លោក ស៊ុន ណារិន គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់លោក ផ្តោតសំខាន់លើបញ្ហានយោបាយ សិទ្ធិមនុស្ស សង្គម និងបរិស្ថាន។
ជនសង្ស័យម្នាក់បានសារភាពថា ពិតជាបានបាញ់សម្លាប់ដោយសារជនរងគ្រោះបានរាយការណ៍ទៅតុលាការអំពីការកាប់បំផ្លាញព្រៃឈើ ហើយមន្រ្តីក្រសួងបរិស្ថានបានបដិសេធអំពីការទទួលសំណូក។
កំណើនភ្ញៀវទេសចរចិនដ៏ច្រើនមកខេត្តព្រះសីហនុ កំពុងធ្វើឲ្យមានការព្រួយបារម្ភអំពីការប្រកបជំនួញរបស់ប្រជាជនកម្ពុជានៅទីនោះ។
ព្រះអង្គ ប៊ុត ប៊ុនតិញ បានបួសជាព្រះសង្ឃជិត១៨ឆ្នាំមកហើយ រហូតមកដល់ពេលនេះ។ ព្រះអង្គជាព្រះសង្ឃមួយអង្គដែលបានចេញមុខទាមទារសេរីភាព និងយុត្តិធម៌សង្គម។ ព្រះអង្គក៏ធ្លាប់បានធ្វើជាទាហានជិតមួយឆ្នាំ កាលពីឆ្នាំ១៩៩៨ ដែលពេលនោះព្រះអង្គជាទាហានរបស់គណបក្សហ៊្វុនស៊ិនប៉ិច ប្រឆាំងនឹងកម្លាំងរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។ ហើយជីវិតព្រះអង្គពេលបច្ចុប្បន្ននិងទៅអនាគតហាក់មិនឃ្លាតឆ្ងាយពីជីវិតនយោបាយនិងសង្គមកម្ពុជាឡើយ។
កាលពីចុងឆ្នាំ២០១៤ មានករណីផ្ទុះការឆ្លងមេរោគអេដស៍ដ៏ច្រើននៅក្នុងឃុំរកា ស្រុកសង្កែ ខេត្តបាត់ដំបង ដោយមានអ្នកភូមិជិត៣០០នាក់បានឆ្លងមេរោគអេដស៍។ នៅបីឆ្នាំក្រោយមក អ្នកបានឆ្លងមេរោគអេដស៍២៩នាក់បានស្លាប់ ហើយសព្វថ្ងៃនេះ អ្នកនៅរស់រានកំពុងប្រឈមបញ្ហាជីវភាពធ្ងន់ធ្ងរ។
មិនទាន់មានសញ្ញានៃដំណោះស្រាយនយោបាយណាមួយសម្រាប់គណបក្សសង្រ្គោះជាតិដែលត្រូវបានរំលាយកាលពីឆ្នាំមុននោះទេ ខណៈនៅសល់តែជាង៦ខែទៀតប៉ុណ្ណោះ ការបោះឆ្នោតសាកលនឹងចូលមកដល់។ អតីតមេដឹកនាំបក្សប្រឆាំងដ៏ធំ លោក សម រង្ស៊ី និងសហការីរបស់លោកមួយចំនួន បានប្រកាសចលនាថ្មីមួយ ហៅថា«ចលនាសង្រ្គោះជាតិ»។ តែមេដឹកនាំដែលជាដៃគូរបស់លោក គឺលោក កឹម សុខា បានផ្តាំផ្ញើពីពន្ធនាគារមកថា លោកមិនគាំទ្រចលនានេះទេ។
ការបោះឆ្នោតព្រឹទ្ធសភានឹងប្រព្រឹត្តទៅនៅថ្ងៃទី២៥ ខែកុម្ភៈ ខាងមុខនេះ ដោយមិនមានវត្តមានបក្សប្រឆាំងដ៏ធំ គឺគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយកាលពីខែវិច្ឆិកា ឆ្នាំមុន។ មន្រ្តីថ្នាក់មូលដ្ឋានបានត្រៀមខ្លួនជាស្រេច ដើម្បីបោះឆ្នោតជូនគណបក្សប្រជាជនកម្ពុជា ដែលទទួលបានអាសនៈឃុំសង្កាត់ស្ទើរតែទាំងអស់ ពីគណបក្សសង្រ្គោះជាតិ។
កាលពីថ្ងៃសុក្រ អតីតមន្រ្តីជាន់ខ្ពស់គណបក្សសង្រ្គោះជាតិដែលកំពុងស្នាក់នៅក្រៅប្រទេស រួមមានលោក សម រង្ស៊ី ផងដែរ បានប្រកាសបង្កើតចលនាសង្រ្គោះជាតិមួយ។ មិនទាន់មានការបញ្ជាក់ថា ចលនានេះនឹងអាចក្លាយជាគណបក្សថ្មីមួយ ដើម្បីចូលរួមការបោះឆ្នោតនាពេលខាងមុខនោះទេ។
កិច្ចប្រជុំកំពូលនៃកិច្ចសហប្រតិបត្តិការមេគង្គ-ឡានឆាង (LMC) ត្រូវបានបញ្ចប់កាលពីថ្ងៃពុធ ម្សិលមិញ ដោយមានកម្ពុជាធ្វើជាម្ចាស់ផ្ទះ។ កម្ពុជាបានដើរតួនាទីជាសហប្រធានជាមួយប្រទេសចិន ដែលមានទន្លេឡានឆាង ជាប្រភពទឹកតែមួយនៃទន្លេមេគង្គ ហើយហូរកាត់ប្រទេសចំនួន៥ គឺមីយ៉ាន់ម៉ា ថៃ ឡាវ កម្ពុជា និងវៀតណាម។ ក្រោយពេលបញ្ចប់កិច្ចប្រជុំកំពូល នាយករដ្ឋមន្រ្តីចិន បានថ្លែងថា រដ្ឋាភិបាលប្រទេសចិនមានទំនួលខុសត្រូវបន្ថែមលើទន្លេមេគង្គ មិនមែននិយាយតែមាត់នោះទេ។
ការបរិច្ចាគក្តារមឈូសបានរងការរិះគន់ខ្លាំងតាមបណ្តាញសង្គមហ្វេប៊ុកថា ជាសកម្មភាពមិនទំនងនិងជាការប្រមាថ ក៏ប៉ុន្តែអ្នកភូមិចាស់ៗក្រីក្របង្ហាញក្តីរីករាយ ហើយថា មឈូសនេះគឺជាផ្ទះដែល់គាត់ពេញចិត្តទៅអនាគតជាតិ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា បានថ្លែងប្រាប់ VOA នៅថ្ងៃសៅរ៍ថា កំណើនអ្នកចូលរួមសម្រាប់ឆ្នាំនេះ គឺដោយសារមានការសំណូមពរពីប្រជាពលរដ្ឋដែលចង់ចូលរួម។
ទិវា៧ មករា ដែលជាខួបលើកទី៣៩ នៃការដួលរលំរបបកម្ពុជាប្រជាធិបតេយ្យ នឹងមកដល់នៅថ្ងៃអាទិត្យស្អែកនេះ។ រដ្ឋាភិបាលកម្ពុជា ដែលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា បានរៀបចំពិធីនេះយ៉ាងអធិកអធម ដោយនឹងមានអ្នកចូលរួមប្រមាណ៥ម៉ឺននាក់ ច្រើនជាងឆ្នាំមុនៗ ប្រហែល៥ដង។
ខណៈដែលសហគមន៍អន្តរជាតិ កំពុងតាមដានស្ថានការណ៍នយោបាយនៅកម្ពុជា និងបានដាក់សម្ពាធមួយចំនួន ដើម្បីឱ្យរដ្ឋាភិបាលកម្ពុជា ធានាការបោះឆ្នោតមួយដោយសេរីនិងត្រឹមត្រូវនោះ មេដឹកនាំកម្ពុជា លោក ហ៊ុន សែន នៅថ្ងៃពុធនេះ បានបន្តវោហារសាស្រ្តរបស់លោក ដោយអះអាងថាការបោះឆ្នោតនឹងប្រព្រឹត្តទៅជាធម្មតា ហើយលោកមិនខ្វល់នឹងគណបក្សសង្រ្គោះជាតិ ដែលត្រូវបានរំលាយចោលនោះទេ។
ការផ្អាកស្មុំកូននេះ ធ្វើឡើង ចំពេលដែលមានសេចក្ដីរាយការណ៍អំពីការជួញដូរកុមារ ដូចជាការលក់ដូរក្មេងទៅឱ្យមណ្ឌលកុមារកំព្រា និងបញ្ហាពុករលួយផ្សេងៗ។
ក្រោយពីកន្លែងជិះណូរីលើផ្លូវដែកចាស់ក្នុងស្រុកសង្កែ ខេត្តបាត់ដំបង ត្រូវបានបិទដំណើរការកាលពីខែតុលា ឆ្នាំ២០១៧ ដើម្បីអាជ្ញាធរជួសជុលផ្លូវដែក ប្រើប្រាស់ឡើងវិញ អាជ្ញាធរខេត្តបានបង្កើតកន្លែងជិះណូរីថ្មីមួយនៅក្នុងស្រុកបាណន់ ដោយរំពឹងថា នឹងទទួលបានភ្ញៀវទេសចរច្រើន និងមានផលប្រយោជន៍ដល់សហគមន៍នៅទីនោះ ដោយសារការជិះណូរីនេះអាចទាក់ទាញភ្ញៀវទេសចរជាតិ និងអន្តរជាតិ ជាង២០ឆ្នាំមកហើយ។
ការងារអាចារ្យរំលាយសពគឺជាការងារដែលបានកំរៃទាប បើទោះជាមនុស្សភាគច្រើនខ្លាចមិនហ៊ានធ្វើក៏ដោយ។ តែលោក ម៉ៅ ស៊ឹម ដែលជាអាចារ្យព្លុករំលាយសពជាង៧០០នាក់មកហើយនោះ និយាយថា គ្មានអ្វីគួរខ្លាចនោះទេ។
នៅកំពង់ផែគីឡូម៉ែត្រលេខ៩ ក្នុងខណ្ឌឬស្សីកែវ រាជធានីភ្នំពេញ ប្រជាពលរដ្ឋមកពីខេត្តនិងរាជធានីភ្នំពេញ ប្រមូលផ្តុំគ្នាធ្វើប្រហុក។ មន្រ្តីជលផលលើកឡើងថា ត្រីសម្រាប់ធ្វើប្រហុកនៅឆ្នាំនេះមានភាពល្អប្រសើរជាងឆ្នាំមុនៗ។
អង្គនិតិបញ្ញត្តិ«ដែលកន្លងមកភាគច្រើនចាំតែប្រថាប់ត្រា»នេះនឹងមានអង្គបោះឆ្នោតជាមនុស្សគណបក្សកាន់អំណាចនិងអ្នកយកអាសនៈគណបក្សសង្គ្រោះជាតិ។
ប្រហុកជាគ្រឿងសំខាន់សម្រាប់ធ្វើម្ហូបរបស់ប្រជាជនខ្មែរ ហើយប្រជាកសិករចាត់ទុកប្រហុកជាប្រភពប្រូតេអ៊ីនប្រចាំថ្ងៃ។ រដ្ឋបាលជលផលនៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានប្រកាសថា ការធ្វើអាជីវកម្មនេសាទត្រីសម្រាប់ធ្វើប្រហុកនៅតាមដងទន្លេសាបក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល ចាប់ផ្តើមមាន ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៧ ខែធ្នូ ឆ្នាំ២០១៧ និងចាប់ពីថ្ងៃទី២១ ដល់ថ្ងៃទី២៦ ខែមករា ឆ្នាំ២០១៨។ អំឡុងពេលនេះ ប្រជាពលរដ្ឋបានចាប់ផ្តើមមកទិញត្រី សម្រាប់ធ្វើប្រហុក ដើម្បីធ្វើជាម្ហូប និងលក់ដូរផងដែរ។
មន្រ្តីគណបក្សសង្រ្គោះជាតិ ដែលត្រូវបានតុលាការកំពូលបិទសិទ្ធិនយោបាយកំពុងធ្វើយុទ្ធនាការនៅក្រៅប្រទេសដើម្បីឲ្យសហគមន៍អន្តរជាតិដាក់សម្ពាធមកលើរដ្ឋាភិបាលកម្ពុជាដើម្បីស្តារស្ថានភាពនយោបាយឡើងវិញ។ ពួកគេសង្ឃឹមថា គណបក្សសង្រ្គោះជាតិនឹងអាចរស់ឡើងវិញ ក្រោយតុលាការកំពូលរំលាយកាលពីខែមុន។ តែនៅថ្ងៃនេះ លោកហ៊ុន សែនបានថ្លែងថា គណបក្សសង្រ្គោះជាតិមិនអាចរស់ឡើងវិញនោះទេ ហើយណែនាំឲ្យមានការបង្កើតគណបក្សថ្មី។ ជាមួយគ្នានេះផងដែរ លោក ហ៊ុន សែន ក៏បានព្រមានរឹតបន្តឹងទិដ្ឋាការផងដែរ ជាការឆ្លើយតបទៅនឹងសហរដ្ឋអាមេរិក។
នាយករដ្ឋមន្ត្រីខ្មែរថ្លែងដូច្នេះនៅមួយថ្ងៃក្រោយសហភាពអឺរ៉ុបសម្រេចកាលពីពីថ្ងៃអង្គារថា នឹងព្យួរជំនួយរបស់ដល់ការបោះឆ្នោតនៅកម្ពុជា ក្រោមហេតុផលថា តុលាការកំពូលបានសម្រេចរំលាយគណបក្សប្រឆាំងសំខាន់ជាងគេ។
ព័ត៌មានផ្សេងទៀត