កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
បន្ទាប់ពីសហភាពអឺរ៉ុបកាលពីសប្តាហ៍មុន បានជូនដំណឹងទៅរដ្ឋាភិបាលកម្ពុជាថា កម្ពុជានឹងបាត់បង់ឋានៈអនុគ្រោះពន្ធសម្រាប់នាំទំនិញចូលទីផ្សាររបស់សហគមន៍អឺរ៉ុប ដោយសារតែការរំលោភសិទ្ធិមនុស្សនោះ កាលពីថ្ងៃពុធរដ្ឋាភិបាលកម្ពុជា បានសម្តែងនូវការខកចិត្តចំពោះការសម្រេចរបស់សហភាព
លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ចប្រាប់ VOA ថា ការប្រកាសរបស់ធនាគារជាតិនៅពេលនេះ គឺជា វិធានការល្អក្នុងការទប់ស្កាត់ និងកាត់បន្ថយការខ្ចីប្រាក់ពីការផ្តល់កម្ចីទាំងនោះ។
នាយឧត្តមសេនីយ៍ ខៀវ សុភ័គ អ្នកនាំពាក្យក្រសួងមហាផ្ទៃប្រាប់ VOA ថា ការលាក់ទុកអាវុធខុសច្បាប់ គឺជាចេតនាទុច្ចរិតរបស់ជនសង្ស័យ ប៉ុន្តែលោកមិនបានបញ្ជាក់ថា តើករណីជនល្មើសទាំង៨នាក់នោះ ធ្វើឡើងក្នុងគោលបំណងអ្វីឲ្យពិតប្រាកដនោះទេ ដោយលោកថា រងចាំការស៊ើបអង្កេតរបស់សមត្ថកិច្ចជាបន្ត។
ស្ថានឯកអគ្គរាជទូតកម្ពុជាប្រចាំប្រទេសឥណ្ឌូនេស៊ី បានជម្រាបជូនប្រជាពលរដ្ឋកម្ពុជា ដែលកំពុងមានវត្តមាននៅប្រទេសឥណ្ឌូនេស៊ីថា កាលពីថ្ងៃទី២៨ ខែកញ្ញា ឆ្នាំ២០១៨ មានគ្រោះធម្មជាតិរញ្ជួយដី និងរលកស៊ូណាមិ នៅទីក្រុងប៉ាលូ និងដុងខាឡា ភាគកណ្តាលនៃខេត្ត ស៊ូវ៉េស៊ី ប្រទេសឥណ្ឌូនេស៊ី។
ជនជាតិចិនដែលជាចំណូលថ្មីមួយចំនួនលើទឹកដីកម្ពុជា ត្រូវបានគេរាយការណ៍ថា បាននិងកំពុងបង្កបទល្មើសជាច្រើន ដែលមួយចំនួនធំនៃបទល្មើសធ្ងន់ គឺពាក់ព័ន្ធនឹងការចាប់បង្ខាំងជនជាតិចិនគ្នាឯងការធ្វើទារុណកម្ម និងបទល្មើសជម្រិតទារប្រាក់តាមអ៊ីនធឺណិតជាដើម។
លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានប្រាប់បណ្ដាប្រទេសលើពិភពលោកថា កម្ពុជាគឺជាប្រជាជាតិដែលកំពុងតែសប្បាយរីករាយទទួលផលពីសុខសន្តិភាព ស្ថិរភាព និងការអភិវឌ្ឍយ៉ាងឆាប់រហ័សដែលពុំធ្លាប់មានក្នុងប្រវត្តិសាស្ត្រសម័យទំនើបរបស់ខ្លួន។
ពួកគេទាំង៥ត្រូវបានតុលាការកាត់ទោសឲ្យជាប់ពន្ធនាគារម្នាក់ៗរយៈពេល៥ឆ្នាំ ប៉ុន្តែទោសនេះត្រូវព្យួររាប់ចាប់ពីពេលដែលពួកគេបានដោះលែងឲ្យនៅក្រៅឃុំ ក្រោយពួកគេត្រូវបានឃុំខ្លួនក្នុងពន្ធនាគារអស់រយៈពេលជាងមួយឆ្នាំរួចមក។
នៅថ្ងៃសុក្រនេះ គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត (គ.ជ.ប) បានចេញសេចក្តីអំពាវនាវមួយ ឲ្យពលរដ្ឋដែលបានចុះឈ្មោះបោះឆ្នោតហើយ និងពលរដ្ឋដែលមិនទាន់បានចុះឈ្មោះបោះឆ្នោត ទៅពិនិត្យបញ្ជីឈ្មោះនៅតាមឃុំ-សង្កាត់រៀងៗខ្លួន។ អ្នកនាំពាក្យ គ.ជ.ប បញ្ជាក់ថា ការពិនិត្យបញ្ជីឈ្មោះនេះ ធ្វើឡើងជារៀងរាល់ឆ្នាំ ដើម្បីធានាថា ប្រជាពលរដ្ឋមានសិទ្ធិគ្រប់គ្រាន់ក្នុងការទៅបោះឆ្នោត។
ស្ថានទូតអាមេរិកប្រចាំនៅកម្ពុជាសហការជាមួយសភាពាណិជ្ជកម្មអាមេរិកាំងប្រចាំកម្ពុជាបានរៀបចំវេទិកា «ឱកាសធុរកិច្ចនៅក្នុងវិស័យកសិកម្មនៅកម្ពុជា» រយៈពេលពីរថ្ងៃ ក្នុងរាជធានីភ្នំពេញ ដើម្បីផ្តល់ឱកាសឲ្យក្រុមហ៊ុនអាមេរិកធំៗដែលធ្វើការពាក់ព័ន្ធនឹងវិស័យកសិកម្ម ជួយកម្ពុជាក្នុងការបង្កើនការផលិតដើម្បីប្រកួតប្រជែងទៅផ្សារក្នុងតំបន់ និងអន្តរជាតិ។
នៅព្រឹកថ្ងៃព្រហស្បតិ៍នេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានធ្វើដំណើរក្នុងនាមជាតំណាងកម្ពុជា ទៅចូលរួមកិច្ចប្រជុំលើកទី៧៣នៃមហាសន្និបាតអង្គការសហប្រជាជាតិ និងកិច្ចប្រជុំពាក់ព័ន្ធផ្សេងទៀត នៅទីក្រុងញូវយ៉ក សហរដ្ឋអាមេរិក ក្នុងរយៈពេល៤ថ្ងៃ។ មុនចាកចេញ លោកបានផ្តាំពលរដ្ឋខ្មែរដែលគាំទ្រលោក ឲ្យរងចាំដើម្បីជួបជជែកគ្នានៅទីនោះ និងបានផ្តាំពលរដ្ឋដែលមិនគាំទ្រ និងត្រៀមធ្វើបាតុកម្មប្រឆាំងនឹងលោកបែងចែកឲ្យដាច់ពីមុខមាត់របស់លោក ហ៊ុន សែន និងមុខមាត់ប្រទេសកម្ពុជា។
នៅថ្ងៃពុធនេះ ចៅក្រមតុលាការភ្នំពេញបានសម្រេចកាត់ទោសមន្រ្តី និងអតីតមន្រ្តីការពារសិទ្ធិមនុស្ស៥រូបរបស់សមាគមអាដហុក ឲ្យជាប់ពន្ធនាគារម្នាក់ៗចំនួន៥ឆ្នាំ ពីបទសូកប៉ាន់សាក្សី និងសមគំនិតសូកប៉ាន់សាក្សីក្នុងសំណុំរឿងស្នេហាគួរឲ្យមន្ទិលរបស់មេបក្សប្រឆាំងជាមួយនារីកាត់សក់វ័យក្មេងម្នាក់។ក្រុមអ្នកឃ្លាំមើលសិទ្ធិមនុស្សទាំងជាតិនិងអន្តរជាតិបានរិះគន់ថា ការកាត់ទោសនេះមានចរិតនយោបាយ និងប៉ះពាល់ដំណើរការការពារសិទ្ធិមនុស្សនៅកម្ពុជា។
បន្ទាប់ពីសាលារាជធានីភ្នំពេញប្រកាសមិនអនុញ្ញាតឲ្យសមាគមគ្រូបង្រៀនកម្ពុជាឯករាជ្យហែក្បួន ដើម្បីប្រារព្ធទិវាគ្រូបង្រៀនពិភពលោកក្នុងថ្ងៃទី៥ ខែតុលាខាងមុខ នៅថ្ងៃអង្គារនេះ ប្រធានសមាគមគឺអ្នកស្រី អ៊ុក ឆាយាវី អះអាងថា សមាគមនឹងនៅតែបន្តធ្វើតាមគម្រោង បើទោះជាមានការហាមឃាត់។
អ្នកនាំពាក្យក្រសួងមហាផ្ទៃនៅថ្ងៃអង្គារនេះលើកឡើងថា ក្រសួងមហាផ្ទៃនឹងចេញប្រកាសបណ្តេញលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីចេញពីកម្ពុជានាពេលឆាប់ៗនេះដោយថា លោកជាជនដែលមិនត្រូវបានស្វាគមន៍ដោយកម្ពុជា។ ការលើកឡើងរបស់អ្នកនាំពាក្យក្រសួងមហាផ្ទៃធ្វើឡើងបន្ទាប់ពីលោក James Ricketson ត្រូវបានព្រះមហាក្សត្រលើកលែងទោស និងត្រឡប់ទៅកាន់ស្រុកកំណើតឯប្រទេសអូស្រ្តាលីវិញ។
នៅថ្ងៃទី២៤ ខែកញ្ញានេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារមួយលើទំព័រហ្វេសប៊ុករបស់លោក ដោយលើកឡើងថា មានករណីប៉ុនប៉ងធ្វើឃាតលោកដោយការបាញ់រ៉ុក្កែតបេ៤០ លើរថយន្តរបស់លោក កាលពី២០ឆ្នាំមុន ក្រោយការបោះឆ្នោតជ្រើសតាំងតំណាងរាស្រ្តក្នុងឆ្នាំ១៩៩៨ បញ្ចប់ទៅដោយភាពចម្រូងចម្រាស។
បន្ទាប់ពីលោក James Ricketson អ្នកផលិតភាពយន្តឯកសារជនជាតិអូស្រ្តាលីត្រូវបានតុលាការកាត់ទោសកាលពីចុងខែសីហា ឲ្យជាប់ពន្ធនាគាររយៈពេល៦ឆ្នាំ ដោយចោទពីបទចារកម្មនោះ លោកត្រូវបានព្រះមហាក្សត្រព្រះរាជទានលើកលែងទោសនៅថ្ងៃសុក្រនេះ ក្រោយការកាត់ទោសបានបីសប្តាហ៍ និងជាប់ឃុំអស់រយៈពេលជាងមួយឆ្នាំ។
លោក សម រង្ស៊ី ដែលកំពុងរស់នៅក្រៅប្រទេស បានបង្ហោះលិខិតបីច្បាប់ដែលមានជាភាសាខ្មែរ ភាសាអង់គ្លេស និងភាសាបារាំង លើទំព័រហ្វេសប៊ុករបស់លោក កាលថ្ងៃទី២០ខែកញ្ញាឆ្នាំ២០១៨ នេះថា លោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិដែលត្រូវបានតុលាការឃុំខ្លួនក្នុងផ្ទះ កំពុងស្ថិតនៅជាចំណាប់ខ្មាំងរបស់លោកនាយករដ្ឋមន្រ្ តីហ៊ុន សែន។
បន្ទាប់ពីលោកនាយករដ្ឋមន្រ្តីហ៊ុន សែន ដែលកាន់អំណាចជាង៣០ឆ្នាំមកហើយនោះ បានក្លាយជានាយករដ្ឋមន្រ្តីក្នុងអាណត្តិថ្មី ព្រះមហាក្សត្រខ្មែរ កាលពីថ្ងៃអង្គារ បានត្រាស់បង្គាប់តែងតាំងទីប្រឹក្សាផ្ទាល់ និងជំនួយការចំនួន១០១នាក់ដល់លោកហ៊ុន សែន សម្រាប់ដឹកនាំរដ្ឋាភិបាលរយៈពេល៥ឆ្នាំទៀត។
ក្រោយការផ្ទេរកងពលចំនួន៥ឲ្យស្ថិតក្រោមចំណុះគ្រប់គ្រងផ្ទាល់របស់បញ្ជាការដ្ឋានកងទ័ពជើងគោក ដែលមានលោកហ៊ុន ម៉ាណែត ជាអ្នកដឹកនាំកាលពីសប្តាហ៍កន្លងទៅនោះ មន្ត្រីយោធាជាន់ខ្ពស់៥រូប ដែលជាមេបញ្ជាការកងពលទាំង៥ និងជានាយរងសេនាធិការចម្រុះ បានសុំលាលែងចេញពីតំណែងជានាយរងសេនាធិការចម្រុះ។ អ្នកនាំពាក្យក្រសួងការពារជាតិអះអាងថា ការលាលែងរបស់មេបញ្ជាការទាំង៥ គឺធ្វើឡើងទៅតាមគោលការណ៍ថ្មីរបស់ក្រសួង ដែលតម្រូវឲ្យពួកគេមានតួនាទីតែមួយ។
ក្រោយសភាសហភាពអឺរ៉ុបថ្លែងរិះគន់ថា កម្ពុជាមិនបានគោរពសិទ្ធិមនុស្ស និងធ្វើឲ្យលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាមានការខូចខាតនោះ នៅសប្តាហ៍នេះ តំណាងកម្ពុជាប្រចាំនៅមន្ទីរអង្គការសហប្រជាជាតិនៅក្រុងហ្សឺណែវ បានថ្លែងថា កម្ពុជាអនុវត្តទៅតាមលទ្ធិប្រជាធិបតេយ្យសេរីពហុបក្សត្រឹមត្រូវ និងថា ការលើកឡើងរបស់សហភាពអឺរ៉ុបមានភាពអយុត្តិធម៌។
ព័ត៌មានផ្សេងទៀត