កញ្ញា កាន់ វិច្ឆិកា គឺជាអ្នករាយការណ៍ព័ត៌មានឲ្យវីអូអេ ប្រចាំរាជធានីភ្នំពេញនៃប្រទេសកម្ពុជា។ សេចក្តីរាយការណ៍របស់កញ្ញា ផ្តោតលើបញ្ហានយោបាយ សង្គម សិទ្ធិមនុស្ស និងស្ត្រី។
រដ្ឋមន្ត្រីក្រសួងមហាផ្ទៃ បានបង្ហាញការមិនសប្បាយចិត្ត ដោយសារសមត្ថកិច្ចបង្ក្រាបបានតែទំនិញក្លែងក្លាយយកទៅកម្ទេចចោល ប៉ុន្តែមិនមានចាប់ខ្លួនជនល្មើសមកដាក់ទោស។
នៅថ្ងៃអង្គារ ទី១២ ខែមីនា ឆ្នាំ២០១៩នេះ លោក ស ខេង រដ្ឋមន្រ្តីក្រសួងមហាផ្ទៃ និងមន្រ្តីពាក់ព័ន្ធ បានកម្ទេចផលិតផលក្លែងក្លាយ និងខូចគុណភាពជាង៧០តោន ដែលរួមមានថ្នាំពេទ្យ ផលិតផលកសិកម្ម ផលិតផលទឹកបរិសុទ្ធ ជាលើកទីបួន ក្រោយបង្ក្រាបបានពីជនល្មើសជាបន្តបន្ទាប់។
លោក គិត ធាង គឺជាបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ដែលជាអ្នកមានលំដាប់ខ្ពស់មួយរូបនៅកម្ពុជា និងជាប្រធានក្រុមហ៊ុន Royal Group ដែលបានបោះទុនវិនិយោគលើវិស័យជាច្រើន មានទាំងវិស័យទូរគមនាគមន៍ សេវាកម្ម និងអចលនទ្រព្យ។
ជារឿយៗ រាល់ពេលដែលក្រុមស្រ្តីសកម្មជនដីធ្លីចេញតវ៉ាពាក់ព័ន្ធនឹងការរំលោភដីធ្លី រហូតពេលខ្លះមានផ្ទុះជាអំពើហិង្សា និងការចាប់ដាក់ពន្ធនាគារជាដើម គេមិនឃើញក្រសួងកិច្ចការនារីចេញអន្តរាគមន៍នោះទេ។
លោក យា ថុង គឺជាជនទី១ដែលបានបាត់បង់ជីវិតក្រោយចេញពីពន្ធនាគារ ខណៈអតីតចៅសង្កាត់ប៉ោយប៉ែតមកពីគណបក្សសង្គ្រោះជាតិ គឺលោក ចៅ វាសនា កំពុងស្ថិតក្នុងការឃុំឃាំងទាំងមានជំងឺ និងមិនទាន់មានការជំនុំជម្រះក្តី។
លោក ស ខេង រដ្ឋមន្ត្រីក្រសួងមហាផ្ទៃបានបង្ហោះសារលើទំព័រហ្វេសប៊ុករបស់លោក ដោយប្រកាសថាលោក គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា មិនពាក់ព័ន្ធនឹងករណីគ្រឿងញៀនក្នុងក្លឹបកម្សាន្តរ៉ក់ (Rock) ដែលមានបងប្រុសបង្កើតរបស់អ្នកឧកញ៉ា គិត ម៉េង ជាម្ចាស់ក្លឹបនោះទេ។
នៅសប្ដាហ៍នេះ រដ្ឋាភិបាលអាល្លឺម៉ង់បានផ្ដល់ជំនួយជាទឹកប្រាក់៥លានអឺរ៉ូ ដែលស្មើនឹងជាង៥.៦លានដុល្លារអាមេរិកដល់កម្ពុជាដើម្បីពង្រឹងទំនាក់ទំនងរវាងរដ្ឋាភិបាល និងសង្គមស៊ីវិលនៅកម្ពុជា។
អ្នកវិភាគលើកឡើងថា ការទទួលយកជំនួយពីរដ្ឋាភិបាលប្រទេសដទៃដើម្បីសាងសង់អគារសំខាន់ៗរបស់រដ្ឋជាការបង្ហាញពីកម្សោយនៃការដឹកនាំរបស់រដ្ឋាភិបាល។
មន្រ្តីឃ្លាំមើលសិទ្ធិមនុស្សលើកឡើងថា ករណីនេះបង្ហាញពីការគួរឲ្យព្រួយបារម្ភលើបញ្ហាគ្រឿងញៀននៅកម្ពុជា ហើយថា សមត្ថកិច្ចត្រូវអនុវត្តច្បាប់ឲ្យបានម៉ឺងម៉ាត់លើអ្នកពាក់ព័ន្ធធំៗ។
នៅថ្ងៃសុក្រនេះ លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន បានបង្ហោះសារភ្ជាប់នឹងអនុក្រឹត្យស្តីអំពីការបញ្ចប់តួនាទី និងភារកិច្ចរបស់អគ្គនាយកដ្ឋានកាំកុងត្រូលតាមច្រកទ្វារព្រំដែនអន្តរជាតិទាំងអស់ដើម្បីជាការទាក់ទាញអ្នកវិនិយោគ។
ប្រធាននាយកដ្ឋាននគរបាលបង្ការ និងពន្លត់អគ្គីភ័យបានអំពាវនាវឲ្យប្រជាពលរដ្ឋប្រុងប្រយ័ត្នកុំឲ្យមានករណីអគ្គីភ័យកើតឡើង ខណៈដែលក្នុងឆ្នាំ២០១៨ អគ្គីភ័យកើតឡើងចំនួន៥៣៤លើកនៅទូទាំងប្រទេស។
អ្នកឃ្លាំមើលសង្គមយល់ថា ការផ្តល់សេវាសាធារណៈមិនស្មើភាពដល់ប្រជាពលរដ្ឋនឹងធ្វើឲ្យអយុត្តិធម៌សង្គមកើតពាសពេញប្រទេស។
ក្រុមស្រ្តីដែលធ្វើការផ្នែកការពារសិទ្ធិស្រ្តីនៅកម្ពុជាបានបង្ហាញការសាទរចំពោះចំណាត់ការរបស់លោកនាយករដ្ឋមន្ត្រី ក្នុងការបង្កើតក្រុមមេធាវីការពារក្តីជូនស្ត្រីជនរងគ្រោះ ប៉ុន្តែពួកគេបានអំពាវនាវឲ្យក្រុមមេធាវីនោះធ្វើការប្រកបដោយតម្លាភាព មិនមានការរើសអើង។
អ្នកស្រី Emily Zeeberg បានថ្លែងបញ្ជាក់តាម Email នោះថា ស្ថានទូតអាមេរិកប្រចាំកម្ពុជាបានបង្ហោះសារនោះ គឺដោយសារស.រ.អា ជាសមាជិកហត្ថលេខីនៃសន្ធិសញ្ញាសន្តិភាពទីក្រុងប៉ារីស ដែលមាន១៨ ប្រទេស។
ក្នុងវីដេអូដែលមានរយៈពេលជាង៦នាទី និងត្រូវបានបង្ហោះនៅដើមខែកុម្ភៈនោះ លោក គឹម រស្មី ក៏បានប្រកាសអំពីកាដូផ្សេងៗដែលភ្ញៀវមួយចំនួនបានទិញជូន ដែលមានតម្លៃរាប់ពាន់ដុល្លារផងដែរ។
នាយកដ្ឋានប្រយុទ្ធនឹងជំងឺឆ្លងក៏បានអំពាវនាវឲ្យប្រជាពលរដ្ឋប្រកាន់ខ្ជាប់នូវអនាម័យដោយលាងដៃនឹងសាប៊ូ និងទឹកក្រោយពេលចេញពីបង្គន់ មុនពេលរៀបចំអាហារ មុនពេលបញ្ចុកកូន និងមុនពេលពិសារអាហារ។
លោក សម រង្ស៊ី សរសេរបន្ថែមថា អ្នកវិនិយោគនិងជនជាតិចិនត្រូវពិនិត្យឡើងវិញ រាល់សកម្មភាព និងគម្រោងទាំងឡាយរបស់ពួកគេ ហើយក៏តម្រូវឲ្យពួកគេដោះស្រាយបញ្ហាទាំងឡាយ ដែលពួកគេបានបង្កឲ្យពលរដ្ឋខ្មែររងគ្រោះ។
ប្រតិកម្មនេះកើតមានបន្ទាប់ពីលោកសម រង្ស៊ីបានចែករំលែកសេចក្តីថ្លែងការណ៍មួយថា ជាសេចក្តីថ្លែងការណ៍សរសេរដោយអ្នកស្នេហាជាតិក្នុងជួរថ្នាក់ដឹកនាំបក្សកាន់អំណាច ដែលបង្ហាញពីការខកចិត្តចំពោះទង្វើផ្តាច់ការរបស់លោកនាយករដ្ឋមន្រ្តី ហ៊ុន សែន។
ករណីចោរកម្ម ករណីវាយតប់គ្នា បងតូចបងធំ និងការជួញដូរគ្រឿងញៀនដែលប្រព្រឹត្តដោយជនជាតិចិនត្រូវបានគេផ្សព្វផ្សាយតាមសារព័ត៌មានក្នុងស្រុកនិងបណ្ដាញសង្គមជាបន្តបន្ទាប់។
អ្នកនាំពាក្យអាជ្ញាធរជាតិអប្សរា ប្រាប់ VOA នារសៀលថ្ងៃព្រហស្បតិ៍នេះថា ស្រះទឹកប្រាសាទអង្គរវត្តគឺជាផ្នែកសំខាន់មួយដែលភ្ញៀវទេសចរនិយមទស្សនានិងផ្តិតយករូបភាពកំពូលប្រាសាទអង្គរវត្តដែលឆ្លុះនៅក្នុងទឹក។
ព័ត៌មានផ្សេងទៀត