ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អ្នកជំនាញ​នៅ​កម្ពុជា​ថា ការសោយ​ទិវង្គត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី២ ជា​ការបាត់បង់​មេដឹកនាំ​ឆ្នើម​របស់​ពិភពលោក

កាសែត​នានានៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេសនៅ​ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២​ ចុះផ្សាយ​អំពី​ការសោយ​ទិវង្គត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី២​នៃ​ចក្រភព​អង់គ្លេស​​ដែល​បាន​សោយទិវង្គត​​កាលពី​ថ្ងៃទី៨ ខែកញ្ញា ក្នុង​ព្រះជន្ម៩៦ ព្រះវស្សា។
កាសែត​នានានៅ​ទីក្រុង Manchester ប្រទេស​អង់គ្លេសនៅ​ថ្ងៃសុក្រ ទី៩ ខែកញ្ញា ឆ្នាំ២០២២​ ចុះផ្សាយ​អំពី​ការសោយ​ទិវង្គត​របស់​ព្រះមហាក្សត្រិយានី Elizabeth ទី២​នៃ​ចក្រភព​អង់គ្លេស​​ដែល​បាន​សោយទិវង្គត​​កាលពី​ថ្ងៃទី៨ ខែកញ្ញា ក្នុង​ព្រះជន្ម៩៦ ព្រះវស្សា។

ការ​សោយ​ទិវង្គត​របស់​ព្រះ​មហាក្សត្រិ​យានី អេលីហ្សា​បេត្យ​ទី២ (Elizabeth II) បាន​ធ្វើ​ឱ្យ​ពិភព​លោក​ភ្ញាក់​ផ្អើល​ តែ​នឹងមិន​មាន​ឥទ្ធិពល​អាក្រក់​លើ​នយោបាយ​នៅ​ចក្រភព​អង់​គ្លេស​នោះទេ។ នេះ​ជា​ការ​កត់​សម្គាល់​របស់​អ្នកជំនាញ​ខាង​កិច្ច​ការ​នយោ​បាយ និង​អ្នកវិភាគនៅ​ប្រទេស​កម្ពុជា។ អ្នក​តាម​ដាន​ក្នុង​ប្រទេស​កម្ពុជា​យល់​ថា​ការ​សោយ​ទិវង្គត​របស់​មហា​ក្សត្រិយានី​ដែល​គ្រង​រាជ្យ​សម្បត្តិ ​៧០​ ឆ្នាំ​មក​ហើយ ជា​ការ​បាត់ប​ង់មេ​ដឹក នាំ​ឆ្នើម​របស់​ពិភព​លោក។

សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​ លោក ​ឯម សុវណ្ណារ៉ា​ ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រនេះ​ថា​ ទាំង​នយោបាយ​ និង​រាជ​កិច្ច​របស់​ខ្សែ​រាជ​វង្ស​របស់​ចក្រភព​អង់​គ្លេស​នឹង​នៅ​នឹង គ្មានការ​រំជើបរំជួល ដោយ​សារ​ប្រព័ន្ធ​នយោ​បាយ​នៅ​ប្រទេស​មហា​អំណាច​របស់​អឺរ៉ុប​មួយ​នេះ​ មាន​រចនា​សម្ព័ន្ធប្រព័ន្ធ​រឹងមាំ​ និង​មិន​ផ្តេក​ផ្តួល​លើ​ឥទ្ធិពល​បុគ្គល។

កម្រង​រូបភាព៖ ជីវិត​របស់​ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២​ របស់​ចក្រភព​អង់គ្លេស

ព្រះអង្គម្ចាស់ក្សត្រី Elizabeth ប្រសូត្រ​នៅ​ឆ្នាំ​ ​១៩២៦ នៅ​ទី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ ជា​រាជបុត្រី​ទី​មួយ​របស់​​អនាគត​ព្រះ​មហាក្សត្រ​ George VI និង និង Lady Elizabeth Angela Marguerite Bowes-Lyon​។
1/16 ព្រះអង្គម្ចាស់ក្សត្រី Elizabeth ប្រសូត្រ​នៅ​ឆ្នាំ​ ​១៩២៦ នៅ​ទី​ក្រុង​ឡុងដ៍ ចក្រភព​អង់គ្លេស​ ជា​រាជបុត្រី​ទី​មួយ​របស់​​អនាគត​ព្រះ​មហាក្សត្រ​ George VI និង និង Lady Elizabeth Angela Marguerite Bowes-Lyon​។
ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ (កណ្តាល) កាល​នៅ​ជា​ព្រះអង្គម្ចាស់ក្សត្រី រាជបុត្រី​​របស់​ព្រះ​មហាក្សត្រីយានី Elizabeth (ឆ្វេង)​ និង ព្រះ​មហាក្សត្រ​ ព្រះ​បាទ George ទី​៦ ថត​នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៣៧។ 
2/16 ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ (កណ្តាល) កាល​នៅ​ជា​ព្រះអង្គម្ចាស់ក្សត្រី រាជបុត្រី​​របស់​ព្រះ​មហាក្សត្រីយានី Elizabeth (ឆ្វេង)​ និង ព្រះ​មហាក្សត្រ​ ព្រះ​បាទ George ទី​៦ ថត​នៅ​ព្រះបរមរាជវាំង ក្នុង​រាជធានី​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​១២ ខែ​ឧសភា ឆ្នាំ​១៩៣៧។ 
ព្រះអង្គម្ចាស់ក្សត្រី Elizabeth កាល​នៅ​ព្រះជន្ម​១៤​ព្រះវស្សា (ស្តាំ) នៅ​ក្នុង​​រាជ​បន្ទូល​ដំបូង​តាម​ការ​ផ្សាយ​វិទ្យុ នៅ​រាជធានី​ឡុងដ៍ ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៩៤០។
3/16 ព្រះអង្គម្ចាស់ក្សត្រី Elizabeth កាល​នៅ​ព្រះជន្ម​១៤​ព្រះវស្សា (ស្តាំ) នៅ​ក្នុង​​រាជ​បន្ទូល​ដំបូង​តាម​ការ​ផ្សាយ​វិទ្យុ នៅ​រាជធានី​ឡុងដ៍ ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​១៣ ខែ​តុលា ឆ្នាំ​១៩៤០។
ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាប័ត្រ​ផ្នែក​តន្ត្រី​ពី​សាកលវិទ្យាល័យ​ឡុងដ៏ (London University) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៤៦។
4/16 ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ ទទួល​បាន​សញ្ញាបត្រ​បរិញ្ញាប័ត្រ​ផ្នែក​តន្ត្រី​ពី​សាកលវិទ្យាល័យ​ឡុងដ៏ (London University) កាល​ពី​ថ្ងៃ​ទី​១០ ខែ​កក្កដា ឆ្នាំ​១៩៤៦។
ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ រៀប​​អភិសេក​ជាមួយ​ស្វាមី​គឺ​ព្រះអង្គម្ចាស់ Philip, Duke of Edinburgh នៅ​ព្រះវិហារ Westminster Abbey នៅ​រាជធានី​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧។ 
5/16 ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ រៀប​​អភិសេក​ជាមួយ​ស្វាមី​គឺ​ព្រះអង្គម្ចាស់ Philip, Duke of Edinburgh នៅ​ព្រះវិហារ Westminster Abbey នៅ​រាជធានី​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​២០​ ខែ​វិច្ឆិកា ឆ្នាំ​១៩៤៧។ 
ពលរដ្ឋ​នៅ​ទី​ក្រុង​ឡុងដ៍​អាន​ព័ត៌មាន​អំពី​ការ​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រ​​ព្រះ​បាទ George ទី​៦ ព្រះបិតា​របស់​ព្រះអង្គម្ចាស់ក្សត្រី Elizabeth​។
6/16 ពលរដ្ឋ​នៅ​ទី​ក្រុង​ឡុងដ៍​អាន​ព័ត៌មាន​អំពី​ការ​សោយទិវង្គត​របស់​ព្រះ​មហាក្សត្រ​​ព្រះ​បាទ George ទី​៦ ព្រះបិតា​របស់​ព្រះអង្គម្ចាស់ក្សត្រី Elizabeth​។
ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ ក្នុង​ពិធី​ឡើង​គ្រង​រាជ្យ​ជា ព្រះ​មហាក្ស​ត្រីយានី Elizabeth ទី ២ នៅ​ព្រះវិហារ Westminster Abbey ក្នុង​រាជធានី​​ឡុងដ៍ ចក្រភពអង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​១៩៥៣។
7/16 ព្រះអង្គម្ចាស់ក្សត្រី Elizabeth​ ក្នុង​ពិធី​ឡើង​គ្រង​រាជ្យ​ជា ព្រះ​មហាក្ស​ត្រីយានី Elizabeth ទី ២ នៅ​ព្រះវិហារ Westminster Abbey ក្នុង​រាជធានី​​ឡុងដ៍ ចក្រភពអង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​១៩៥៣។
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ (ខាង​ក្រោយ)​ ក្នុង​រូបថត​ឯកជន​ជាមួយ​​ស្វាមី​ព្រះអង្គម្ចាស់ Philip និង​រាជបុត្រាបុត្រី ព្រះ​អង្គម្ចាស់ Edward (ឆ្វេង) ព្រះអង្គម្ចាស់ក្សត្រី Anne ព្រះអង្គម្ចាស់ Charles (កណ្តាល​ខាង​មុខ) និង​ព្រះអង្គម្ចាស់ Andrew នៅ​រាជដំណាក់ Sandringham របស់​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​១៩៥៣។
8/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ (ខាង​ក្រោយ)​ ក្នុង​រូបថត​ឯកជន​ជាមួយ​​ស្វាមី​ព្រះអង្គម្ចាស់ Philip និង​រាជបុត្រាបុត្រី ព្រះ​អង្គម្ចាស់ Edward (ឆ្វេង) ព្រះអង្គម្ចាស់ក្សត្រី Anne ព្រះអង្គម្ចាស់ Charles (កណ្តាល​ខាង​មុខ) និង​ព្រះអង្គម្ចាស់ Andrew នៅ​រាជដំណាក់ Sandringham របស់​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​១៩៥៣។
អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Gerald Ford រាំ​ជាមួយ​ព្រះ​មហាក្ស​ត្រីយានី Elizabeth ទី ២ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៧៦។
9/16 អតីត​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​លោក Gerald Ford រាំ​ជាមួយ​ព្រះ​មហាក្ស​ត្រីយានី Elizabeth ទី ២ នៅ​សេតវិមាន កាល​ពី​ថ្ងៃ​ទី​១៧ ខែ​កក្កដា ឆ្នាំ​១៩៧៦។
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles បក់​ដៃ​ដាក់​អ្នក​មក​ស្វាគមន៍​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​១៩៧៧ នៅ​ទីក្រុង​ Belfast ដែនដី​អៀរឡង់​ខាង​ជើង ជា​​ទី​​មាន​ចលនា​ហិង្សា​បំបែក​រដ្ឋ។
10/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles បក់​ដៃ​ដាក់​អ្នក​មក​ស្វាគមន៍​ កាល​ពី​ថ្ងៃ​ទី​១០ ខែ​សីហា​ ឆ្នាំ​១៩៧៧ នៅ​ទីក្រុង​ Belfast ដែនដី​អៀរឡង់​ខាង​ជើង ជា​​ទី​​មាន​ចលនា​ហិង្សា​បំបែក​រដ្ឋ។
អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Nelson Mandel ត្រូវ​អម​ដំណើរ​ដោយ​ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ នៅ​ព្រះបរមរាជវាំង Buckingham Palace កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​១៩៩៦។
11/16 អតីត​ប្រធានាធិបតី​អាហ្វ្រិក​ខាង​ត្បូង​លោក Nelson Mandel ត្រូវ​អម​ដំណើរ​ដោយ​ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ នៅ​ព្រះបរមរាជវាំង Buckingham Palace កាល​ពី​ថ្ងៃ​ទី​៩ ខែ​កក្កដា ឆ្នាំ​១៩៩៦។
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles ទត​កម្រង​ផ្កា​ដាក់​ថ្វាយ​ព្រះសព​​ព្រះអង្គម្ចាស់​ក្សត្រី Diana នៅ​រាជវាំង Buckingham កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​១៩៩៧។
12/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​ស្វាមី​គឺ​ព្រះ​អង្គម្ចាស់ Charles ទត​កម្រង​ផ្កា​ដាក់​ថ្វាយ​ព្រះសព​​ព្រះអង្គម្ចាស់​ក្សត្រី Diana នៅ​រាជវាំង Buckingham កាល​ពី​ថ្ងៃ​ទី​៥ ខែ​កញ្ញា ឆ្នាំ​១៩៩៧។
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​រាជបុត្រ គឺ​ព្រះអង្គម្ចាស់ Charles នៅ​ក្នុង​ពីធី​ថ្លែង​បើក​សភា​អង់គ្លេស​ក្នុង​ទី ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។
13/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​រាជបុត្រ គឺ​ព្រះអង្គម្ចាស់ Charles នៅ​ក្នុង​ពីធី​ថ្លែង​បើក​សភា​អង់គ្លេស​ក្នុង​ទី ក្រុង​ឡុងដ៍ កាល​ពី​ថ្ងៃ​ទី​៨ ខែ​កញ្ញា ឆ្នាំ​២០២២។
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ ក្នុង​​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះសព​របស់​ស្វាមី​គឺ​ព្រះអង្គម្ចាស់ Charles នៅ​​ Windsor ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១។​
14/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ ក្នុង​​ព្រះ​រាជ​ពិធី​បុណ្យ​ព្រះសព​របស់​ស្វាមី​គឺ​ព្រះអង្គម្ចាស់ Charles នៅ​​ Windsor ចក្រភព​អង់គ្លេស​កាល​ពី​ថ្ងៃ​ទី​១៧ ខែ​មេសា ឆ្នាំ​២០២១។​
ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​រាជវង្សានុវង្ស​ក្នុង​ខួប​៧០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះមហាក្សត្រីយានី នៅ​រាជវាំង​ Buckingham កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
15/16 ព្រះ​មហាក្ស​ត្រិយានី Elizabeth ទី ២ និង​រាជវង្សានុវង្ស​ក្នុង​ខួប​៧០​ឆ្នាំ​នៃ​ការ​ឡើង​គ្រង​រាជ្យ​របស់​ព្រះមហាក្សត្រីយានី នៅ​រាជវាំង​ Buckingham កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២។
ព្រះមហាក្សត្រិយានី Elizabeth II នៃ​ចក្រភព​អង់គ្លេស​រង់​ចាំ​ទទួល​​ការ​ចូល​គាល់​របស់​លោកស្រី Liz Truss ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​​ថ្មី នៅ​ប្រាសាទ Balmoral Castle នៅ​ប្រទេស​ស្កុតលែន​របស់​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០២២។
16/16 ព្រះមហាក្សត្រិយានី Elizabeth II នៃ​ចក្រភព​អង់គ្លេស​រង់​ចាំ​ទទួល​​ការ​ចូល​គាល់​របស់​លោកស្រី Liz Truss ដែល​ត្រូវ​ក្លាយ​ជា​នាយករដ្ឋមន្ត្រី​អង់គ្លេស​​ថ្មី នៅ​ប្រាសាទ Balmoral Castle នៅ​ប្រទេស​ស្កុតលែន​របស់​ចក្រភព​អង់គ្លេស កាល​ពី​ថ្ងៃ​ទី​៦ ខែ​កញ្ញា ឆ្នាំ ២០២២។
Previous slide
Next slide

លោក ឯម សុវណ្ណារ៉ា ​ថ្លែង​ថា៖ «នៅ​ក្នុង​លោក​ខាង​លិច​ហ្នឹង​ វា​មាន​ប្រព័ន្ធ​គ្រប់​គ្រង​រឹងមាំ​ មិន​ពឹង​ផ្អែក​ទៅ​លើ​ប្រព័ន្ធ​គ្រប់​គ្រង​បែប​បុគ្គល​ទេ គឺ​ជា​ប្រព័ន្ធ​ទៅ​ហើយ​ អីចឹង​វា​អត់​មាន​អ្វី​ប្រែប្រួល​ច្រើន​ទេ​បាទ»។

បើ​តាម​លោក​ ឯម សុវណ្ណារ៉ា​ ការ​យាងចូល​ទិវង្គត​របស់ព្រះមហាក្សត្រិយានី Elizabeth ទី២ នឹង​មិន​បង្ក​ភាព​រំជើប​រំជួល​ណា​មួយ​មក​លើ​ប្រព័ន្ធនយោបាយ​នៅ​ប្រទេស​ជាសមាជិក Commonwealth ឬ​ទំនាក់​ទំនង​អង់គ្លេស​និងរដ្ឋផ្សេង​ទៀត តែ​ជា​ការ​បាត់​បង់​វីរជន​ដ៏ឆ្នើម​មួយ​រូប​។

លោក​ ឯម សុវណ្ណារ៉ា​ បន្ថែម​ថា​៖ «អត់​ឧបសគ្គ​អីទេ​ គ្រាន់តែយើងរួម​ចំណែក​ការ​សោក​ស្តាយ​នូវ​អ្វីដែល​ជា​គេហៅ​ថា​ វីរជន​ដ៏ល្អៗ​នៅ​លើ​លោក​នេះ​។ អីចឹង​ នៅពេល​ដែល​ ព្រះ​មហាក្សត្រិយានី​សុគត​ទៅ​ហ្នឹង​ ធ្វើ​ឱ្យ​មហាជន​នៅ​លើ​សាកល​លោក​ទាំង​អស់​មានការ​សោកស្តាយ ពីព្រោះ​វាមិន​ប៉ះពាល់​ ឬក៏រំជើប​រំជួល​ទៅ​ដល់​ទំនាក់ទំនង​រដ្ឋ​និង​រដ្ឋ​ទេ»។ ​

អ្នក​ជំនាញវិទ្យា​ស្រាស្ត្រ​នយោបាយ​រូបនេះ​ឱ្យដឹង​ទៀត​ថា ក្រោម​ព្រះរាជបល្ល័ង្ក​របស់​ព្រះមហាក្សត្រិយានី​ Elizabethទី​២ ចក្រភព​អង់​គ្លេស​បាន​ជួយ​ឱ្យ​កម្ពុជា​សម្រេច​បាន​កិច្ច​ព្រម​ព្រៀង​សន្តិភាព​ទីក្រុង​ប៉ារីស​ ថ្ងៃទី​២៣​ ខែតុលា ឆ្នាំ​១៩៩១។

លោក​ថ្លែងថា៖ «អង់​គ្លេស​ក៏​ជា​ប្រទេស​មួយ​នៅ​ក្នុង​ចំណោម​ប្រទេស​ហត្ថលេខី​នៃ​កិច្ច​ព្រមព្រៀង​ទីក្រុង​ប៉ារីស​ដែរ​រហូត​មកដល់​ក្រោយ​កិច្ចព្រមព្រៀង​ទីក្រុងរហូត​ដល់​បច្ចុប្បន្ន​ហ្នឹង​ ក៏​ជាប្រទេស​មួយ​ដែល​កម្ពុជា​នាំ​ទំនិញ​ចេញ​ទៅ​ប្រទេស​អង់​គ្លេស​បាន​ខ្ទង់​ប្រាំពីរ​ ប្រាំបី​ភាគរយ​ដែរ​នៃ​ទំនិញ​ដែល​យើង​នាំចេញ​ទីផ្សារ​អឺរ៉ុប។ ដូច្នេះ​ កម្ពុជា​ទទួល​បាន​ផល​ប្រយោជន៍​ច្រើន​ ពី​អង់​គ្លេស​គួរ​សម​ដែរ ហើយ​មាន​ការ​គាំទ្រ​ពី​ផ្នែក​ការ​ទូតគួរ​សម​ដែរ ​ពី​អតីត​កាល​រហូត​ដល់​បច្ចុប្បន្ន​ ដូច​ជា​ពុំ​ទាន់​មាន​បញ្ហា​ណាមួយ​ល្អក់​កករ​ច្រើន​ទេ​ក្នុង​រដ្ឋាភិបាល​កម្ពុជា​ និង​រដ្ឋាភិបាល​អង់​គ្លេស»។

នៅ​កម្ពុជា ស្ថាន​ទូត​អង់គ្លេស​កំពុង​ធ្វើ​ការ​ជាមួយ​កម្ពុជា ដើម្បី​លើក​កម្ពស់​ការ​អប់រំ សុខភាព លទ្ធិ​ប្រជាធិប​តេយ្យ សិទ្ធិ​មនុស្ស អភិបាល​កិច្ច​ល្អ ការ​ដោះ​មីន និងការ​ដោះ​ស្រាយ​បញ្ហា​បម្រែ​បម្រួល​អាកាស​ធាតុ។

កាល​ពី​ថ្ងៃ​ទី​២ ខែ​មិថុនា ឆ្នាំ​២០២២ នៅ​ក្នុង​ឱកាស​ព្រះ​រាជ​ពិធីបុណ្យ​ចម្រើន​ព្រះ​ជន្ម​ ៩៦ ​ព្រះវស្សា លោក លី ធុជ អនុ​ប្រធាន​ទី​១​នៃ​អាជ្ញាធរ​កម្ពុជា​គ្រប់គ្រង​សកម្មភាព​កម្ចាត់​មីន បាន​លើក​ឡើង​ថា​ការ​ដឹកនាំ និង​ការ​លះ​បង់​ពេញ​មួយ​ជីវិត​របស់​ព្រះមហាក្សត្រិយានីគឺ​ជា ​«ឧទាហរណ៍​មួយ​សម្រាប់​គ្រប់​ប្រជាជាតិ​ទាំង​អស់។ ក្រោម​ការ​គ្រប់​គ្រង​របស់​ទ្រង់ ចក្រភព​អស់​គ្លេសបាន​ឆ្លង​កាត់​ឧបសគ្គ​ធំៗ​ជា​ច្រើន និង​ទទួល​បាន​សុខដុម​រមនា​ក្នុង​ស្ថិរភាព​ដ៏​យូរ​អង្វែង»។ នេះ​បើ​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​ស្ថានទូត​អង់គ្លេស​ប្រចាំ​នៅ​កម្ពុជា ចេញ​ផ្សាយ​កាល​ពី​ខែ​មិថុនា ឆ្នាំ​២០២២ ដែល​បាន​ដក​ស្រង់​សម្តី​របស់​លោក លី ធុជ។

ព្រះ​បរមរាជវាំង​ Buckingham​ បាន​ប្រកាស​ឱ្យ​ដឹង​កាល​ពីថ្ងៃ​ព្រហស្បតិ៍​ថា ​ព្រះ​មហាក្ស​ត្រិយានី Elizabeth​ ទី២ បាន​សោយ​ទិវង្គតក្នុង​ព្រះជន្មាយុ ៩៦​ព្រះ​វស្សា​នៅ​ព្រះរាជ​ដំណាក់ Balmoral ​របស់​ព្រះអង្គ​ ដែល​ស្ថិត​នៅ​ប្រទេស​ស្កុតលែន។

បើ​តាម​សេចក្តី​ប្រកាសរបស់ព្រះ​បរមរាជវាំង​ Buckingham​ ព្រះ​មហាក្សត្រី​បាន​សោយ​ទិវង្គត​ដោយ​ស្ងប់​នៅ​ព្រះរាជ​ដំណាក់ Balmoral នា​រសៀល​ថ្ងៃ​ព្រហស្បតិ៍។

ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ ជា​ព្រះ​មហាក្សត្រិយ​ដែល​បាន​សោយ​រាជ្យ​ដ៏​យូរ​ជាង​គេ​បង្អស់​នៅ​ក្នុង​ប្រវត្តិ​សាស្ត្រ​ព្រះ​រាជវង្ស​របស់​ចក្រ​ភព​អង់​គ្លេស។ គិត​ត្រឹម​ឆ្នាំ​២០២២​នេះ ព្រះ​មហាក្សត្រិយានីបាន​គ្រប់គ្រង​ព្រះរាជ​វង្ស​នេះ​រយៈពេល ៧០​ឆ្នាំ។ ព្រះ​មហាក្សត្រិយានីត្រូវ​បាន​ប្រជាជន​អង់គ្លេស​ស្គាល់​ថា ​ជា​និមិត្ត​រូប​នៃ​ប្រទេសអាណាចក្រ​ និង​ប្រជាជាតិ។ ព្រះ​មហាក្សត្រិយានី​ក៏​ជា​និមិត្តរូប​នៃ​ថាមពល​ និង​លក្ខណៈ​សម្បត្តិ​របស់​ចក្រភព​អង់គ្លេសដែរ។

អ្នក​វិភាគ​នយោបាយ លោក​ សេង សារី​ យល់​ថា​ ការ​សោយ​ទិវង្គត​របស់ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ ជា​ការ​បាត់​បង់​មេដឹកនាំ​ជាស្ត្រី​ដែល​ផ្តោត​លើ​ការ​ទទួល​ខុស​ត្រូវក្នុង​តួនាទី​ជា​សេ្តច ច្រើន​ជាង​ការ​ប្រកាន់​យក​«ប្រយោជន៍​សួន​តួ​និយម»។

លោក​ សេង សារី​ ប្រាប់​វីអូអេ​ថា៖ «​ព្រះនាង​គឺ​ជា​ព្រះ​មហាក្សត្រិយានីម្នាក់​ដែល​ត្រូវ​បាន​គោរព​នៅ​ក្នុង​គោល​ការណ៍​រាជ​វង្ស​របស់​ចក្រភព​អង់​គ្លេស​ ក៏ដូច​ជាបណ្តា​សមាជិក​នៃ​ប្រទេស ​Commonwealth ទាំង​អស់។ ហើយ​ព្រះ​នាង​ត្រូវបាន​មើល​ឃើញថាជា​ព្រះ​មហាក្សត្រិយានី​ដែល​យក​តួនាទី​ជា​ចម្បង​ ជា​គោល​ ជាអាទិភាព​ ហើយ​អារម្មណ៍ ​ឬ​កិច្ចការ​ងារ​ផ្ទាល់​ខ្លួន​ហ្នឹង​ជា​រឿង​ទីពីរ»។

លោក​បន្ថែម​ថា៖ «​ដូច្នេះ​ហើយ​យើង​ឃើញ​ថា​ការ​ចាក​ចេញ​ ឬក៏​ការ​បាត់​បង់​ឬក៏ការ​សោយ​ទិវង្គត​របស់ព្រះ​មហាក្សត្រិយានី Elizabeth ទី ២ នេះ​ វា​ជា​ការ​បង្ហាញ​នូវភាព​សោក​សៅ​ ទូទាំង​ពិភពលោក​ហើយ​ក៏​ជា​ការ​ចាក​ចេញ​ដោយ​ភាព​ស្ងៀម​ស្ងាត់​សម្រាប់​ពិភព​លោក​ដែរ​បាទ»។

លោក ផៃ ស៊ីផាន អ្នក​នាំពាក្យ​រដ្ឋាភិបាល​កម្ពុជា​បង្ហាញ​ការ​សោក​ស្តាយ​នៃ​ការ​យាងចូល​ទិវង្គត​របស់ព្រះ​មហាក្សត្រិយានី Elizabeth ​ទី២។

លោក​ប្រាប់​វីអូអេ​នៅ​ថ្ងៃ​សុក្រ​នេះ​ថា៖ «ចំពោះ​ខ្ញុំ​ជា​ជីវិត​ឯក​ជន ខ្ញុំ​មាន​ការ​សោក​ស្តាយ​ ពីព្រោះ​ជា​ជីវិត​របស់​ព្រះ​រាជវង្ស​មួយ​នៃ​ប្រទេស​ជា​មិត្ត​របស់​យើង​។ ខ្ញុំ​ក៏សុំ​ថ្លែង​នូវ​ការ​ចូលរួម​មរណទុក្ខ​ ជាមួយ​នឹង​ប្រជា​ពលរដ្ឋ​អង់គ្លេស​ដែរ​ ចំពោះ​ការ​បាត់​បង់​ព្រះ​មហា​ក្សត្រី​នេះ។ អាហ្នឹង​ គឺ​យើង​គ្មាន​អ្វី​ក្រៅ​ពី​ការ​សោក​ស្តាយ​ ​ហើយ​ការ​សោក​ស្តាយ​នេះ គឺ​ស្ថិត​នៅ​ក្នុង​រង្វង់​នៃ​មិត្ត​ល្អ​ រវាង​កម្ពុជា​និង​ប្រទេស​អង់​គ្លេស»។

នៅ​ក្នុង​កិច្ច​សហប្រតិបតិ្តការ​រវាង​ប្រទេស​ទាំង​ពីរ​ លោក ផៃ​ ស៊ីផាន​ បញ្ជាក់​ជា​ថ្មី​ថាអង់គ្លេស​ជា «មិត្ត​ល្អ» របស់​កម្ពុជា​ ទោះ​បី​ជា​មាន​ឧបសគ្គមួយ​ចំនួន​ជាមួយ​នឹង​បញ្ហា​ពាណិជ្ជកម្មក្តី។ លោក​ថា​ អង់​គ្លេស​បាន​ជួយ​កម្ពុជា​ក្នុងវិស័យ​មួយ​ចំនួនទៀត ក្នុង​នោះ​គឺ​ការ​កម្ចាត់​គ្រាប់​មីន និង​គ្រាប់​មិន​ទាន់​ផ្ទុះ​ចេញ​ពី​កម្ពុជា​ផង​ដែរ។

មុន​សោយទិវង្គត​ ព្រះមហាក្សត្រិយានី Elizabeth ទី​២ បាន​ទទួល​ជួប​អ្នកស្រី Liz Truss នៅ​ពេល​ដែល​អ្នក​ស្រី​ចូល​ក្រាប​បង្គំ​គាល់ ​ដើម្បី​ទទួល​បាន​ការ​តែង​តាំង​ជា​ផ្លូវការ​ជា​នាយក​រដ្ឋមន្ត្រី​ថ្មី​របស់​ចក្រ​ភព​អង់គ្លេស។

ព្រះ​មហាក្សត្រិយានី Elizabeth​ទី​២ បាន​ប្រសូត​នៅ​ថ្ងៃទី​ ២១ ខែ​មេសា ឆ្នាំ​១៩២៦​ ក្នុង​ទីក្រុង​ឡុងដ៍​ចក្រភព​អង់គ្លេស។ ព្រះ​មហាក្សត្រិយានីត្រូវ​បាន​គេ​និយាយថា​ មាន​ការ​យល់​ដឹង​អំពីការ​ទទួល​ខុស​ត្រូវ​ដ៏​គួរ​ឱ្យ​កត់​សម្គាល់​តាំង​ពី​នៅ​វ័យ​កុមារ​ភាព៕

This item is part of
XS
SM
MD
LG