អាមេរិកបញ្ជាក់ថាអាជ្ញាធរកម្ពុជាបានជ្រៀតជ្រែកសិទ្ធិរបស់កម្មករ ដោយចាប់ឃុំខ្លួនមេដឹកនាំសហជីពនិងកម្មករដែលតវ៉ាប្រឆាំងនឹងការបញ្ឈប់ពីការងារ នៅក្នុងជម្លោះជាមួយក្រុមហ៊ុនរកស៊ីកាស៊ីណូណាហ្គាវើលដ៍ ប្រមាណ១ឆ្នាំមកហើយ។
តំណាងអង្គការយូណេស្កូប្រចាំនៅកម្ពុជា លោក Sardar Umar Alam បានលើកឡើងថា អង្គការយូណេស្កូអបអរសាទរកម្ពុជាចំពោះភាពជោគជ័យដ៏ធំធេង ដើម្បីថែរក្សាការពារនូវគុនល្បុក្កតោតាមរយៈការដាក់បញ្ចូលក្នុងបញ្ជីតំណាងបេតិកភណ្ឌវប្បធម៌អរូបីនៃមនុស្សជាតិរបស់អង្គការយូណេស្កូ។
រដ្ឋមន្ត្រីវ័យ៤០ឆ្នាំរូបនេះត្រូវបានគេរិះគន់ថា លោកទទួលបានតំណែងតាមរយៈសែស្រឡាយ មិនមែនតាមរយៈសមត្ថភាពរបស់លោកឡើយ ខណៈលោកក៏មិនមានជំនាញផ្នែកកសិកម្មផងដែរ។
លោក ប៉ា ចន្ទរឿន ប្រធានវិទ្យាស្ថានប្រជាធិបតេយ្យកម្ពុជា ប្រាប់វីអូអេថា ចំណាត់ការរបស់តុលាការទៅលើលោក សុន ឆ័យ មានលក្ខណៈនយោបាយ ជាជាងឈរទៅលើគោលការណ៍យុត្តិធម៌ និងថានៅក្នុងសង្គមប្រជាធិបតេយ្យ អ្នកនយោបាយមានសិទ្ធិនៅក្នុងការបញ្ចេញមតិ។
នៅមិនទាន់មានការបញ្ជាក់ពីកាលបរិច្ឆេទឬក៏របៀបវារៈជាក់លាក់ពីក្រសួងការបរទេសកម្ពុជានៅឡើយទេពាក់ព័ន្ធនឹងដំណើរទស្សនកិច្ចលើកទី៣របស់លោក ប្រាក់ សុខុន ទៅកាន់ប្រទេសមីយ៉ាន់ម៉ាដែលកំពុងស្ថិតក្រោមការត្រួតត្រារបស់ក្រុមឧត្តមសេនីយ៍កំពូលៗនោះ។
អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុកលោក ស៊ឹង សែនករុណា ប្រាប់វីអូអេថា មានករណីជាច្រើនទៀតដែលបានបង្ហាញពីភាពមិនប្រក្រតីដែលបានកើតឡើងពាក់ព័ន្ធជាមួយនឹងការបោះឆ្នោតឃុំសង្កាត់កាលពីកន្លងទៅ
ថ្មដាដែលស្ថិតនៅក្បែរភ្នំ និងជាតំបន់ដាច់ស្រយាល ធ្លាប់ត្រូវបានរាយការណ៍ដោយសារព័ត៌មានក្នុងស្រុក និងក្រៅប្រទេស ដូចជាAl Jazeera ថា មានការជួញដូរមនុស្សនៅទីនោះ តាមរយៈអំពើបោកបញ្ឆោតតាមបច្ចេកវិទ្យា ឬហៅថា Scam។
កិច្ចប្រជុំដែលធ្វើឡើងចាប់ពីថ្ងៃទី២១ដល់ថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២២នេះ រួមមានកិច្ចប្រជុំថ្នាក់មន្ត្រីជាន់ខ្ពស់ការពារជាតិអាស៊ាន កិច្ចប្រជុំរដ្ឋមន្ដ្រីការពារជាតិអាស៊ាន-បូក លើកទី៩ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត។
ការចុះឈ្មោះបោះឆ្នោតបានចាប់ផ្តើមប្រមាណ៣សប្តាហ៍មកហើយ ហើយមន្រ្តីរៀបចំការបោះឆ្នោតបានឲ្យដឹងថា ពលរដ្ឋបានទៅចុះឈ្មោះច្រើន គឺមានរហូតទៅដល់៣៦ម៉ឺននាក់។
លោក រ៉ឹម សុខវី សហស្ថាបនិក The Thinker Cambodia ដែលជាវេទិកាវិភាគគោលនយោបាយ និងជាអ្នកវិភាគមួយរូប ប្រាប់វីអូអេថា ប្រទេសជាសមាជិករបស់អាស៊ានមានការទោរទន់ទៅរកមហាអំណាចផ្សេងគ្នា ដោយហេតុថាពួកគេទទួលបានផលប្រយោជន៍ពីប្រទេសមហាអំណាចទាំងនោះ។
ក្នុងសន្និសីទសារព័ត៌មានរួមមួយជាមួយនាយករដ្ឋមន្ត្រីជប៉ុន ក្រោយជំនួបទ្វេភាគី លោក ហ៊ុន សែន បានលើកឡើងថា ទំនាក់ទំនងកម្ពុជានិងជប៉ុនបានឈានដល់ដំណាក់កាលល្អបំផុតដែលមិនធ្លាប់មាននៅក្នុងប្រវត្តិសាស្ត្រ ហើយថា លោកនិងប្រជាជនកម្ពុជារង់ចាំពេលវេលានេះជាយូរមកហើយ។
ឯកអគ្គរដ្ឋទូតរបស់ទីម័រខាងកើតប្រចាំនៅកម្ពុជា ប្រាប់វីអូអេនៅថ្ងៃសៅរ៍នេះថា លោកពេញចិត្តនិងមានមោទនភាពយ៉ាងខ្លាំងចំពោះការដែលមេដឹកនាំអាស៊ានសម្រេចចិត្តឱ្យប្រទេសរបស់លោកចូលជាសមាជិកទី១១របស់អាស៊ាន។
ដំណើរមកប្រទេសកម្ពុជារបស់លោក Joe Biden (ចូ បៃដិន) នាថ្ងៃសៅរ៍ ទី១២ ខែវិច្ឆិកានេះ ត្រូវបានចាត់ទុកថា ជាការផ្តល់តម្លៃដល់សមាគមអាស៊ាន។ ប្រធានាធិបតីចិន លោក Xi Jinping (ស៊ី ជីនពីង) មិនមកចូលរួមកិច្ចប្រជុំនេះទេ ប៉ុន្តែជំនួសដោយនាយករដ្ឋមន្រ្តីចិន។
ចិនក៏បានផ្តល់ជំនួយជាប្រាក់ចំនួន២០០លានយ័ន្ត ឬប្រមាណ២៧លានដុល្លារអាមេរិក ដែលរដ្ឋាភិបាលប្រកាសថា សម្រាប់ជួយកែលម្អជីវភាពប្រជាពលរដ្ឋ។
អ្នកវិភាគថា ទំនាក់ទំនងកម្ពុជានិងវៀតណាមបានឈានដល់របត់មួយថ្មី ខណៈព្រមានពីការដែលកម្ពុជាមានទំនងល្អជាមួយប្រទេសចិនអាចជាការបម្រើផលប្រយោជន៍យុទ្ធសាស្ត្រដល់ប្រទេសមហាអំណាចមួយនេះ ដែលកំពុងមានជម្លោះដែនទឹកជាមួយប្រទេសវៀតណាម។
តុលាការកំពូល នៅថ្ងៃសុក្រនេះ បានបើកសវនាការជំនុំជម្រះដែលជាការប្តឹងសាទុក្ខរបស់មន្រ្តី និងអតីតមន្រ្តីអាដហុកក្នុងសំណុំរឿងសូកប៉ាន់សាក្សី ដែលកើតឡើងកាលពីឆ្នាំ ២០១៦។ សំណុំរឿងនេះជាប់ពាក់ព័ន្ធនឹងរឿងអាស្រូវស្នេហារបស់លោក កឹម សុខា អតីតមេដឹកនាំរបស់គណបក្សសង្រ្គោះជាតិ។
អ្នកវិភាគនយោបាយ លោក មាស នី ប្រាប់វីអូអេកាលពីថ្ងៃច័ន្ទថា ការរុះរើគណៈរដ្ឋមន្ត្រីលើកនេះមានលក្ខណៈបក្ខពួក និងគ្រួសារនិយម ខណៈលោកចោទសួរថា តើប្រព័ន្ធដឹកនាំនឹងកាន់តែរឹងមាំ ឬក៏កាន់តែទន់ខ្សោយ។
ការស្ទង់មតិថ្មីមួយរបស់អង្គការតម្លាភាពកម្ពុជាបង្ហាញថា មានយុវជនកម្ពុជាតិចតួចដែលចាប់អារម្មណ៍រឿងនយោបាយ ហើយកត្តាដែលនាំឱ្យពួកគេមិនចាប់អារម្មណ៍រឿងនយោបាយ មានដូចជាការមានចំណេះដឹងតិចតួចពាក់ព័ន្ធនយោបាយ និងបរិយាកាសនយោបាយមិនល្អជាដើម។
បើតាមអភិបាលក្រុងស្ទឹងត្រែងរូបនេះ លោកមិនដឹងថា តើក្រុមហ៊ុនសិក្សានៅទីតាំងណាខ្លះទេ ខណៈអាជ្ញាធរបានត្រឹមតែជាអ្នកសម្រួលកិច្ចការមួយចំនួនដល់អ្នកជំនាញតែប៉ុណ្ណោះ។
ព័ត៌មានផ្សេងទៀត