លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
អស់រយៈពេលជិត៤០ឆ្នាំ បន្ទាប់ពីលោកត្រូវបានជ្រើសរើសឲ្យធ្វើការជាមួយរដ្ឋាភិបាល លោក សុខ ឥសាន មានប្រសាសន៍ថា លោកពេញចិត្តនឹងស្មារតីរបស់គណបក្សដែលលោកបម្រើ ដូច«ទាហានឈានមុខដ៏ស្មោះត្រង់ម្នាក់»។ លោកជឿថា កម្ពុជាមិនត្រូវការការផ្លាស់ប្តូររដ្ឋាភិបាលទេ ហើយលោកសង្ឃឹមថា ប្រជាជនកម្ពុជានឹងបន្តការជឿទុកចិត្តលើគណបក្សប្រជាជនកម្ពុជាក្នុងការដឹកនាំប្រទេសជារៀងរហូត។
គណបក្សប្រជាជនកម្ពុជាដែលកំពុងដឹកនាំរដ្ឋាភិបាល នៅព្រឹកថ្ងៃសៅរ៍នេះ បានចាប់ផ្តើមយុទ្ធនាការឃោសនាបោះឆ្នោតដែលធំជាងគណបក្សនយោបាយផ្សេងៗ។
បើទោះជារដ្ឋាភិបាលបានកំណត់តម្លៃចេញលិខិតឆ្លងដែនរហូតដល់មានការបិទតារាងតម្លៃក៏ដោយ ការរត់ការយកកម្រៃជើងសារនៅតែមាន ហើយមន្រ្តីចេញលិខិតឆ្លងដែនមួយចំនួនជាអ្នកបំពេញការងារទាំងនេះ ដោយយកតម្លៃសេវាលើសពីតម្លៃដើម។
អ្នកនាំពាក្យក្រសួងមហាផ្ទៃ លោក ខៀវ សុភ័គ ចាត់ទុកការចុះសួរ និងការតាមដានរបស់សមត្ថកិច្ច គឺជា«រឿងធម្មតា មិនមានអ្វីចម្លែកនោះទេ»។ លោកចាត់ទុកថា នេះជារឿងល្អទៅវិញទេ ដោយសារមានកម្លាំងនគរបាល ចុះការពារអ្នកកាសែត។
គិតត្រឹមខែមេសា ឆ្នាំ២០១៨នេះ ពោលគឺ២០ឆ្នាំគត់តាំងពីមេដឹកនាំកុម្មុយនីស្តកម្ពុជា ប៉ុល ពត បានស្លាប់ អ្នករស់រានមានជីវិត និងមនុស្សជំនិតមួយចំនួនរបស់ ប៉ុល ពត បានរំឭកឡើងវិញអំពីការចងចាំនៃការរស់នៅក្រោមរបបខ្មែរក្រហម និងជីវិតរបស់មេដឹកនាំរូបនេះ។
នៅមុនការបិទទ្វារកាសែត ឌឹ ខេមបូឌា ដេលីដែលមានអាយុកាលជិត២៥ឆ្នាំក្នុងប្រទេសកម្ពុជា អ្នកកាសែត២នាក់ដែលបានធ្វើការឱ្យកាសែតនេះ គឺខ្មែរម្នាក់ និងបរទេសម្នាក់ បានប្រឈមនឹងការប្ដឹងផ្ដល់អំពីការធ្វើសេចក្ដីរាយការណ៍របស់ពួកគេ ទាក់ទងនឹងការបោះឆ្នោតឃុំសង្កាត់នៅខេត្តរតនគិរីកាលពីឆ្នាំមុន។ រហូតមកដល់ពេលនេះ អ្នកកាសែតខ្មែរដែលកំពុងប្រឈមនឹងការចោទប្រកាន់នេះ បានរកកន្លែងសុវត្ថិភាពនៅសហរដ្ឋអាមេរិក និងកំពុងសុំសិទ្ធិជ្រកកោននៅទីនោះ។
ប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាតវ៉ានៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីស្នើសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។
អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម ធ្លាប់ត្រូវបានណែនាំឲ្យចូលសាសនាគ្រីស្ទជាង១០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធជាបន្តបន្ទាប់។ ប៉ុន្តែកាលពីខែមករា អ្នកស្រីបានសម្រេចចិត្តចូលកាន់សាសនាគ្រីស្ទ ដោយមានការជ្រមុជទឹកពីគ្រូគង្វាល។ អ្នកស្រីបានថ្លែងថា កូនរបស់អ្នកស្រីមានជំងឺ ហើយទទួលបានការឧបត្ថម្ភព្យាបាលដោយក្រុមអ្នកកាន់សាសនាគ្រីស្ទនៅខេត្តបាត់ដំបង។ គាប់ជួន អ្នកស្រីក៏បានសម្រេចចិត្តចូលសាសនាគ្រីស្ទនាពេលនោះ ដែលត្រូវបានមើលឃើញថា អាចជាការជំរុញមួយដល់អតីតខ្មែរក្រហមផ្សេងទៀត។
អតីតមន្រ្តីជាន់ខ្ពស់ម្នាក់ក្នុងរបបខ្មែរក្រហមគឺអ្នកស្រី អ៊ឹម ចែម ធ្លាប់ត្រូវបានណែនាំឲ្យចូលសាសនាគ្រីស្ទជាង១០ឆ្នាំមកហើយ ប៉ុន្តែអ្នកស្រីបានបដិសេធជាបន្តបន្ទាប់។
ប្រទេសកម្ពុជាបានធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំចាប់ពីថ្ងៃទី២ដល់ថ្ងៃទី៥ ខែមេសា នៅក្នុងខេត្តសៀមរាប ដែលជាកិច្ចប្រជុំអនុម័តផែនការ៤ឆ្នាំ ខណៈដែលមានការព្រួយបារម្ភលើទំនប់វារីអគ្គិសនីដែលកំពុងត្រូវបានសាងសង់លើតួទន្លេមេគង្គ។
ប្រទេសកម្ពុជានឹងធ្វើជាម្ចាស់ផ្ទះនៃកិច្ចប្រជុំកំពូលនៃបណ្តាប្រទេសនៃទន្លេមេគង្គនៅដើមខែក្រោយនេះ ដែលនឹងប្រព្រឹត្តទៅនៅខេត្តសៀមរាប។
អំឡុងដំណើរទស្សនកិច្ចខ្លីមួយនៅទីក្រុងភ្នំពេញ កាលពីដើមខែមិនាកន្លងទៅ អ្នកស្រី Jane Bocklage ភារធារីនៃស្ថានតំណាងសហរដ្ឋអាមេរិកប្រចាំអគ្គលេខាធិការដ្ឋានអាស៊ាននៅទីក្រុងចាកាតា បានផ្ដល់កិច្ចសម្ភាសន៍ពិសេសមួយដល់ VOA ផ្នែកខេមរភាសា ដែលអ្នកការទូតកំពូលរបស់អាមេរិក
អំពើហិង្សាលើសាស្ត្រាចារ្យមួយរូបនាំឲ្យមានការពិភាក្សាពីការធ្លាក់ចុះសីលធម៌ក្នុងសង្គមខ្មែរក្រោយការវាយប្រហារលើសាស្រ្តាចារ្យសកលវិទ្យាល័យមួយរូបដោយចោទថា បានបង្កគ្រោះថ្នាក់ចរាចរណ៍និងបើករត់កាលពីថ្ងៃអាទិត្យ បានបណ្តាលឲ្យមានការពិភាក្សាអំពីការធ្លាក់ចុះនៃសីលធម៌សង្គមនៅក្នុងប្រទេសកម្ពុជា។ អ្នកឃ្លាំមើលស្ថានការណ៍សង្គមយល់ឃើញថា មូលហេតុដែលបណ្តាលឲ្យមានការប្រើអំពើហិង្សាយ៉ាងធ្ងន់ធ្ងរលើជនដែលត្រូវបានចោទថា បានប្រព្រឹត្តបទល្មើស កើតឡើងដោយសារកង្វះទំនុកចិត្តលើប្រព័ន្ធយុត្តិធម៌។
មន្ត្រីទូតស.រ.អា.ប្រចាំអាស៊ាននិយាយថា គោលនយោបាយស.រ.អា.ជាមួយអាស៊ានមិនមែនមានបំណងប្រកួតប្រជែងជាមួយចិនទេ។
ថ្មីៗនេះ មានការឆ្លើយឆ្លងគ្នារវាងស្ថានទូតអាមេរិកនៅភ្នំពេញ និងអគ្គនាយកដ្ឋានពន្ធដាររបស់កម្ពុជា ដែលត្រូវបានរាប់បញ្ចូលក្នុងចំណោមស្ថាប័នរដ្ឋាភិបាលកម្ពុជា ដែលត្រូវបានសេតវិមានលោកប្រធានាធិបតី ដូណាល់ ត្រាំ ប្រកាសផ្អាកផ្ដល់ជំនួយ។ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានប្រតិកម្មខ្លាំងៗថា មិនមានជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ ចាប់តាំងពីឆ្នាំ២០១៦។ លោកបានចាត់ទុកការលើកឡើងពីជំនួយដល់អគ្គនាយកដ្ឋានពន្ធដារ ជាការបង្ខូចកេរ្តិ៍ឈ្មោះកម្ពុជា និងឯកអគ្គរដ្ឋទូតអាមេរិកជាមនុស្សកុហក។
នៅថ្ងៃអាទិត្យទី២៥ ខែកុម្ភៈ ការបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភា សម្រាប់នីតិកាលទី៤ កំពុងតែចាប់ដំណើរការនៅទូទាំងប្រទេស។ អ្នកយកព័ត៌មានរបស់ VOA កំពុងតាមដានការបោះឆ្នោតនេះ នៅមណ្ឌលបោះឆ្នោតសាលាបឋមសិក្សាកំពង់ធំក្រុង ក្នុងខេត្តកំពង់ធំ នាព្រឹកថ្ងៃអាទិត្យនេះ។
មិនមែនតែមន្រ្តីគណបក្សប្រឆាំងប៉ុណ្ណោះទេ សូម្បីតែប្រជាពលរដ្ឋរស់នៅក្នុងឃុំនេះ ក៏មានភាពភ័យខ្លាចក្នុងការបញ្ចេញមតិអំពីរឿងនយោបាយ ឬក៏លែងហ៊ានមានទំនាក់ទំនងជាមួយមន្រ្តីគណបក្សប្រឆាំង ដូចកាលពីមុន។
លោកក៏បានផ្ញើរសារថា ជំហររបស់កម្ពុជាគឺអបអរសាទរការស្រុះស្រួលគ្នារវាងកូរ៉េទាំងពីរ ហើយលោកអំពាវនាវឲ្យមានដំណើរឆ្ពោះទៅមុខបន្តទៀត។ លោកក៏បានរិះគន់ថា ប្រទេសមួយចំនួនមិនពេញចិត្តនឹងការត្រូវរ៉ូវគ្នានេះទេ។
ការឃោសនាបោះឆ្នោតជ្រើសតាំងសមាជិកព្រឹទ្ធសភាបានចូលមកដល់ ក៏ប៉ុន្តែប្រជាពលរដ្ឋក៏មិនសូវចាប់អារម្មណ៍នឹងការបោះឆ្នោតអសកលនេះដែលនឹងធ្វើឡើងនៅថ្ងៃ២៥ ខែកុម្ភៈ។
ព័ត៌មានផ្សេងទៀត