ប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះ បាននាំគ្នាតវ៉ានៅរាជធានីភ្នំពេញកាលពីថ្ងៃចន្ទ ដើម្បីស្នើសុំដំណោះស្រាយពីលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន។ ក្រុមអ្នកតវ៉ា បានលើកឡើងថា ពួកគេបានកាន់កាប់ដីធ្លីនៅក្នុងស្រុកស្នួលនោះ ដោយការកាប់រុករៀនព្រៃជាច្រើនឆ្នាំ ដោយពុំមានការហាមឃាត់ពីអាជ្ញាធរ និងក្រុមហ៊ុននោះទេ។ ការតវ៉ានេះ ធ្វើឡើង ក្រោយពីមានការបង្ក្រាបដោយអាវុធទៅលើប្រជាពលរដ្ឋរាប់រយនាក់ ដែលបានតវ៉ារឿងដីធ្លីនៅក្នុងស្រុកស្នួល ខេត្តក្រចេះនោះ កាលពីខែមីនាកន្លងទៅ៕
កម្រងរូបភាព៖ ប្រជាពលរដ្ឋខេត្តក្រចេះតវ៉ាទាមទារដំណោះស្រាយលើបញ្ហាដីធ្លីនៅស្រុកស្នួល
![ប្រជាពលរដ្ឋមកពីខេត្តក្រចេះកាន់រូបភរិយារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក្នុងការហែក្បួនបាតុកម្មទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)](https://gdb.voanews.com/e09addfe-3d9a-4aca-8f8a-7fa87396c63a_w1024_q10_s.jpg)
១
ប្រជាពលរដ្ឋមកពីខេត្តក្រចេះកាន់រូបភរិយារបស់នាយករដ្ឋមន្រ្តីកម្ពុជា លោក ហ៊ុន សែន ក្នុងការហែក្បួនបាតុកម្មទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
![អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)](https://gdb.voanews.com/f5d160fb-6354-41f5-b1e0-3bc37f5b9579_w1024_q10_s.jpg)
២
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
![ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ នេះជាលើកទី២ ដែលក្រុមប្រជាពលរដ្ឋមានប្រមាណ ៣០០ នាក់ ធ្វើដំណើរមករាជធានីភ្នំពេញ សុំការដោះស្រាយ ក្រោយជម្លោះដែលបង្កឲ្យមានការផ្ទុះអាវុធ និងរងរបួសកាលពីថ្ងៃទី៨ ខែមិនា កន្លងទៅ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)](https://gdb.voanews.com/23c817a7-3a0b-4996-8f96-7d09da7aec40_w1024_q10_s.jpg)
៣
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ នេះជាលើកទី២ ដែលក្រុមប្រជាពលរដ្ឋមានប្រមាណ ៣០០ នាក់ ធ្វើដំណើរមករាជធានីភ្នំពេញ សុំការដោះស្រាយ ក្រោយជម្លោះដែលបង្កឲ្យមានការផ្ទុះអាវុធ និងរងរបួសកាលពីថ្ងៃទី៨ ខែមិនា កន្លងទៅ នៅក្រុមហ៊ុនចម្ការកៅស៊ូមេមត់, នៅរាជធានីភ្នំពេញ, នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
![លោកស្រី ស សារឿន អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋមួយរូបដែលរងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)](https://gdb.voanews.com/936aeeef-7aef-4c2d-94dd-a185db12fc9e_w1024_q10_s.jpg)
៤
លោកស្រី ស សារឿន អាយុ៦៤ឆ្នាំ ជាប្រជាពលរដ្ឋមួយរូបដែលរងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ខាន់ សុគុំមនោ/VOA)
![ប្រជាពលរដ្ឋមួយរូប គឺលោក ហង្ស ពៅ អាយុ៥៥ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/97881c7b-e1e3-480b-9a78-a1c17ad87635_w1024_q10_s.jpg)
៥
ប្រជាពលរដ្ឋមួយរូប គឺលោក ហង្ស ពៅ អាយុ៥៥ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![លោកឃី ផេង វ័យ ៧២ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)](https://gdb.voanews.com/0983bdb3-dbfd-4cb1-a0f9-462660690d42_w1024_q10_s.jpg)
៦
លោកឃី ផេង វ័យ ៧២ឆ្នាំ រងជម្លោះលើបញ្ហាដីធ្លីនៅខេត្តក្រចេះ ចូលរួមដាក់ញត្តិស្នើររដ្ឋាភិបាលឲ្យដោះស្រាយបញ្ហាដីធ្លីរបស់គាត់ នៅរាជធានីភ្នំពេញ នៅថ្ងៃទី ២៣ ខែមេសា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)
![អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)](https://gdb.voanews.com/bbdadc3f-6fa0-48b4-8b26-9c621c8afa48_w1024_q10_s.jpg)
៧
អភិបាលរាជធានីភ្នំពេញ លោក ឃួង ស្រេង ជួបជាមួយអ្នកតំណាងប្រជាពលរដ្ឋមកពីខេត្តក្រចេះដើម្បីពិភាក្សាអំពីដំណោះស្រាយនិងទទួលញត្តិទាក់ទិននឹងជម្លោះដីធ្លី នៅក្បែរគេហដ្ឋានរបស់នាយករដ្ឋមន្រ្តីកម្ពុជាលោក ហ៊ុន សែន កាលពីថ្ងៃទី២៣ មេសា ឆ្នាំ២០១៨។ (ទុំ ម្លិះ/VOA)
![ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ (ខាន់ សុគុំមនោ/VOA)](https://gdb.voanews.com/f780e8ae-6342-4d53-ad2b-00cd6768d7d8_w1024_q10_s.jpg)
៨
ប្រជាពលរដ្ឋពីខេត្តក្រចេះដែលរងជម្លោះដីធ្លី ទល់នឹងក្រុមហ៊ុនចម្ការកៅស៊ូមេមត់ ឡើងមកដង្ហែញាត្តិតាមដងផ្លូវនៅរាជធានីភ្នំពេញ ទាមទារសុំការដំណោះស្រាយដោយរដ្ឋាភិបាលទៅលើការបាត់បង់ដីធ្លីដែលពួកគាត់អះអាងថាជារបស់ពួកគាត់។ (ខាន់ សុគុំមនោ/VOA)