លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
សេចក្តីថ្លែងការណ៍របស់សម្ព័ន្ធអ៊ីនធឺណិត ដែលវីអូអេទទួលបាន កាលពីថ្ងៃពុធ ទី៧ ខែកញ្ញា ឆ្នាំ២០២២នេះ បានលើកឡើងថា បទបញ្ញត្តិជាច្រើនក្នុងសេចក្តីព្រាងច្បាប់នេះមានលក្ខណៈគំរាមកំហែងឯកជនភាពរបស់អ្នកប្រើប្រាស់ និងមិនស្របតាមការអនុវត្តជាលក្ខណៈអន្តរជាតិ។
នៅក្នុងសវនាការលើកទី៥៥ ដែលធ្វើឡើងនៅតុលាការរាជធានីភ្នំពេញ នាព្រឹកថ្ងៃពុធនេះ លោក កឹម សុខា អតីតប្រធានគណបក្សសង្គ្រោះជាតិ បន្តមិនទទួលស្គាល់ភស្តុតាងមួយចំនួនពាក់ព័ន្ធនឹងបាតុកម្មនៅផ្លូវវេងស្រេងដែលផ្ទុះឡើងក្រោយការបោះឆ្នោតជាតិឆ្នាំ២០១៣។
ប្រជាពលរដ្ឋដែលប្រកបរបរចិញ្ចឹមជីវិតដោយពឹងផ្អែកលើវិស័យទេសចរណ៍នៅក្នុងខេត្តសៀមរាប នៅតែបន្តរកចំណូលបានតិចតួច។ អ្នកខ្លះក៏ឃើញចំណូលកាន់តែធ្លាកចុះជាងមុនទៀត ក្នុងរយៈពេលប៉ុន្មានខែចុងក្រោយនេះ ដោយសារតែតម្លៃប្រេងឥន្ធនៈនិងទំនិញឡើងថ្លៃ ដែលជាឥទ្ធិពលអវិជ្ជមាននៃជម្លោះរវាងរុស្ស៊ីនិងអ៊ុយក្រែន។
ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ពាក់ព័ន្ធការប្រគល់ដីកាន់កាប់ជាយូរឆ្នាំដោយកសិកររស់នៅក្នុងតំបន់បឹងទន្លេសាបកាលពីខែឧសភា ឆ្នាំ ២០២២ មក កសិករមួយចំនួននិយាយថា ពួកគេនៅមិនទាន់មានលទ្ធភាពចូលទៅធ្វើស្រែក្នុងដី ដែលត្រូវកាត់ចេញពីការអភិរក្សនោះទេ។
ការដាក់លក់មូលបត្ររដ្ឋ កើតឡើងជិតមួយឆ្នាំ ក្រោយការប្រកាសរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន កាលពីខែតុលា ឆ្នាំ ២០២១ ជាពេលដែលរដ្ឋាភិបាលកម្ពុជាប្រកាសឱ្យដឹងផងដែរនូវថវិកាជាតិសម្រាប់ឆ្នាំ ២០២២ ដែលត្រូវបានគ្រោងទុកក្នុងចំនួនប្រមាណ ៨.០១៣ លានដុល្លារអាមេរិក។
ការកំណត់ប្រាក់ឈ្នួលអប្បបរមាផ្លូវការនឹងអាចធ្វើឡើង នៅខែកញ្ញាខាងមុខ បន្ទាប់ពីការចរចាដែលចាប់ផ្តើមកាលពីថ្ងៃពុធ។
កូដករណាហ្គាវើលដ៍វិញបញ្ជាក់ថា ស្ត្រីជាកូដករ៣នាក់ត្រូវបានបញ្ជូនទៅមន្ទីរពេទ្យភ្លាមៗ ក្រោយរងអំពើហិង្សារបស់សមត្ថកិច្ចដែលបានវាយ ទាត់ ធាក់ ពួកគេក្នុងអំឡុងពេលនៃការតវ៉ានៅក្បែរក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍។
ក្នុងជំនួបនោះ លោក ង្វៀន សួនហ្វុក បានបង្ហាញក្តីសង្ឃឹមថា ទស្សនកិច្ចរបស់លោក ហ៊ុន ម៉ាណែត នឹងរួមចំណែកយ៉ាងសំខាន់ដល់ជោគជ័យនៃចំណងមិត្តភាពរវាងកម្ពុជានិងវៀតណាម នាឱកាសខួបនៃទំនាក់ទំនងការទូតទ្វេភាគីលើកទី ៥៥ របស់ប្រទេសទាំងពីរ នៅក្នុងឆ្នាំ ២០២២ នេះ។
មុនពេលចាកចេញពីប្រទេសកម្ពុជាកាលពីថ្ងៃទី៥ ខែសីហា ឆ្នាំ២០២២ លោក Blinkenបានជួបពិភាក្សាដោយផ្ទាល់ជាមួយលោក កឹម សុខា ក្នុងទីក្រុងភ្នំពេញ និងបានបង្ហាញការខកចិត្តចំពោះការគ្មានដំណោះស្រាយដល់រឿងក្តីដែលមានអាយុកាល៥ឆ្នាំរបស់លោក កឹម សុខា។
រដ្ឋមន្ត្រីការបរទេសអាស៊ានបានបង្ហាញក្តីព្រួយបារម្ភចំពោះភាពតានតឹងរវាងសហរដ្ឋអាមេរិកនិងចិននៅកោះតៃវ៉ាន់ ក្រោយដំណើរទស្សនកិច្ចយ៉ាងតក់ក្រហល់របស់ប្រធានរដ្ឋសភាសហរដ្ឋអាមេរិកលោកស្រី Nancy Pelosi ទៅដែនកោះដែលរដ្ឋាភិបាលចិនចាត់ទុកថាជាផ្នែកមួយនៃទឹកដីរបស់ខ្លួន។
អ្នកជំនាញកិច្ចការអន្តរជាតិនៅប្រទេសកម្ពុជាកត់សម្គាល់នូវបញ្ហាស្មុគស្មាញជាច្រើនដែលកម្ពុជាក្នុងនាមជាប្រធានអាស៊ានប្តូរវេនត្រូវចូលរួមផ្លាស់ប្តូរយោបល់ ពិភាក្សា រកដំណោះស្រាយ ជាមួយប្រទេសដទៃ ដែលជាសមាជិកអាស៊ាន និងដៃគូសន្ទនារបស់អាស៊ាន។
រដ្ឋាភិបាលកម្ពុជាដែលជាប្រធានប្តូរវេនរបស់សមាគមអាស៊ាន បានប្រកាសឱ្យដឹងអំពីការប្រជុំនានា ពាក់ព័ន្ធក្នុងក្របខណ្ឌអាស៊ាន ដែលមានរយៈពេលជិតមួយសប្តាហ៍។
អនុប្រធានគណបក្សភ្លើងទៀនលោក សុន ឆ័យ នៅក្នុងសប្តាហ៍នេះ បានដាក់បន្ថែមចម្លើយជូនស្ថាប័នអយ្យការអមតុលាការរាជធានីភ្នំពេញដើម្បីឆ្លើយតបទៅនឹងបណ្តឹងចំនួនពីរទាក់ទិននឹងការអត្ថាធិប្បាយរបស់លោកជាមួយប្រព័ន្ធផ្សព្វផ្សាយអំពីភាពមិនប្រក្រតីនៃការបោះឆ្នោតឃុំសង្កាត់ថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២២។
អ្នកគាំទ្រមួយចំនួនរបស់លោក កឹម សុខា បានអះអាងថាក្តីក្តាំដែលអូសបន្លាយពេលមកជាយូរឆ្នាំនេះ ល្មមដល់ពេលបញ្ចប់ ដើម្បីអ្វីដែលពួកគេយល់ថាជាប្រយោជន៍ប្រជាជាតិខ្មែរ។
ព្រឹទ្ធសភាកម្ពុជាប្រតិកម្មថា ការធ្វើយ៉ាងដូច្នេះ ជាការជ្រៀតជ្រែកចូលកិច្ចការផ្ទៃក្នុងរបស់រដ្ឋអធិបតេយ្យ។ ព្រឹទ្ធសភាក៏បង្ហាញការខកចិត្តខ្លាំងថា សេចក្តីស្នើច្បាប់នេះមានលក្ខណៈលម្អៀង គ្មានមូលដ្ឋាន និងរើសអើង ផងដែរ។
ប្រជាពលដ្ឋត្រូវប្រើប្រាស់ស្បៃមុងការពារក្មេងពេលដេក សម្អាតផ្ទះសម្បែង និងដាក់ថ្នាំអាបែត (Abate) សម្លាប់មូសខ្លា ឬត្រូវធ្វើយ៉ាងណាកុំឲ្យមានទឹកដក់ក្បែរ និងក្នុងបរិវេណផ្ទះ។
ក្រុមអ្នកជំនាញកម្ពុជាផ្នែកទំនាក់ទំនងអន្តរជាតិ និងអ្នកវិភាគនយោបាយវាយតម្លៃថា លោក Shinzo Abe ជារដ្ឋបុរសមានការគិតគូរហ្មត់ចត់ក្នុងបញ្ហាសន្តិសុខតំបន់ និងសកលលោក ហើយលោកបានរួមចំណែកគួរឲ្យកត់សម្គាល់ក្នុងការជំរុញទំនាក់ទំនងទ្វេភាគីកម្ពុជា និងជប៉ុន។
កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២១ រដ្ឋាភិបាលបានសម្រេចបើកប្រទេសលើគ្រប់វិស័យឡើងវិញ ដោយមិនមានវិធានការបិទខ្ទប់ប្រទេស ឬបិទតំបន់ណាមួយក្នុងប្រទេស នៅពេលការឆ្លងរាតត្បាតជំងឺកូវីដ១៩បានចុះថមថយ ដល់កម្រិតក្រោម៥០នាក់ក្នុងមួយថ្ងៃ។
ព័ត៌មានផ្សេងទៀត