បីសងកម្ចីឥណទានក្នុងរយៈពេល៥ឆ្នាំចុងក្រោយនេះ។
តំណាងកម្មករបន្តទាមទារឱ្យមានការដំឡើងប្រាក់ឈ្នួលអប្បបរមាលើសពី២០០ដុល្លារក្នុងមួយខែ ខណៈភាគីថៅកែរោងចក្រស្នើប្រាក់ឈ្នួលថ្មីត្រឹម១៩៧ដុល្លារសម្រាប់កម្មករនៅក្នុងឧស្សាហកម្មកាត់ដេរនៅឆ្នាំ២០២៣។
លោក សំ សុគង់ មេធាវីការពារក្តីឱ្យសកម្មជនមួយចំនួន បានថ្លែងថា កូនក្តីលោកមិនព្រមទទួលយកការសម្រេចចិត្តរបស់លោក យន់ ណារ៉ុង ចៅក្រមនៃសាលាឧទ្ធរណ៍រាជធានីភ្នំពេញនោះទេ។
យុវជនមួយក្រុមព្យាយាមទៅជួបជុំគ្នានៅមុខក្រសួងមហាផ្ទៃដើម្បីដាក់ញត្តិជំទាស់ការផ្តល់បណ្ណស្នាក់នៅអចិន្ត្រៃយ៍ដល់ជនបរទេស និងការបើកមហាវិទ្យាល័យភាសាវៀតណាម។ អ្នកការពារសិទ្ធិមនុស្ស និងសាលារាជធានីភ្នំពេញខ្វែងគំនិតលើការតវ៉ានេះ។
ព្រះមហាក្សត្រិយានី Elizabeth ទី២ នៃចក្រភពអង់គ្លេសបានសោយទិវង្គតក្នុងព្រះជន្មាយុ៩៦ ព្រះវស្សា នៅប្រទេសស្កុតលែន ក្រោយគ្រោងរាជសម្បត្តិបាន៧០ឆ្នាំ។ អ្នកជំនាញកិច្ចការនយោបាយនៅប្រទេសកម្ពុជាថា ការយាងចូលទិវង្គតរបស់ម្ចាស់ក្សត្រិយានីជាការបាត់បង់វីរជនលេចធ្លោជាស្ត្រីមួយរូបរបស់ពិភពលោក។
ព័ត៌មានផ្សេងទៀត