កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
អ្នកនាំពាក្យក្រសួងការពារជាតិនៅព្រឹកថ្ងៃពុធនេះបញ្ជាក់ថា ពលរដ្ឋខ្មែរ៤នាក់ដែលបម្រើ ការងារឲ្យអង្គការសហប្រជាជាតិរងរបួស ដោយសារការបំផ្ទុះគ្រាប់បែកអត្តឃាតមួយ ក្នុងមូលដ្ឋានរបស់អង្គការសហប្រជាជាតិ នៅប្រទេសម៉ាលី។
អ្នកវិភាគនិងក្រុមមេធាវីរបស់លោក កឹម សុខា បានថ្លែងរិះគន់ថ្នាក់ដឹកនាំទាំងពីរដោយភ្នាល់លេងសើចទាក់ទិននឹងសេរីភាពលោក កឹម សុខា ដែលកំពុងស្ថិតក្នុងការឃុំឃាំងជាង១ឆ្នាំ។
លោក មាស នី អះអាងថា៖ «បើសិនជាមានសម្តីវិជ្ជមាន ហើយគូភាគីម្ខាងៗរក្សានូវជំហរវិជ្ជមានដូចគ្នា គឺថាដំណោះស្រាយជាញឹកញាប់ច្រើនតែអាច(យើង)ឃើញអីដែលជាពន្លឺនៃសេចក្តីសង្ឃឹមកើតឡើង»។
ខណៈដែលរដ្ឋាភិបាលប្រកាសបើកលំហសេរីភាពដល់ក្រុមអង្គការសង្គមស៊ីវិលជាបន្តបន្ទាប់ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅថ្ងៃពុធនេះ ក៏បានបញ្ជាឲ្យទម្លាក់ចោលបណ្ដឹងដែលមិនគួរចាត់ការពាក់ព័ន្ធនឹងក្រុមមេដឹកនាំសហជីព។
ការប្រឡងជ្រើសរើសចៅក្រមជំនាន់ទី៩ កំពុងដំណើរការទៅនៅថ្ងៃអង្គារ និងថ្ងៃពុធ សប្ដាហ៍នេះ ដោយមានបេក្ខជនចូលរួមជាង៧០០នាក់។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន និងលោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានចេញបញ្ជាឲ្យមានការបើកចំហលំហសេរីភាពដល់ក្រុមអង្គការសង្គមស៊ីវិល ស្របពេលមជ្ឈដ្ឋានអន្តរជាតិធំៗមួយចំនួន បានរិះគន់ និងត្រៀមដាក់ទណ្ឌកម្មពាក់ព័ន្ធនឹងការរំលោភសិទ្ធិមនុស្ស។
នៅសប្តាហ៍នេះ កម្ពុជាបានរៀបចំសន្និសីទអន្តរជាតិថ្នាក់តំបន់ជាលើកដំបូង ស្តីពី «ការប្រយុទ្ធប្រឆាំងឱសថក្លែងក្លាយនិងអន់គុណភាព» ស្របពេលដែលអាជ្ញាធរកម្ពុជាចាប់បានឱសថក្លែងក្លាយនិងផលិតផលខុសច្បាប់មួយចំនួនជាបន្តបន្ទាប់។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន នៅសប្តាហ៍នេះបានចេញសេចក្តីសម្រេចមួយដោយកំណត់យកថ្ងៃទី២៦ ខែឧសភា នៅឆ្នាំខាងមុខ ដើម្បីបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សារាជធានី ខេត្ត ក្រុង ស្រុក និងខណ្ឌ។
នៅថ្ងៃព្រហស្បត៍នេះ អង្គការជាតិនិងអន្តរជាតិជាង៤០ ដែលធ្វើការពាក់ព័ន្ធនឹងសិទ្ធិមនុស្ស បានសម្តែងការព្រួយបារម្ភចំពោះនិទណ្ឌភាព ដែលបន្តរីករាលដាលក្នុងករណីបទល្មើសប្រព្រឹត្តលើអ្នកសារព័ត៌មាននិងអ្នកការពារសិទ្ធិមនុស្សនៅកម្ពុជា។
ក្រោយពីមានកំណែទម្រង់អស់រយៈកាលកន្លងទៅ លទ្ធផលនៃការប្រឡងជាប់សញ្ញាប័ត្រមធ្យមសិក្សាទុតិយភូមិមានការកើនឡើងជាបន្តបន្ទាប់។ ការអនុវត្តរបស់ លោក ហង់ ជួន ណារ៉ុន ត្រូវបានគេកត់សម្គាល់ថា ហាក់ទទួលបានជោគជ័យ គឺនៅចុងឆ្នាំ២០១៨នេះ ដោយអត្រាសិស្សជាប់សឹងតែពីរភាគបី នៃបេក្ខជនទាំងអស់។
ថ្លែងក្នុងវេទិកាស្ដីពីភាពជាដៃគូរវាងរាជរដ្ឋាភិបាល និងអង្គការសង្គមស៊ីវិល កាលពីខែមិថុនាកន្លងទៅ រដ្ឋមន្ត្រីក្រសួងមហាផ្ទៃលោកស ខេង លើកឡើងថា អង្គការសង្គមស៊ីវិល គឺជាដៃគូដ៏ល្អដែលមិនអាចខ្វះបានក្នុងការរួមចំណែកអភិឌ្ឍប្រទេស និងលើកកម្ពស់លទ្ធិប្រជាធិបតេយ្យនៅកម្ពុជា។
លោក ហ៊ុន សែន បានប្រកាសបន្តអនុវត្តប្រតិបត្តិការស្វែងរកអដ្ឋិធាតុទាហានអាមេរិកនៅកម្ពុជាឡើងវិញ ដោយអះអាងថាជាសំណើរបស់សមាជិកព្រឹទ្ធសភានិងតំណាងរាស្រ្តរដ្ឋវ៉ាស៊ីនតោន ផ្អែកលើមូលដ្ឋានមនុស្សធម៌។
កាលពីថ្ងៃសុក្រនេះ ក្រសួងកសិកម្មកម្ពុជាបានផ្សព្វផ្សាយលើគេហទំព័ររបស់ខ្លួនអំពីជំនួបរវាងរដ្ឋមន្រ្តីកសិកម្មកម្ពុជា និងរដ្ឋមន្រ្តីកសិកម្មវៀតណាម ដោយក្នុងជំនួបនោះ រដ្ឋមន្រ្តីកសិកម្មកម្ពុជាបានស្នើឲ្យភាគីវៀតណាមមានវិធានការឲ្យបានតឹងរ៉ឹងពាក់ព័ន្ធនឹងបទល្មើសព្រៃឈើ និង
បន្ទាប់ពីភៀសខ្លួនទៅប្រទេសទី២ បានជាងមួយខែ លោក គឹម សុខ អ្នកវិភាគនយោបាយដែលទើបចេញពីពន្ធនាគារ ក្រោយត្រូវបានរដ្ឋាភិបាលកម្ពុជាប្តឹងដាក់ពន្ធនាគារអស់រយៈពេល១៨ខែ លោក គឹម សុខ បានទទួលសិទ្ធិជ្រកកោននៅប្រទេសហ្វាំងឡង់ ជាមួយកូនស្រីម្នាក់អាយុ៦ឆ្នាំ។
ក្រសួងទេសចរណ៍កម្ពុជា បានចេញរបាយការណ៍មួយបង្ហាញថា តំបន់ជាប់មាត់សមុទ្រចំនួនបីមានចំនួនភ្ញៀវទេសចរធ្លាក់ចុះ ដោយបណ្តាលមកពីស្ថានភាពផ្លូវ និងអាកាសធាតុ។
ព័ត៌មានផ្សេងទៀត