លោក ហ៊ុល រស្មី គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតលើនយោបាយកម្ពុជា សិទ្ធិមនុស្ស សិទ្ធិសហជីព កម្មករនិងពលករចំណាកស្រុក។
ប្រធានគ្រប់គ្រងកម្មវិធីការងាររបស់មជ្ឈមណ្ឌលសម្ព័ន្ធភាពការងារ និងសិទ្ធិមនុស្ស លោកឃុន ថារ៉ូ យល់ថា ការចាប់ខ្លួននិងការណ៍ដែលតុលាការមិនព្រមឲ្យកញ្ញាឈឹម ស៊ីថរ បានស្ថិតនៅក្រៅឃុំនេះ ជាទម្រង់នៃការរឹតត្បិតសិទ្ធិធ្វើការតវ៉ាតាមរយៈកូដកម្មដោយសន្តិវិធី។
អង្គការឃ្លាំមើលសិទ្ធិមនុស្ស Human Rights Watch បានចេញរបាយការណ៍ថ្មីមួយដោយបង្ហាញអំពីការធ្វើទុក្ខម្នេញលើសហជីពដែលធ្វើការដើម្បីប្រយោជន៍កម្មករ។
លោក ហេង សំរិន ថា AIPA គួរមានឆន្ទៈនយោបាយមោះមុតក្នុងការពង្រឹងប្រព័ន្ធពហុភាគីនិយមដែលកំពុងធ្លាក់ចុះខ្សោយនោះ ដើម្បីប្រឆាំងការបង្កសង្គ្រាម និងដើម្បីធានាបាននូវចីរភាព បរិយាបន្ន និងភាពធន់ក្នុងតំបន់ ក្រោយការងើបឡើងវិញជាបណ្តើរៗពីការឆ្លងរាតត្បាតនៃជំងឺកូវីដ១៩។
អង្គការសិទ្ធិមនុស្សចំនួនពីរបានបន្តទាមទារឲ្យមានការកែទម្រង់វិធីទូទាត់បំណុល ដោយម្ចាស់បំណុលត្រូវបញ្ឈប់ការរឹបអូសដីធ្លីពីអ្នកខ្ចីប្រាក់ ដើម្បីលក់សងប្រាក់ជំពាក់។
លោក Guterres ថា ទុក្ខវេទនាដែលបានកើតឡើងនៅចន្លោះជញ្ជាំងនៃសារមន្ទីរទួលស្លែងគឺជារឿងសោកសង្រេងដ៏សែនរន្ធត់ និងគួរឲ្យភ្ញាក់ផ្អើល ហើយក៏ជាការព្រមានទុកជាមុន អំពីអំពើឃោរឃៅដែលអាចនឹងកើតមានម្តងទៀត បើមនុស្សប្រកាន់យកការស្អប់ខ្ពើមគ្នាទៅវិញទៅមក។
ក្នុងជំនួបកំពូលជាមួយមេដឹកនាំអាស៊ាន និងអង្គការសហប្រជាជាតិ លោក António Guterres បានថ្លែងថា ស្ថានភាពមនុស្សធម៌ សិទ្ធិមនុស្ស សន្តិសុខ និងនយោបាយនៅមីយ៉ាន់ម៉ាកំពុងតែធ្លាក់ទៅក្នុងមហន្តរាយមួយកាន់តែជ្រៅទៅៗ។
ប្រឈមមុខនឹងបញ្ហានានាដែលមិនទាន់ដោះស្រាយបាននៅក្នុងតំបន់ និងសកលលោក នោះ នាយករដ្ឋមន្ត្រីកម្ពុជាលោក ហ៊ុន សែន ដែលជាប្រធានប្តូរវេននៃសមាគមអាស៊ាន បានទទូចឲ្យមានសាមគ្គីភាព និងរក្សាមជ្ឈភាព ឬភាពជាអ្នកនៅកណ្តាលរបស់អាស៊ាន ដើម្បីការពារភាពរឹងមាំរបស់សមាគមដែលមានអាយុ៥៥ឆ្នាំនេះ។
សេចក្តីសម្រេចចិត្តបន្ទាន់នេះធ្វើឡើងអំឡុងពេលមេដឹកនាំអាស៊ានបានជួបជុំគ្នាក្នុងកិច្ចប្រជុំកំពូលអាស៊ានលើក៤០ និង៤១ ដែលកំពុងប្រព្រឹត្តទៅនៅក្នុងទីក្រុងភ្នំពេញ ក្រោមការឃ្លាំមើលពីដៃគូសន្ទនារបស់ប្រទេសជាសមាជិកអាស៊ាន។
លោកឌីមីត្រូ គូលេបា លើកឡើងទៀតថា អ៊ុយក្រែនមានចេតនាក្នុងការតែងតាំងឯកអគ្គរដ្ឋទូតប្រចាំកម្ពុជាក្នុងពេលឆាប់ៗនេះ ហើយមានជំនឿមុតមាំថាទំនាក់ទំនងមិត្តភាពរវាងប្រទេសទាំងពីរនឹងបន្តរីកចម្រើន។
លោក Ned Price អ្នកនាំពាក្យក្រសួងការបរទេសអាមេរិកថ្លែងថា កញ្ញា សេង ធារី និងអ្នកជាប់ឃុំ ក្រោមហេតុផលនយោបាយឯទៀត គួរតែត្រូវបានដោះលែង។
លោក ឯម សុវណ្ណារ៉ា សាស្ត្រាចារ្យនិងជាអ្នកវិភាគនយោបាយកម្ពុជាជឿថា វិបត្តិនយោបាយរ៉ាំរ៉ៃនៅមីយ៉ាន់ម៉ា ឬភូមា អាចជាបញ្ហាចម្បង ដែលក្រុមមេដឹកនាំនឹងលើកយកមកពិភាក្សា។
ពលរដ្ឋសាទរទស្សនកិច្ចរបស់លោក Bidenថាជាមោទនភាពសម្រាប់កម្ពុជា ខណៈសកម្មជនខ្លះថា មេដឹកនាំអាមេរិករូបនេះអាចជួយស្តារស្ថានភាពប្រជាធិបតេយ្យដែលកំពុងចុះខ្សោយទៅ ក្រោមហេតុផលនៃការគាបសិទ្ធិពលរដ្ឋ និងនយោបាយក្នុងប្រទេស។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាស៊ានត្រូវតែមានចំណាត់ខ្លាំងជាងនេះដាក់ទៅលើរបបសឹកភូមា។
សេចក្តីព្រាងច្បាប់ស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មាននេះ មានបទបញ្ញត្តិស្តីពីបទល្មើសបច្ចេកវិទ្យាព័ត៌មានផ្សេងទៀត ដូចជាការលួចអត្តសញ្ញាណ ការក្លែងបន្លំ និងការលួចពាក់ព័ន្ធនឹងកុំព្យូទ័រ បទល្មើសកម្មសិទ្ធិបញ្ញា និងបទល្មើសទាក់ទងនឹងរូបភាពអាសអាភាស។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃព្រហស្បតិ៍នេះ បានប្រកាសគាំទ្រសេចក្តីសម្រេចរបស់តុលាការក្រុងភ្នំពេញ ពាក់ព័ន្ធជាមួយនឹងការកាត់ទោសដាក់ពន្ធនាគារអស់មួយជីវិតលើមេដឹកនាំគណបក្សប្រឆាំងលោក សម រង្ស៊ី ដែលទើបបានប្រកាសពីគម្រោងវិលចូលមកកម្ពុជា ក្នុងពេលបោះឆ្នោតថ្នាក់ជាតិឆ្នាំ ២០២៣ ខាងមុខ។
សហជីពដែលការពារប្រយោជន៍កម្មករនៅក្រុមហ៊ុនណាហ្គាវើលដ៍ចាត់ទុកបណ្តឹងនេះថា ជាទម្រង់នៃការបំបិទផ្លូវកូដករឱ្យឈប់តវ៉ាតទៅទៀត។
ទង្វើក្បត់ ឬសកម្មភាពបះបោរណាមួយប្រឆាំងនឹងរដ្ឋាភិបាលនឹងទទួលការឆ្លើយតបជាមួយនឹងការបង្ក្រាបរបស់កងទ័ព ស្របតាមបញ្ជារបស់លោក ហ៊ុន សែន ដែលនាពេលថ្មីៗនេះបានព្រមានបង្ក្រាបក្រុមណាដែលមានចេតនាញុះញង់ឱ្យពលរដ្ឋក្នុងប្រទេសក្រោកឈរប្រឆាំងនឹងរដ្ឋាភិបាល។ នេះជាការអត្ថាធិប្បាយរបស់លោកនាយឧត្តមសេនីយ៍ ឈុំ សុជាត។
ការណ៍នេះនាំឱ្យសង្គមស៊ីវិលកើតការព្រួយបារម្ភ ហើយក៏ស្នើអ្នកនយោបាយកុំយកពលរដ្ឋធ្វើជាឈ្នាន់នយោបាយ ដែលនាំឱ្យមានការរងគ្រោះខាងនយោបាយតទៅទៀត។
កញ្ញាឈឹម សីថរ មេដឹកនាំសហជីព បានទាត់ចោលការបកស្រាយរបស់មន្ត្រីជាន់ខ្ពស់ក្រសួងការងារមួយរូប ដែលថា ក្រសួងមិនអាចបង្ខំភាគីនៅក្នុងវិវាទការងារនៅក្រុមហ៊ុនណាហ្គាវើលដ៍ ឱ្យទទួលយកការទាមទារជាក់លាក់ណាមួយបានទេ ដោយថា មានតែតុលាការប៉ុណ្ណោះដែលអាចអារកាត់រឿងនេះបាន។
ព័ត៌មានផ្សេងទៀត