តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះដែលជាការប្តឹងសាទុក្ខរបស់មន្រ្តី និងអតីតមន្រ្តីអាដហុកក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងកាលពីឆ្នាំ ២០១៦។ សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អតីតមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា ការរុះរើគណៈរដ្ឋមន្ត្រីលើកនេះមានលក្ខណៈបក្ខពួក និងគ្រួសារនិយម ខណៈលោកចោទសួរថា តើប្រព័ន្ធដឹកនាំនឹងកាន់តែរឹងមាំ ឬក៏កាន់តែទន់ខ្សោយ។
ការស្ទង់មតិថ្មីមួយរបស់អង្គការតម្លាភាពកម្ពុជាបង្ហាញថា មានយុវជនកម្ពុជាតិចតួចដែលចាប់អារម្មណ៍រឿងនយោបាយ ហើយកត្តាដែលនាំឱ្យពួកគេមិនចាប់អារម្មណ៍រឿងនយោបាយ មានដូចជាការមានចំណេះដឹងតិចតួចពាក់ព័ន្ធនយោបាយ និងបរិយាកាសនយោបាយមិនល្អជាដើម។
បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
មន្ត្រីជំនាញផ្នែកកិច្ចការបោះឆ្នោតរបស់អង្គការខុមហ្វ្រែល បានលើកឡើងថា នៅក្នុងការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ កាលពីខែមិថុនាកន្លងទៅ មន្ត្រីរាជការ កងកម្លាំងប្រដាប់អាវុធជាដើម បានទៅចូលរួមយុទ្ធនាការឃោសនារកសំឡេងឆ្នោតឲ្យគណបក្សនយោបាយ ដែលជាបញ្ហាអព្យាក្រឹតភាពនយោបាយមួយ។
លោក ហ៊ុន សែន ក៏បានអះអាងថា លោកមានភស្តុតាងនានាដែលបង្ហាញថា គណបក្សភ្លើងទៀនមានទំនាក់ទំនងនឹងមនុស្សដែលស្និទ្ធនឹង លោក សម រង្ស៊ី ហើយលោកបានលើកឡើងពីច្បាប់គណបក្សនយោបាយ ដែលមិនអនុញ្ញាតឱ្យគណបក្សនយោបាយមានទំនាក់ទំនងជាមួយទណ្ឌិត។
មន្ត្រីជាន់ខ្ពស់គណបក្សប្រជាជនកម្ពុជាដែលជាគណបក្សកាន់អំណាចរំពឹងថា ទំនាក់ទំនងរវាងទីក្រុងប៉េកាំង និងទីក្រុងភ្នំពេញ នឹងនៅតែបន្តល្អូកល្អើន និងរឹងមាំបន្ថែមទៀត ខណៈលោក Xi Jinping ត្រូវបានសមាជបក្សកុម្មុយនីស្តចិនជ្រើសរើសឱ្យធ្វើជាមេដឹកនាំជាបន្តទៀត កាលពីថ្ងៃអាទិត្យ។
អ្នកវិភាគនយោបាយ លោកបណ្ឌិត មាស នី ប្រាប់វីអូអេនៅថ្ងៃចន្ទនេះថា អាស៊ានត្រូវតែមានចំណាត់ខ្លាំងជាងនេះដាក់ទៅលើរបបសឹកភូមា។
អ្នកវិភាគនយោបាយ លោក សេង សារី បានប្រាប់វីអូអេនៅថ្ងៃអង្គារនេះថា លោក សម រង្ស៊ី និង លោក ហ៊ុន សែន គឺជាអ្នកនយោបាយដែលមិនអាចប្រកួតប្រជែងគ្នាដោយសន្តិវិធី។